ឆែកមើលកំពូលស្មានហ្វូន iPhone ៣ ជំនាន់ធ្លាក់ថ្លៃដល់ណាហើយនៅទីផ្សារខ្មែរ

តម្លៃទីផ្សារ iPhone មួយរយៈចុងក្រោយនេះហាក់ឡើងចុះខ្លាំងមែនទែន ព្រោះតែស៊េរីចាស់ចេញមិនទាន់បានប៉ុន្មានផង ស្មាតហ្វូន iPhone ថ្មីក៏សម្រុកចេញឡើងមកស្ទើជាន់គ្នា ដែលធ្វើឲ្យហ្វេននិយមប្រ៊េនផ្លែប៉មរកលុយទិញសឹងមិនទាន់ ។

បើនិយាយពីតម្លៃនៅទីផ្សារបរទេសវិញ ហាក់មិនថ្លៃដូចនៅខ្មែរយើងប៉ុន្មានោះទេ ព្រោះតែអូសចេញពីរោងចក្រមកគឺដាក់លក់តែម្ដង តែសម្រាប់ទីផ្សារស្រុកយើងវិញគឺថ្លៃគួរសម នេះក៏ព្រោះតែគិតថ្លៃពន្ធ ដែលធ្វើឲ្យតម្លៃឡើងតាមនេះផងដែរ ។

ហើយខណៈនេះដែរយើងនឹងនាំអ្នកទៅមើលស្មាតហ្វូនរបស់ iPhone ៣ ជំនាន់នៅស្រុកខ្មែរយើងធ្លាក់ថ្លៃដល់ហើយ?

  1. iPhone 8 Plus 

អ្នកដែលមានបំណងចង់ទិញ iPhone 7 Plus យកមកប្រើប្រាស់នារពេលបច្ចុប្បន្ននេះ គួរតែសម្លឹងមើលទៅ iPhone 8 Plus វិញ ព្រោះមិនយូរទៀតទេ 7 Plus នឹងត្រូវក្រុ​មហ៊ុន Apple កត់ចូលបញ្ជីខ្មៅដែរហើយ ជាពិសេសកម្មវិធីថ្មីៗរបស់ក្រុមហ៊ុន Apple នឹងលែងអាប់ដេតថ្មីលើស្មាតហ្វូននេះតែម្ដង ។

តែបើ iPhone 8 Plus វិញនិន្នាការរបស់ស្មាតហ្វូននេះនៅមានសន្ទុះអ្នកទិញច្រើន ហើយរដូវកាលផុតកំណត់របស់វាក៏នៅយូរទៀតហើយ ជាពិសេសនៅស្រុកខ្មែរយើងផ្ទាល់ក៏មានអ្នកប្រើប្រាស់ច្រើនផងដែរ ជាមួយតម្លៃលក់តាមហាងមួយចំនួននៅភ្នំពេញ និង គេហទំព័រលក់ស្មាតហ្វូនមួយចំនួនដាក់លក់ខ្ទង់ប្រមាណ ៤៩០ ដុល្លារប៉ុណ្ណោះសម្រាប់ទំហំ ៦៤ ជីហ្គាបៃ ។

  1. iPhone X

ម៉ូឌែល X នៅតែល្បីព្រោះវាជាស៊េរីថ្មីផងដែរ ទោះបីចេញដល់ iPhone 11 ហើយក៏ដោយ ស៊េរីនេះនៅតែលក់ដាច់ដដែល ព្រោះដោយសារកម្លាំងម៉ាស៊ីន និង កាមេរ៉ានៅតែអាចទាក់ចិត្តអ្នកប្រើប្រាស់បានច្រើន មិនងាយសាំភ្នែកឡើយ ។ សម្រាប់តម្លៃ iPhone Xs Max ទំហំ ៦៤ ជីហ្គាបៃ តម្លៃល្បាក់ ៨៧៥ ដុល្លារ និង ដល់ទំហំ ២៥៦ ជីហ្គាបៃតម្លៃ ៩៥០ ដុល្លារសម្រាប់ម៉ូឌែល SIM មួយ ។

  1. iPhone 11

សម្រាប់ស្មាតហ្វូននេះវិញ គឺមានរឿងមិនគួរឲ្យជឿច្រើនណាស់ ដូចជាទើបចេញ ភ្លាម iPhone 11 ត្រូវបានគេទិញយកទៅបោកចោល ទម្លាក់ទូរស័ព្ទខាងមុខហាង Apple និង មាន YouTuber ទិញយកទៅបើកប្រអប់ដោយគ្មាននិយាយអ្វីមួយមាត់ផងដែរ ។

ហើយរឿងមួយដែលមិនគួរឲ្យជឿទៀតនោះគឺ iPhone 11 ក៏មានមួយទឹកនៅទីផ្សារស្រុកហើយដែរ សម្រាប់តម្លៃវិញលោកអ្នកអាចឆែកមើលតាមហាងលក់ទូរស័ព្ទដែលដាក់លក់បាន ព្រោះតម្លៃឡើងចុះលឿនពេក ដែលធ្វើឲ្យយើងមិនអាចកំណត់បានឡើយ ។

ព្រោះ iPhone 11 ពិសេសស៊េរី 11 Max Pro គឺមានអ្នកប្រជែងទិញច្រើន ហើយតម្លៃថ្មីល្បាក់ប្រមាណ ១ ២៩០ ទៅ ១ ៣១០ ដុល្លារ សម្រាប់ទីផ្សារតាមហាង ។

បញ្ជាក់ផងថា សម្រាប់តម្លៃស្មាតហ្វូនទាំងនេះគឺយោងតាមតម្លៃហាងលក់ស្មាតហ្វូននៅភ្នំពេញមួយចំនួន និង លើគេហទំព័រលក់ស្មាតហ្វូនផងដែរ តែសម្រាប់អ្នកដែលទិញបានថោក ឬ ថ្លៃជាងនេះគឺអាស្រ័យទៅលើគុណភាពស្មាតហ្វូនទាំងនោះដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES