ចង់ទិញទំនិញធូរថ្លៃពីក្រៅប្រទេស ត្រូវទិញអោយចំពេលទាំង ៤ នេះធានាថាថោកចំណេញកប់ក្តោង

 អាជីវករនៅខ្មែរមួយចំនួន តែងតែនាំយកទំនិញពីប្រទេសចិន ដើម្បីធ្វើការលក់បន្តទៅកាន់ភ្ញៀវ នេះដោយសារចិនមានទំនិញយ៉ាងសម្បូរបែបហើយមានតម្លៃថោកដែលយើងអាចយកមកចំណេញបាន  ប៉ុន្តែទំនិញខ្លះក៏មានតម្លៃថ្លៃដែលមិនអាចយកមកលក់នៅស្រុកខ្មែរបានឡើយ បើទោះបីជាយ៉ាងណាក៏ដោយទាំងនេះមិនមែនជាបញ្ហាចោទទៀតឡើយ ប្រសិនបើអ្នកទាំងអស់គ្នាចង់ទិញទំនិញបានថោកហើយយកមកចំណេញច្រើននោះ គឺត្រូវតែទិញអោយចំពេលទាំង៤ដូចខាងក្រោមនេះ ។ 

 ១ ថ្ងៃ Single day 

 មនុស្សមួយចំនួនប្រាកដជាមិនបានដឹងទេថា single day ជាថ្ងៃអ្វី ហើយធ្វើឡើងនៅក្នុងគោលបំណងអ្វីនោះទេ ។ តាមពិតទៅ single day គឺជាថ្ងៃបុណ្យឫថ្ងៃឈប់សម្រាករបស់ចិន ដែលបានរៀបចំឡើងដោយក្រុមហ៊ុនលក់ទំនិញរាប់ពាន់មុខតាមប្រពន្ធ័អេឡិចត្រូនិច Alibaba ពោលធ្វើការដាក់លក់ទំនិញនៅក្នុងតម្លៃធូថ្លៃបំផុត ជាងថ្ងៃធម្មតាហើយប្រជាជនចិននាំគ្នាសម្រុកទិញទំនិញច្រើនជាងគេបំផុត ។ កម្មវិធីនេះផងដែរត្រូវបានគេធ្វើឡើងនៅថ្ងៃទី ១១ ខែ១១ជារៀងរាល់ឆ្នាំនៅប្រទេសចិន ឆ្លៀតនៅក្នុងឱកាសនេះផងដែរ អ្នកដែលចង់ទិញទំនិញបានធូរថ្លៃបំផុតគួរតែឆក់អោយបាននាំយកទំនិញនៅក្នុងថៃ្ងមួយនេះ ដឹងតែចំណេញកប់តែម្តង ។ 

 ២ ថ្ងៃ Black Friday  


មនុស្សមួយចំនួនក៏បានដឹងហើយថា Back Friday ជាថ្ងៃអ្វីហើយ ប៉ុន្តែគ្រាន់តែចង់បន្ថែមថា តាមពិតទៅថ្ងៃblack Friday គឺជាថ្ងៃដែលពិសេសបំផុតនៅប៉ែកអឺរ៉ុបដែលបានរៀបចំឡើងដោយក្រុមហ៊ុនលក់ទំនិញតាមប្រពន្ធ័អេឡិចត្រូនិចខ្នាតយក្ស Amazon ក្នុងគោលបំណងដើម្បីលក់បញ្ចុះតម្លៃគ្រប់ផលិតផលទាំងអស់របស់ខ្លួន។  ហើយនៅពេលដែលដល់ពេលនោះម្តងៗពលរដ្ឋនាំគ្នាសម្រុកទៅទិញទំនិញបញ្ចុះតម្លៃកប់ៗស្ទើរតែមួយប្រទេស។ សម្រាប់ថ្ងៃមួយនេះផងដែរត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែ ១១ ជារៀងរាល់ឆ្នាំ ទន្ទឹមគ្នានេះផងដែសម្រាប់អ្នកនៅស្រុកខ្មែរក៏អាចបញ្ជាទិញទំនិញដែលធូរថ្លៃទាំងអស់នោះបានដែរ ដោយគ្រាន់ចូលទៅកាន់វេបសាយរបស់ Amazon រួចហើយធ្វើការបញ្ជាទិញជាការសម្រច ។

៣ ថ្ងៃលក់លក់លាងឃ្លាំង 


ទំនិញលក់លាងឃ្លាំងវាមិនមែនសុទ្ធតែជារបស់ដែលខូចគុណភាពទាំងអស់នោះទេ ពេលខ្លះក្រុមហ៊ុនគ្រាន់តែចង់ជម្រុះរបស់ចាស់ ហើយចូលស្តុកថ្មីមកវិញតែប៉ុណ្ណោះ ជាទូទៅថ្ងៃមួយនេះវាតែងតែកើតមានឡើងនៅថ្ងៃចុងឆ្នាំចាប់ពីថ្ងៃទី១១ឡើងទៅជារៀងរាល់ឆ្នាំ ហើយក្រុមហ៊ុននីមួយៗត្រូវតែលក់លាងឃ្លាំងនៅផលិតផលរបស់ខ្លួនទាំងអស់ ជាពិសេសនោះ វាត្រូវបានកើតឡើងស្ទើរតែគ្រប់ប្រទេសទាំងអស់ ពោលអ្នកលក់មួយចំនួនក៏ត្រូវតែដឹងនៅថ្ងៃមួយនេះ ព្រោះវាជាឱកាសដែលអ្នកអាចនាំចូលទំនិញដែលមានតម្លៃធូរថ្លៃបំផុតផងដែរ ។  

៤ ថ្ងៃតាំងពិរពណ៌ 

ជាទូទៅថ្ងៃតាំងពិពណ៌វាបានកើតឡើងស្ទើរតែគ្រប់ប្រទេសទាំងអស់ ការបង្កើតពិធីនេះឡើងក្នុងគោលបំណងដើម្បីបង្ហាញលក់រាល់ប្រភេទផលិតផលនៅក្នុងប្រទេសរបស់ខ្លួន ហើយការតាំងពិពណ៌នេះផងដែរវាមិនមានថ្ងៃកំណត់ទេ ប៉ុន្តែអ្វីដែលយើងអាចដឹងបាននោះតាមរយៈការចុះផ្សាររបស់ក្រសួងនានា ឫនៅតាមប្រពន្ធ័បណ្តាញសង្គមនានា។ វាក៏ជាឱកាសមួយផងដែរ ដែលអ្នកទិញទំនិញទាំងនោះបានយកមកលក់បន្ត នៅក្នុងតម្លៃធូរថ្លៃ ។  

អត្ថបទដោយ : នៅ ហៀង 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES