បទពិសោធន៍ជីវិតដ៏មានតម្លៃដែលមហាសេដ្ឋី ហុង ដា ចងចាំមិនភ្លេចក្នុងឆាកជីវិតរបស់លោក

នៅវ័យកុមារភាព លោកហុង​ ដា បានរត់តាមឡានដំបូងដែលលោកបានឃើញនៅក្នុងឆាកជីវិតរបស់គាត់ ដើម្បីតាមហិតក្លិនផ្សែងឡាននោះ និងដើម្បីចង់ដឹងថា តើវាអាចរត់បានដោយរបៀបណាទៅ? គាត់បានខិតខំរត់ដេញតាមឡាននោះអស់រយៈចម្ងាយយ៉ាងឆ្ងាយរហូតទាល់តែឡាននោះឈប់។ ប្រហែលជាដោយសារតែបទពិសោធន៍នេះហើយដែលធ្វើឲ្យគាត់ហ៊ានដេញតាមអ្វីៗដែលគាត់មិនអាចឈោងដល់ ប្រៀបបីដូចជាការដេញតាមឡាននោះអ៊ីចឹងដែរ។ នៅពេលដែលឡានឈប់មួយកន្លែងហើយនោះ លោកក៏បានពិនិត្យចុះឡើងៗជុំវិញឡាន បន្ទាប់មកលោកក៏រកឃើញនូវដំណក់ប្រេងដែលស្រក់ចេញពីឡាននោះ លោកក៏បានលុតជង្គង់ដើម្បីហិតក្លិនប្រេងនោះ។

លោកជាក្មេងម្នាក់ដែលមានចំណាប់អារម្មណ៍ជាមួយនឹងគ្រឿងមេកានិកយ៉ាងខ្លាំង ហើយលោកក៏ជាមនុស្សម្នាក់ដែលហ៊ានសុបិន្ត និងមានក្ដីសុបិន្តច្រើនផងដែរ។ ដោយសារតែបែបនេះហើយបានជាលោកបានដាក់ឈ្មោះម៉ូតូដែលលោកផលិតថា Honda Dream និងដាក់ពាក្យស្លោកថា The Power Of Dream. លោកជក់ចិត្តជាមួយគ្រឿងម៉ាស៊ីនជាខ្លាំងរហូតដល់មានពេលមួយ នៅក្បែរផ្ទះរបស់លោកមានរោងម៉ាស៊ីនស្រូវតូចមួយ ហើយសម្លេងរបស់ម៉ាស៊ីននោះបានទាក់ទាញចិត្តរបស់លោកជាខ្លាំង។ ជារឿយៗ នៅពេលដែលគេបញ្ឆះម៉ាស៊ីនកិនស្រូវម្ដងៗលោកតែងតែអង្វរឪពុករបស់លោកឲ្យជូនលោកទៅមើលម៉ាស៊ីននោះដំណើរការថាតើវាអស្ចារ្យប៉ុណ្ណា? ក្រោយមកលោកក៏បានសិក្សាស្រាវជ្រាវផលិតម៉ាស៊ីនផ្សេងៗ រហូតដល់អាចផលិតបានជាម៉ូតូ រថយន្ត យន្តហោះ និងគ្រឿងម៉ាស៊ីនផ្សេងៗដែលល្បីពាសពេញពិភពលោករហូតមកដល់សព្វថ្ងៃនេះ បើទោះបីជាពេលនេះលោកបានទទួលមរណភាពយ៉ាងណាក៏ដោយ។ មេរៀនដែលយើងអាចរៀនសូត្របាននោះគឺ ចំណង់យ៉ាងងប់ងុល វាអាចបង្កើតជាថាមពលដ៏អស្ចារ្យដែល នឹងអាចបង្កើតបានជាលទ្ធផលដ៏អស្ចារ្យ។

 

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (Leadership Writer)

USNews Logo
Online

RELATED ARTICLES