វិនិយោគគិនចិនល្បីឈ្មោះ Charles Xue មកខ្មែរ៤ខែ ដើម្បីវិនិយោគលើដីរាប់ពាន់ហិកតានៅខេត្តព្រះសីហនុ

នាពេលថ្មីៗនេះ វិនិយោគគិនចិនល្បីល្បាញមួយរូបគឺលោក Charles Xue ដែលត្រូវបានគេស្គាល់ថាជាអ្នកវិនិយោគចាស់វស្សាល្បីល្បាញខាង​វិនិយោគ និង​បង្កើត​ក្រុមហ៊ុន​តម្លៃខ្ទង់ពាន់លានដុល្លារ​នៅចិន កំពុងតែស្នាក់នៅក្នុង​ប្រទេស​កម្ពុជាប្រមាណជា ៤ខែ ដើម្បីធ្វើការ​សិក្សារ​ដោយផ្ទាល់និង​ស្វែងយល់ពីសក្ដានុពលនៃប្រទេស​កម្ពុជាយើង​។

កន្លងមកលោក Charles ធ្លាប់ល្បីល្បាញខាង​វិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យា តែ​ក្រោយពីស្នាក់នៅកម្ពុជាយើង​មួយរយៈមកគាត់បានលើកឡើង​ថា គាត់មានចំណាប់អារម្មណ៍យ៉ាង​ខ្លាំង​លើវិស័យ​អចលនទ្រព្យនៅកម្ពុជាយើង​ ជាពិសេស​នៅខេត្ត​ព្រះសីហនុតែម្ដងដោយគាត់បានលើកឡើង​ថាមួយរយៈក្រោយនេះគាត់បាន​វិនិយោគ​ទៅលើដីធ្លីជាច្រើនពាន់ហិកតានៅក្រុងព្រះសីហនុ។

បើតាមការអះអាង​របស់លោក Charles Xue កន្លង​មកគាត់បានវិនិយោគដីប្រមាណជា ១ពាន់ហិកតានៅឧទ្យានជាតិរាម និង​ដីរហូតដល់ទៅ ៤ពាន់ហិកតាទៀត​នៅជិត​ព្រលាន​យន្តហោះ ក្បែរផ្លូវ​ជាតិលេខបួន ហើយដីដែលគាត់ដាក់ទុនវិនិយោគនោះ ជាដីមិនមានមនុស្ស​នៅ ល្អសម្រាប់អភិវឌ្ឍ​។

ទស្សនៈវិស័យ​របស់លោក Charles ក្នុង​ការមកវិនិយោគដើម្បីអភិវឌ្ឍ​ដីនៅក្រុងព្រះសីហនុនេះ ដោយហេតុចង់ប្រែក្លាយ​ខេត្តមួយនេះឱ្យដូចជាទីក្រុង​ធំៗ​នៅបណ្ដាប្រទេស​អភិវឌ្ឍដ៏ទៃទៀត ជាមួយនឹង​គម្រោង​អភិវឌ្ឍ​មានច្រើនបែបដូចជា គម្រោង​សង់ផ្ទះវីឡា ផ្ទះសម្រាប់សម្រាកលំហែកាយ ផ្ទះឈើបែបធម្មជាតិជាដើម។

សម្រាប់គោលដៅលក់ទៅលើគម្រោង​ទាំង​នោះផងដែឬ លោក Charles Xue ក៏បានលើកឡើង​ដែរថាមិនមែនអភិវឌ្ឍ​សម្រាប់តែជនជាតិបរទេស​នោះទេ ដោយនឹង​មានគម្រោង​ដែលមានតម្លៃ​សមរម្យសម្រាប់ប្រជាជន​នៅក្នុង​ស្រុកទិញបាន ហើយបើតាមការបង្ហើបខ្លះៗបន្ថែម លោក Charles Xue និយាយថាអាចមានតម្លៃក្រោម ១០ម៉ឺនដុល្លារ។

ជាមួយគ្នានេះផងដែរ លោក Charles Xue ក៏បានបង្ហាញពីមូលហេតុ​ធំៗមួយចំនួនជាហេតុធ្វើឱ្យគាត់សម្រេចចិត្ត​វិនិយោគវិស័យដីធ្លី ដោយដំបូង​ឡើយគាត់មើលឃើញពីស្ថិរភាពនៃប្រទេស​កម្ពុជាយើង ទាំង​នយោបាយ ទាំង​សេដ្ឋកិច្ចដោយអាចរក្សារកំណើន ៧%បាន ហើយការរីកចម្រើននៃវិស័យឧស្សាហកម្ម និងវិស័យផ្សេងៗទៀត។

បន្ថែមទៀត​គាត់ជឿថានឹង​មានមនុស្សជាច្រើននឹង​ចូលរួមជាមួយនឹង​គម្រោង​នេះ ជាពិសេសជនជាតិចិនតែម្ដង ដោយហេតុតែ​ប្រជាជនចិនចូលចិត្ត​មាត់សមុទ្រណាស់ ក៏ព្រោះតែប្រទេសដ៏ធំមួយនេះមានឆ្នេរសមុទ្រមិនសូវវែង​នោះទេ ខណៈដែលប្រជាជនមានចំនួនច្រើនសន្ធឹកសន្ធាប់នោះ។

គូសបញ្ជាក់ថាលោក Charles Xue ជា​វិនិយោគគិនចាស់វស្សារមួយរូប ​ ដែលបានវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យា​ជាច្រើន ហើយលោកក៏ជាមិត្តភក្តិរបស់បិតាវិនិយោគជប៉ុន Masayoshi Son ផងដែរ។ សម្រាប់គម្រោង​លើកនេះគ្រាន់តែជាការចាប់ផ្ដើម​របស់គាត់ក្នុងការវិនិយោគនៅប្រទេស​កម្ពុជា ហើយការវិនិយោគ​លើវិស័យផ្សេងនឹង​បន្តកើតមានឡើង៕

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES