ជិតភ្ជុំហើយ! មកស្គាល់ម៉ូដែលរថយន្តធូរថ្លៃ អ្នកមានលុយខ្ទង់ ៥ ពាន់ដុល្លារក៏អាចទិញបានដែរ

រដូវភ្នុំបិណ្ឌនៅខាងមុខនេះហើយសម្រាប់អ្នកដែលមានបំណងចង់បានប្រភេទរថយន្តដែលធូរថ្លៃ ដែលអ្នកអាចមានលទ្ធភាពក្នុងការទិញជិៈបានសម្រាប់ជាលក្ខណៈគ្រួសារ និងដំណើរកំសាន្តនានា អាចផ្តល់នៅភាពងាយស្រួល ជាពិសេសសុវត្ថភាពផងដែរ ។ 

សម្រាប់អ្នកដែលកំពុងតែធ្វើការ ឫប្រកបរបរផ្សេងៗដែលទទួលបាននៅប្រាក់ចំណូលសមរម្យ ពួកគាត់មានលទ្ធិភាពក្នុងការទិញរថយន្តទាំងប៉ុន្មានប្រភេទនេះ ដែលមានតម្លៃប្រមាណ ២០០០ដុល្លារ ទៅ ៥០០០ដុល្លារ បានយ៉ាងងាយស្រួល ក្នុងន័យនេះចង់សំដៅទៅលើអ្នកដែលមានចំណូលសមរម្យដែលមានលទ្ធិភាព ។ 

ក្រឡេកមកមើលរថយន្តទាំង ៥ ម៉ូដែលដូចខាងក្រោមនេះ ដែលមានតម្លៃធូថ្លៃសម្រាប់អ្នកចង់មានរថយន្តជិះក្នុងរដូវភ្ជំបិណ្ឌ

១.រថយន្ត TOYOTA CAMERY ឆ្នាំ ១៩៩៣ -១៩៩៥

រថយនេះប្រហែលជាបងប្អូនបានស្គាល់ហើយ វាតំណើការដោយម៉ាស៊ីនសាំង ប៊ីស្តុងចំនួនបួន កម្លាំងរបស់វា២.២L ប្រអប់លេខអូតូ ។ ហើយបង្វិលកង់ដោយកង់មុខ សម្រាប់រថយន្តនេះផងដែរនៅខាងក្នុងមានភាពធំទូលាយគ្រាន់បើដែលអាចផ្ទុកមនុស្សបានរហូតដល់ទៅ៥នាក់ សម្រាប់កម្រិតស៊ីសាំងរបស់វាពី ៨ ទៅ ៩ លីត្រក្នុង ១០០គីឡូម៉ែត្រ ។សម្រាប់តម្លៃដែលអ្នកអាចរកទិញបានតម្លៃចន្លោះពី ៣៥០០ដុល្លារ ទៅ ៤៨០០ដុល្លារ ។ 

២.រថយន្ត TOYOTA COROLA ឆ្នាំ ១៩៩៣ - ១៩៩៧ 

រថយន្តនេះផងដែរមានតម្លៃចន្លោះពី ៣៥០០ដុល្លារ ទៅ ៤០០០ដុល្លារ វាអាស្រ័យទៅលើរថយន្តទាំងនោះ ។ ចំណែកម៉ាស៊ីនរបស់វាគឺ ១.៦L ប្រអប់លេខអូតូ វាតំណើការដោយសាំង អាចផ្ទុកបានមនុស្ស៥នាក់ ហើយលក់ទៅវិញមិនសូវជាខាតជាច្រើនប៉ុន្មានទេអាស្រ័យទៅលើឡាន ។ 

៣.Honda Fit ២០០២ - ២០០៤ 

សម្រាប់រថយន្តមួយគ្រឿងនេះមានតម្លៃប្រមាណ២២០០ដុល្លារ ទៅ ៣៥០០ដុល្លារ សម្រាប់កម្លាំងម៉ាស៊ីនរបស់វាគឺ ១.5L ដំណើរការដោយប៉ុងមុខ សម្រាប់កម្រិតស៊ីសាំងរបស់វាវិញគឺពី ៧-៩ លីត្រក្នុង ១០០គីឡូម៉ែត្រ អាចផ្ទុកមនុស្សប្រមាណ ៤នាក់ ពេលលក់វីញអាចខាតពីចន្លោះ ៥០០ដុល្លារ ទៅ ១០០០ដុល្លារ ប៉ុន្តេរថយន្តទាំង៥ម៉ូដែលសុទ្ធតែចង្កូតស្តាំ ។

៤.រថយន្ត  NISSAN MARCH ១៩៩៧ 

បងប្អូនមួយចំនួនហៅថាឡានអណ្តើក វាមានរាងតូចល្មមដែលអាចបើកបរនៅក្នុងទីក្រុងបានយ៉ាងស្រួល​​ សម្រាប់កម្លាំងម៉ាស៊ីនរបស់វា ១.៣L ប្រអប់លេខអូតូ កម្រិតនៃការស៊ីសាំងរបស់រថយន្តនេះចន្លោះពី ៦ ទៅ ៧ លីត្រក្នុងមួយគីឡូម៉ែត្រ អាចផ្ទុកបានមនុស្សប្រមាណ៤នាក់ តម្លៃរបស់វាពី ៣០០០ដុល្លារ ទៅ ៤៥០០ដុល្លារ ។ 

៥.រថយន្ត KIA VISTO ឆ្នាំ ១៩៩៩ - ២០០០ 

រថយន្តនេះមានតម្លៃប្រមាណ ២៣០០ដុល្លា ទៅ ៣៥០០ដុល្លារ អាចផ្ទុកបានមនុស្សចំនួន៤នាក់ សម្រាប់កម្រិតនៃការស៊ីសាំងរបស់វាពី ៤ ទៅ ៦ លីត្រក្នុងមួយគីឡូម៉ែត្រ ចំណែកកម្លាំងម៉ាស៊ីនរបស់វា ៥៤L លេខអូតូ បង្វិលក់ដោយកង់មុខ ។ 

ប្រភព ៖ CamcarCollection 

អត្ថបទដោយ : Heang Polite 

 

 

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES