ចាប ប៊ុនហន៖ ចិញ្ចឹមទាដំបូងត្រឹម ៣០០ក្បាល ឥឡូវមានជាង ៥ម៉ឺនក្បាល ផ្គត់ផ្គង់ ៣ខេត្តធំៗ

ស៊ុតទា ជាអាហារមួយប្រភេទ ដែលប្រជាជនខ្មែរយើងនិយមចូលចិត្តបរិភោគច្រើនបំផុត ហើយវាក៏ជាអាហារដែលជួយដល់សុខភាពខ្លាំងផងដែរ។ ប៉ុន្តែ ការចិញ្ចឹមនៅក្នុងប្រទេសកម្ពុជាយើង នាពេលបច្ចុប្បន្ននេះ អាចនិយាយបានថា នៅមានកម្រិតនៅឡើយ ហើយមូលហេតុដែលមិនមានកសិករចិញ្ចឹមច្រើន ក៏ព្រោះតែពួកគាត់ត្អូញត្អែរថា គ្មានទីផ្សារ​សម្រាប់លក់ចេញ ហើយបើមានគឺលក់បានតម្លៃទាប។ 

ខុសពីកសិករគេដទៃ លោក ចាប ប៊ុនហន ម្ចាស់កសិដ្ឋានចិញ្ចឹមទាយកស៊ុត នៅភូមិត្របែក ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានចាប់យករបរចិញ្ចឹមទាយកស៊ុត តាំងពីឆ្នាំ ១៩៩៨ មកម្លេះ ដោយដំបូងឡើយ គាត់ចិញ្ចឹមទាត្រឹមតែ ៣០០ក្បាលប៉ុណ្ណោះ ប៉ុន្តែមកទល់នឹងពេលនេះ គាត់អាចពង្រីកផ្ទៃដីកសិដ្ឋានបានរហូតដល់ជាង ១០ហិកតា និងមានមេទាប្រមាណជាង ៥ម៉ឺនក្បាលឯណ្ណោះ។ 

បើតាមការបញ្ជាក់ពីម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងថា ក្នុងមួយថ្ងៃៗ មេទាជាង ៥ម៉ឺនក្បាលរបស់គាត់ អាចផលិតស៊ុតបានប្រមាណជា ៣ម៉ឺនស៊ុត ដែលអាចធ្វើឱ្យគាត់ផ្គត់ផ្គង់ស៊ុតទា ទូទាំងខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង ជាដើម និងមានការគាំទ្រឥតដាច់។

ពាក់ព័ន្ធនឹងតម្លៃបោះដុំវិញ សហគ្រិនខាងលើនេះ បានបង្ហើបដឹងដែរថា សម្រាប់ស៊ុតទាលេខ១ គឺទទួលបានតម្លៃ ៣៨០រៀល ក្នុង ១គ្រាប់ និងលេខ២ ទទួលបានតម្លៃ ៣៤០រៀល ក្នុង ១គ្រាប់ ហើយគាត់បានបញ្ជាក់យ៉ាងដូច្នេះថា “វាជាតម្លៃមួយសមរម្យ និងអាចផ្តល់ឱកាសជូនគាត់ទទួលបានប្រាក់ចំណេញសមស្រប សម្រាប់ចិញ្ចឹមគ្រួសារ និងបន្តការពង្រីកបន្ថែមទៀត នាពេលអនាគត” 

អត្ថបទដោយ៖ LeEmon 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES