ស្ថាបនិក ONE Championship កំពុងជោគជ័យ និងគ្រងតំណែងជាមហាសេដ្ឋីពិភពលោកថ្មី

បើយើងនិយាយពីស្ថាប័ន ONE Championship គឺជាស្ថាប័នប្រកួតប្រដាល់ក្បាច់គុនចម្រុះមួយដ៏ល្បីល្បាញប្រចាំទ្វីបអាស៊ី។ បច្ចុប្បន្នស្ថាប័ន​កីឡា​នេះមាន​ ការិយាល័យនៅ សិង្ហបុរី តូក្យូ ញូវយ៉ក ឡូសអេនជឺលេស សៀងហៃ ប៉េកាំង បាងកក ម៉ានីល ហ្សាកាតា និងបាងហ្គាឡូ។ វិនិយោគិនស្ថាប័ននៅក្នុង ONE Championship រួមមាន Sequoia Capital, Temasek Holdings, GIC, Iconiq Capital, Greenoaks Capital, និង Mission Holdings ។ ស្ថាប័ន ONE Championship បានទទួលចំណាត់ថ្នាក់ជាកម្មវិធីប្រកួតប្រដាល់ក្បាច់គុនចម្រុះល្អបំផុត និងទទួលបានពានរង្វាន់ជាកម្មវិធីទូរទស្សន៍ល្អបំផុតថែមទៀតផង ។ 

លោក Chatri Sityodtong គឺជាស្ថាបនិកស្ថាប័ន ONE Championship លោកគឺជាកូនកាត់ជប៉ុន ថៃ ។ ហើយលោកបានផ្តួចផ្តើមគំនិតបង្កើតព្រឹត្តិការណ៍ ONE Championship លើកដំបូងធ្វើឡើងនៅថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០១១ នៅពហុកីឡដ្ឋាន Singapore Indoor ។ ព្រឹត្តិការណ៍នេះត្រូវបានល្បីល្បាញពាសពេញទ្វីបអាស៊ី ហើយក៏ទាក់ទាញបានចំណាប់អារម្មណ៍ពីស្ថានីយ៍ទូរទស្សន៍ និងអ្នកវិនិយោគទុនធំៗផងដែរ ។

បច្ចុប្បន្ននេះស្ថាប័ន ONE Championship កំពុងរីកចម្រើនយ៉ាងខ្លាំងហើយស្ថាបនិកស្ថាប័ននេះគឺលោក Chatri Sityodtong រកចំណូលបានវាល់លានដុល្លាពីកម្មវិធី ONE Championshipនេះ ។ ដូច្នេះហើយលោកChatri Sityodtong កំពុងឡើងកូដ ហើយកំពុងក្លាយជាមហាសេដ្ឋីថ្មីមួយរូបផងដែរ ៕

អត្ថបទដោយ នេន សុធា ( Leadership Editor Of Business Cambodia) 

Adtag for Mobile Grow:-
Online

RELATED ARTICLES