ក្បួនប្រើមនុស្សរបស់ ឆាវ ឆាវ​ ច្នៃមកប្រើដឹកនាំបុគ្គលិកអាចទទួលបានប្រសិទ្ធភាពការងារខ្ពស់ទ្វេដង

រឿងសាមកុក គឺជារឿងប្រវត្តិសាស្ត្របុរាណដ៏ល្បីល្បាញរបស់ប្រទេសចិន។ បើនិយាយពីរឿងសាមកុក គេនឹងមិនភ្លេចពីតួអង្គ ឆាវ ឆាវ​ ដែលជាតួអង្គដ៏លេចធ្លោទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទស្សនារាប់លាននាក់ពាសពេញពិភពលោកនោះទេ។ ចំណុចពិសេសមួយរបស់ឆាវ ឆាវ ដែលគេកោតសរសើរមិនដាច់ពីមាត់នោះគឺ ក្បួនដ៏អស្ចារ្យក្នុងការប្រើមនុស្ស។ ឆាវ ឆាវ អាចទាក់ទាញចិត្តមនុស្សជាច្រើននាក់ និងស្ទើរគ្រប់ប្រភេទឱ្យមកបម្រើខ្លួន និងស្ទើរតែហ៊ានលះបង់ជីវិតដើម្បីតែឆាវ ឆាវក៏មាន។ ខាងក្រោមនេះគឺជា ក្បួនក្នុងការប្រើមនុស្សរបស់ ឆាវ ឆាវ ដែលយើងក៏អាចច្នៃប្រើក្នុងការដឹកនាំបុគ្គលិកឱ្យមានប្រសិទ្ធភាពការងារខ្ពស់ទ្វេដង និងអាចដឹកនាំអាជីវកម្មឱ្យទទួលបាននូវភាពជោគជ័យផងដែរ។ 

១. ដឹងពីតម្រូវការរបស់បុគ្គលិក៖ មូលហេតុមួយដែលឆាវ​ឆាវ អាចអូសទាញមនុស្សជាច្រើនឱ្យមកបម្រើខ្លួនបាន ដោយសារតែឆាវ ឆាវ តែងតែព្យាយាមស្វែងរកឱ្យឃើញនូវចំណុចខ្សោយ និងតម្រូវការរបស់បុគ្គលម្នាក់នោះថាចង់បានអ្វី ហើយព្យាយាមចាក់ឱ្យចំចំណុចខ្សោយនិងតម្រូវការរបស់ពួកគេ។ នៅក្នុងការដឹកនាំបុគ្គលិកក៏ដូចគ្នា យើងក៏ត្រូវដឹងពីចំណុចខ្សោយ និងតម្រូវការពិតរបស់បុគ្គលិក ហើយព្យាយាមផ្ដល់ឱ្យពួកគេនូវអ្វីមួយឱ្យត្រូវជាមួយនឹងអ្វីដែលគេចង់បាន។ ប្រសិនបើបុគ្គលិកម្នាក់ មានចំណុចខ្សោយផ្នែកអ្វីមួយយើងត្រូវបណ្ដុះបណ្ដាលគេ អភិវឌ្ឍន៍សមត្ថភាពគេឱ្យបានប្រសើរឡើង។ បើបុគ្គលិកម្នាក់នោះជាមនុស្សដែលស្រលាញ់មុខមាត់ យើងត្រូវយកពាក្យសរសើរ ការលើកតម្កើង មកប្រើដើម្បីលើកទឹកចិត្តគេ។ ​ផ្ទុយទៅវិញប្រសិនបើបុគ្គលិកម្នាក់នោះជាមនុស្សដែលត្រូវការលុយខ្លាំង យើងត្រូវប្រើលុយដើម្បីលើកទឹកចិត្តគេ។ 

២. ប្រើមនុស្សកុំសង្ស័យ បើសង្ស័យកុំប្រើ៖ ឆាវ ឆាវ​ បាននិយាយថានៅពេលដែលគេប្រើនរណាម្នាក់ គឺដោយសារតែគេទុកចិត្តបុគ្គលម្នាក់នោះ។ ផ្ទុយទៅវិញប្រសិនបើគេសង្ស័យទៅលើបុគ្គលដែលគេបម្រុងនឹងប្រើនោះ គេនឹងមិនប្រើបុគ្គលម្នាក់នោះជាដាច់ខាត។ រីឯការដឹកនាំបុគ្គលិកក៏ដូចគ្នា ប្រសិនបើយើងដាក់ការងារឱ្យបុគ្គលិកណាម្នាក់ធ្វើហើយ យើងត្រូវបង្ហាញពីទំនុកចិត្តរបស់យើងចំពោះគេថាយើងជឿជាក់ថាគេពិតជាអាចធ្វើបាន និងព្យាយាមលើកទឹកចិត្តគេឱ្យកាន់តែខិតខំបំពេញការងារនោះរហូតទទួលបានជោគជ័យ។ ផ្ទុយទៅវិញប្រសិនបើយើងប្រើគេទាំងសង្ស័យ ទាំងមិនទុកចិត្ត ហើយបុគ្គលិកម្នាក់នោះដឹងថា យើងជាមេកំពុងតែមិនទុកចិត្ត គេ នោះគេនឹងមិនសូវជាសប្បាយចិត្ត និងគ្មានថាមពលក្នុងការខិតខំបំពេញការងារឱ្យអស់ពីសក្ដានុពលរបស់ខ្លួននោះទេ។

៣. ​ប្រើមនុស្សឱ្យត្រូវនឹងទេពកោសល្យ៖ ភាពឆ្លាតវៃរបស់ឆាវ ឆាវ គឺពូកែមើលមនុស្ស ហើយចេះប្រើមនុស្សឱ្យត្រូវជាមួយនឹងចំណុចខ្លាំង​ ជំនាញ ឬទេពកោសល្យរបស់បុគ្គលម្នាក់នោះ។ ​ការប្រើមនុស្សឱ្យត្រូវជាមួយនឹងអ្វីដែលគេពូកែ នោះនឹងធ្វើឱ្យប្រសិទ្ធភាពការងារអាចសម្រេចបានទ្វេដង។ 

សរុបមកវិញ ដើម្បីអាចដឹកនាំបុគ្គលិកឱ្យខិតខំធ្វើការងារ និងមានប្រសិទ្ធភាពការងារខ្ពស់ទ្វេដង យើងត្រូវតែដឹងពីតម្រូវការរបស់បុគ្គលិកថាពិតជាត្រូវការអ្វី? ប្រើពួកគេដោយមានទំនុកចិត្តលើគេនិងកុំសង្ស័យ និងចុងក្រោយគឺត្រូវប្រើមនុស្សឱ្យត្រូវជាមួយនឹងទេពកោសល្យរបស់បុគ្គលម្នាក់ៗ។ 

អត្ថបទដោយ៖ឡុង វឌ្ឍនៈ(Leadership Writer)

ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ”។ បើជីវិតរបស់អ្នកមានតែរឿងស្មុគស្មាញ គឺវាដល់ពេលដែលអ្នកគួរតែផ្លាស់ប្ដូរអ្វីម៉្យាងហើយ។ សៀវភៅ “ស្មុគស្មាញ” នឹងប្រាប់អ្នកថា តើអ្នកគួរតែផ្លាស់ប្ដូរអ្វីខ្លះ...

សម្រាប់ពត៌មានលម្អិតអំពីសៀវភៅ សូមចុចត្រង់នេះ “ស្មុគស្មាញ

TEL: 096 35 17 713/ 077 656 051

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES