ចាន់ណា សុឃីម៖បោះបង់អាជីពជាផលិតករកុន ងាកមកបើកហាងបុកល្ហុងយីហោ”ស្នាដៃប្តីខ្ញុំ” ភ្ញៀវចូលពេញៗហាងរាល់ថ្ងៃ

អតីតផលិតករដែលធ្លាប់បានផលិតខ្សែភាពយន្តដ៏ជក់ចិត្តអ្នកនាងចាន់ណា សុឃីម បានងាកមកចាប់ផ្តើមរបរខ្នាតតូចមួយ ដែលខ្លួនមានក្តីស្រមៃចង់ក្លាយជាម្ចាស់ហ្រ្វេនឆាយក្នុងស្រុកយីហោ”ស្នាដៃប្តីខ្ញុំ” ដោយសារតែគាត់ចូលចិត្តញាំបុកល្ហុងជាប់ជាប្រចាំ ហើយមិនទាន់មានហាងណាធ្វើបុកល្ហុងមានរសជាតិបែបនេះពីមុនមក។

ចាប់ផ្តើមពីទុនត្រឹមតែជាង៣ពាន់ដុល្លារ អតីតអ្នកផលិតភាពយន្តរូបនេះ បើកលក់បុកល្ហុងនៅតាមផ្លូវ បន្ទាប់ពីទៅរៀនបុកល្ហុងពីថៃមក និងច្នៃរូបមន្តថ្មីដោយខ្លួនឯង ដែលរូបមន្តនេះត្រូវនឹងរសជាតិដែលអ្នកញាំភាគច្រើនចូលចិត្ត ពិសេសការរក្សាវត្ថុធាតុដើមបានល្អ និងមានគុណភាពខ្ពស់។

ម្ចាស់ហាងរូបនេះ ផ្តល់សម្ភាសន៍ប្រាប់Business Cambodia ថា មូលហេតុ២ដែលជួយឲ្យយីហោហាងបុកល្ហុងនេះលក់ដាច់ខ្លាំង និងពង្រីកពីតូបលក់តាមផ្លូវ រហូតក្លាយជាហាងក្នុងរយៈពេលដ៏ខ្លីនេះ ដោយសារតែគាត់ផ្ទាល់មានទំនាក់ទំនងល្អជាមួយអតិថិជន និងរសជាតិថ្មី ដែលអ្នកញាំទៅរកនៅកន្លែងផ្សេងទៀតមិនបាន ហើយការបង្កើតមុខម្ហូបថ្មីៗជារៀងរាល់ខែ ក៏ជាផ្នែកមួយដែលជួយទាក់ទាញអតិថិជនផងដែរ។

ក្រោយពីលក់ដាច់ខ្លាំងម្ចាស់ហាងរូបនេះ ចង់ពង្រីកយីហោបុកល្ហុងមួយនេះឲ្យក្លាយជាហ្រ្វេនឆាយក្នុងស្រុកមួយ ដែលអាចពង្រីកខ្លួនទៅគ្រប់បណ្តាខេត្តក្រុង និងមានអតិថិជនទទួលស្គាល់ស្នាដៃ និងរសជាតិអាហារបែបខ្មែរ ដែលកើតចេញពីក្តីស្រលាញ់ ចំណង់ចំណូលចិត្ត និងជំនាញដែលរៀនច្បាស់លាស់ផងដែរ។

គួរជម្រាបថា ហាងបុកល្ហុង”ស្នាដៃប្តីខ្ញុំ” មានទីតាំង ស្ថិតនៅលើផ្លូវលេខ១៩ ក្រោយព្រះបរមរាជវាំង និងត្រៀមបើកសាខាថ្មីលើទឹកដីសៀមរាប ក្នុងខែ១២ នេះមានទីតាំងស្ថិតនៅលើផ្លូវវឌ្ឍនះ ជិតវិទ្យាល័យអង្គរ (អតីតហាងគុយទាវឡាវ នឹង ស៊ុបជីមចុម)ទំនាក់ទំនង 010 57 99 77 ឬ Facebook

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES