សេដ្ឋី វ័យ៩៥ ថា បើមិនចង់ឲ្យជីវិតអ្នក រស់នៅវេទនាទេ ជៀសវាងធ្វើរឿងទាំង៥នេះ

លោក Charlie Munger គឺជាដៃគូរកស៊ីក៏ដូចជា មិត្តសំលាញ់របស់ សេដ្ឋីWarren Buffett ផងដែរ។​ លោកជាគឺជាអ្នកវិនិយោគជើងចាស់ ដូចជាសេដ្ឋី Warren Buffett ដែរ ជាពិសេស លោកតែងតែ ផ្ដល់នូវយោបល់ក៏ដូចជាគំនិតល្អដល់យុវជនជំនាន់ក្រោយ។

សេដ្ឋីវ័យ ៩៥រូបនេះ បានបង្ហើបរឿង៥ ដែលអ្នកត្រូវជៀសវាង បើមិនចង់ឲ្យជីវិតអ្នករស់នៅវេទនា៖

១. កុំប្រើប្រាស់ថ្នាំញៀន

ត្រង់ចំណុចនេះ លោក បានឲ្យដឹងថាក្នុងជីវិតរបស់លោក មិនដែល រាប់អានប៉ះមនុស្សអាក្រក់នោះទេ ជាពិសេស មនុស្សដែលប្រើប្រាស់គ្រឿងញៀន។ ហើយលោកថាគ្រឿងញៀននេះពិតជាធ្វើឲ្យជីវិតមនុស្សវេទនាណាស់ ដូច្នេះបើជៀសបានគួរតែជៀសឲ្យផុតពីវា។ លោកបានសង្កត់ធ្ងន់ថា គ្រឿងញៀនអាចធ្វើឲ្យមនុស្សបាត់បង់ស្មារតី រកអនាគតមិនឃើញបើមិនព្រមកែខ្លួន។

២. អារម្មណ៍ឆាប់ខឹង

លោក Charlie Munger បានឲ្យដឹងថា អារម្មណ៍ឆាប់ខឹងឆេវឆាវនេះ មិនផ្ដល់ផលចំណេញដល់អ្នកឡើយ តែផ្ទុយទៅវិញ វាធ្វើឲ្យអ្នកខាតបង់ ឬក៏បាត់បង់ឱកាសជាដើម។ ទាក់ទិននឹងរឿងនេះដែរ លោកបង្ហើបថា បើសិនអ្នក ជាម្ចាស់ក្រុមហ៊ុន ហើយតែងតែខឹងនិងស្ដីឲ្យបុគ្គលិក ពេលពួកគាត់ធ្វើអ្វីខុសនោះអ្នកនឹងបាត់បង់ពួកគាត់ជាមិនខាននៅថ្ងៃណាមួយជាមិនខាន។

សូមតាមដាន ផេក ​លោកគ្រូ សំ កុសលដើម្បីរៀនធ្វើជាសហគ្រិនមិនសូវចេះខឹង

៣. មនុស្សដែលគេគ្មានទំនុកចិត្តទៅលើ

Charlie Munger ថាបើមិនចង់ឲ្យជីវិតអ្នកវេទនាទេ អ្នកត្រូវតែធ្វើឲ្យក្លាយជាមនុស្សស្មោះត្រង់ និងជាមនុស្សដែលគេជឿទុកចិត្ត។ បើអ្នកក្លាយខ្លួនជាមនុស្សម្នាក់ដែលត្រូវបានគេមិនជឿទុកចិត្ត អ្នកជីវិតអ្នកអាចនឹងវេទនាព្រោះអ្នកនឹងបាត់បង់មិត្តភាព ហើយសង្គមក៏មិនឲ្យតម្លៃអ្នកដែរ។

៤. ផ្ដេកផ្ដួលទៅតាមស្ថានភាពជីវិត 

មនុស្សមួយចំនួនជួបស្ថានភាពជីវិតលំបាក ហើយពួកគេក៏ផ្ដេកផ្ដួលទៅតាមស្ថានភាពជីវិតរបស់ខ្លួន មិនចេះលើកទឹកចិត្តខ្លួនឯង។ នៅពេលដែលពួកគេជួបស្ថានភាពជីវិតលំបាកហើយមិនព្រមកែប្រែវាទេ នោះជីវិតពួកគេកាន់តែវេទនាថែមទៀត។

៥. មិនព្រមរៀនពី កំហុសពីអតីតកាល

មនុស្សកើតមកតែងតែ មានកំហុសឆ្គងទៅលើអ្វីមួយ។ បើអ្នកសាងកំហុសអ្វីឬបរាជ័យក្នុងរឿងអ្វីមួយ អ្នកត្រូវតែស្វែងយល់ និងរៀនសូត្រពីកំហុសទាំងនោះ ដើម្បីរកចំណុចខ្សោយរបស់ខ្លួន ដើម្បីរកផ្លូវថ្មី ឆ្ពោះទៅរកការសម្រេចគោលដៅ៕

អត្ថបទដោយ៖ ហុង 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES