តារាចម្រៀងល្បី ឆាយ វីរៈយុទ្ធ ពីក្មេងក្រីក្រដើរដកព្រលិត តស៊ូរហូតរៀនចប់បាក់ឌុប ក្លាយជាតារាល្បីនៅកម្ពុជា

មនុស្សគ្រប់រូបគឺសុទ្ធសឹងតែមានបទពិសោធន៍ផ្ទាល់ខ្លួន ហើយបទពិសោធន៍ទាំងឡាយនោះសុទ្ធតែខ្លួនធ្លាប់បានឆ្លងកាត់ មិនថាអ្នកជាមាន ឫអ្នកក្រឡើយ គ្រាន់តែមានសាច់រឿងតិច និងច្រើន មានរឿងល្អ និងមិនសូវល្អ មានរឿងលំបាក និងស្រួល តែប៉ុណ្ណោះ ។ 

លោក ឆាយ វីរ:យុទ្ធ បានចែករំលែកពីបទពិសោធន៍ពិតរបស់ខ្លួននៅក្នុងជីវិតការសិក្សា និងជីវិតការងាររបស់លោកទៅកាន់សិស្សានុសិស្សដែលបានចូលរួមមានប្រមាណ៥០នាក់ នៅក្នុងកម្មវីធីមួយមានឈ្មោះថា AIA Cambodia Nano Sound Cambodia ។ 

នៅក្នុងជីវតនៃការសិក្សាគាត់ត្រូវបានជួបរឿងលំបាកជាច្រើនចាប់តាំងពីនៅក្មេងមកម្លះ ដែលបែក ពីគ្រួសារហើយបានទៅរស់នៅជាមួយបងប្អូននៅតាមស្រុកភូមិផ្សេង​ៗជាច្រើន ហើយត្រូវធ្វើការអោយគេ ដើម្បីយកប្រាក់ដើម្បីផ្គត់ផ្គង់ការរៀនសូត្ររបស់ខ្លួន ព្រោះដោយសារពេលនោះគឺកត្តាជីវភាព ។ 

ដូចគ្នានេះផងដែរលោកបានមានប្រសាសន៍ថាកាលពីគាត់នៅរៀនលោកក៏ធ្លាប់ដកព្រលឹតដែលធ្វើដំណើររាប់គីឡូម៉ែត្រ ដើម្បីយកថវិការទៅរៀនក៏មានដែរ ។ យ៉ាងណាមិញ នៅក្នុងជីវិត្តសិក្សារបស់គាត់ដដែល គាត់ត្រូវបានប្តូការសិក្សាជាច្រើនសាលា ព្រោះដើម្បីរកថវិការរៀនសូត្របន្ត ប៉ុន្តែអ្វីដែលសំខាន់លោកបានបន្តការសិក្សារបស់ខ្លួនបានចប់នៅក្នុងវិទ្យាល័យឥន្រ្ទទេវីនៅក្នុងរាជធានីភ្នំពេញ ។

នៅក្នុងជីវិត្តការសិក្សានៅក្នុងសាលាអនុវិទ្យាល័យ និងអនុវិទ្យាល័យលោកមានបញ្ហារជាច្រើនផងដែរ ដូចជាលោកមានបញ្ហាក្រពេះពោះវៀន និងគ្រុនឈាម កំឡុងពេលប្រឡង ហើយក៏គ្មានលុយគ្រាប់គ្រាន់ក្នុងការព្យាបាលបញ្ហាទាំងនោះដែរ ។ កាន់តែរំភើបនោះលោកមិនបានបោះបង់ចោលការសិក្សារបស់លោកឡើយ គាត់ព្យាយាមទាល់តែបានសម្រេចបើទោះបីជាមានបញ្ហាយ៉ាងណាក៏ដោយ ។ 

សម្រាប់ជីវិតការងារបស់លោកក៏មានបញ្ហាជាច្រើនផងដែរ មនុពេលលោកបានក្លាយជាតារាច្រៀងដែលមានប្រជាប្រិយភាពខ្លាំងនៅប្រទេសកម្ពុជា ហើយក៏មានយុវ័យជាច្រើនស្រឡាញ់ និងគាំទ្រនៅសម្លេងយ៉ាងពិរោះ។

ជាពិសេសនោះអាចធ្វើអោយអ្នកស្តាប់ទាំងឡាយស្លុងអារម្មណ៍ជាមួយចម្លៀងរបស់គាត់ នៅកាលពីឆ្នាំ២០០២ពេលនោះគាត់បានរៀនថ្នាក់ទី៩ ហើយក៏មានឱកាសក្នុងការសាកលំឡេងនៅក្នុងភោជនីដ្ឋានមួយកន្លែង ពេលនោះក៏មានការចាប់អារម្មណ៍ពីសំណាក់អ្នកស្តាប់ ហើយក៏មានម្ចាស់ផលិតកម្មទាំងឡាយទាក់ទងអោយទៅសាកសម្លេងជាហូហែរ បន្ទាប់មកនៅក្នុងឆ្នាំ២០០៥លោកបានចូលក្នុងផលិតកម្មហើយក៏ចាប់ផ្តើមមានអ្នកស្គាល់ច្រើន រហូតមកដល់បច្ចុប្បន្ននេះ​។ 

គួរជម្រាបផង លោកបានមានប្រសាសន៍ និងលើកទឹកចិត្តទៅដល់សិស្សានុសិស្សជំនាន់ក្រោយថា មិនមែនព្រោះតែ អ្នកមានជំងឺបន្តិចបន្តួច មិនមែនព្រោះតែផ្លូវឆ្ងាយ ហើយមិនមែនព្រោះតែអ្នកមិនសូវធូធា ជាការរាំងស្ទះក្នុងការសិក្សារបស់អ្នកនោះទេ អ្វីដែលសំខាន់ត្រូវតែតស៊ូអោយអស់ពីសម្ថតភាពរបស់ខ្លួនជាមុនសិន ។ 

អត្ថបទដោយ : Heang polite 

Adtag for Mobile Grow:-
Online

RELATED ARTICLES