អ៊ាក ច័ន្ទនិមល៖ រស់នៅអូស្រ្តាលីមួយរយៈ ចាប់ឱកាសនាំផលិតផលម៉ាកល្បី១ មកកម្ពុជា

មានមនុស្សមិនច្រើននាក់ទេ នៅក្នុងប្រទេសកម្ពុជាយើង ដែលមានឱកាសបានទៅរស់នៅក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែវាជាក្តីស្រមៃរបស់មនុស្សជាច្រើននាក់ផ្សេងទៀត។ ខុសពីមនុស្សដទៃ លោកស្រី អ៊ាក ច័ន្ទនិមល បែរជាសម្រេចចិត្តត្រឡប់មកកម្ពុជាវិញ ក្រោយពីរស់នៅក្នុងប្រទេសអូស្រ្តាលី អស់រយៈពេលជាង ៤ឆ្នាំ ដើម្បីមកចូលរួមបំពេញតម្រូវការមួយផ្នែកក្នុងវិស័យសុខភាព នៅក្នុងប្រទេសកម្ពុជា។ 

លោកស្រី អ៊ាក ច័ន្ទនិមល គឺជាម្ចាស់ក្រុមហ៊ុន ស៊ីអិនអ៊ី វែលណេស ឯ.ក (CNE WELLNESS CO., LTD.) ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខនូវផលិតផលម្សៅទឹកដោះគោស្រស់ម៉ាក Australia Dairies របស់ក្រុមហ៊ុន ហ្វន់ថឺរ៉ា (Fonterra) ដែលជាក្រុមហ៊ុនដ៏ធំ និងល្បីល្បាញរបស់ប្រទេសអូស្រ្ដាលី មានជំនាញខាងផលិតម្សៅទឹកដោះគោស្រស់អស់រយៈពេលជាង ១០០ឆ្នាំ។ 

 

 

ក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកស្រី អ៊ាក ច័ន្ទនិមល បានឱ្យដឹងថា ក្រុមហ៊ុនរបស់ខ្លួន ទើបតែសម្រេចនាំចូលនូវផលិតផលម្សៅទឹកដោះគោស្រស់ម៉ាក Australia Dairies មកកាន់ប្រទេសកម្ពុជា នៅដើមឆ្នាំ ២០១៩ នេះប៉ុណ្ណោះ ប៉ុន្តែផលិតផលមួយនេះ កំពុងមានការចាប់អារម្មណ៍ខ្លាំងមែនទែនពីអតិថិជន ជាពិសេសអតិថិជនដែលបានជាវម្តងហើយ តែងតែមកម្តងទៀត។ មួយវិញទៀត ក្រុមហ៊ុនបាននិងកំពុងត្រៀមពង្រីកទីផ្សារទូទាំងប្រទេស ដែលបច្ចុប្បន្ននៅភ្នំពេញ មានស្ទើរតែគ្រប់កន្លែងនៅក្នុងម៉ាតធំៗ។

សហគ្រិនស្រ្តីរូបនេះ បានឱ្យដឹងទៀតថា មូលហេតុដែលធ្វើឱ្យក្រុមហ៊ុន សម្រេចជ្រើសរើសផលិតម្សៅទឹកដោះគោស្រស់ម៉ាក Australia Dairies នាំចូលមកកម្ពុជា គឺដោយសារតែពេលគាត់រស់នៅក្នុងប្រទេសអូស្រ្តាលី គាត់បានប្រើប្រាស់ផលិតផលមួយនេះ ហើយឃើញថាវាមានគុណភាពល្អ និងក្រុមហ៊ុនផលិតជាក្រុមហ៊ុនចាស់វស្សាផងនោះ ក៏សម្រេចចិត្តនាំមកកម្ពុជាតែម្តងទៅ។  

 

 

ម្ចាស់ក្រុមហ៊ុនវ័យក្មេងរូបនេះ បានសង្កត់ធ្ងន់ដែរថា “ទឹកដោះគោពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ សម្រាប់រាងកាយ និងសុខភាព ព្រោះទឹកដោះគោ មានជាតិកាលស្យូម និងវីតាមីនDដែលជាសារធាតុចាំបាច់ សម្រាប់សុខភាពឆ្អឹង និងឆ្មេញ។ មិនតែប៉ុណ្ណោះ វាជម្រុញដល់ការលូតកំពស់របស់កុមារបានយ៉ាងល្អ និងកាត់បន្ថយអត្រាកើតមានជំងឺពុកឆ្អឹងថែមទៀតផង។ ដូច្នេះ ការជ្រើសរើសម្សៅទឹកដោះគោស្រស់ Australia Dairies គឺល្អបំផុតសម្រាប់កូនក្មេង មនុស្សធំ និងមនុស្សចាស់ ចាប់ពីអាយុ 1ឆ្នាំ ដល់ 70ឆ្នាំឡើងទៅ ជាពិសេសស្រ្ដីមានផ្ទៃពោះក៏អាចញ៉ាំបានដូចគ្នា” 

 

 

 

 

 

អត្ថបទដោយ៖ Lee

 

Adtag for Mobile Grow:-
Online

RELATED ARTICLES