មិនគួរឲ្យជឿ! តារាល្បីលើពិភពលោកទាំងនេះ មានលុយរាប់លាន$តែជិះឡានតម្លៃទាបនឹកស្មានមិនដល់

វាជារឿងធម្មតាទេដែលមានតារាល្បីៗជាច្រើនតែងចូលចិត្តចំណាយលុយទៅលើការប្រើប្រាស់សម្ភារៈប្រែនៗ រថយន្តតម្លៃថ្លៃកប់ពពក និងលំនៅឋានបែបប្រណិត។ ប៉ុន្តែស្ទើរមិនគួរឲ្យជឿ បើយើងក្រឡេកមកមើលតារាល្បីលំដាប់ថ្នាក់ពិភកលោកទាំងនេះវិញ ពួកគេចំណាយលុយតិចតួចបំផុតបើធៀបនឹងចំណូលដែលរកបានក្នុងការទិញសម្ភារៈប្រើប្រាស់ និងរថយន្តផ្ទាល់ខ្លួនរបស់ពួកគេ។ តើមានតារារូបណាខ្លះដែលរស់នៅក្នុងភាពសាមញ្ញបែបនេះ?

ថ្ងៃនេះ Business Cambodia សូមលើកយកតារាលំដាប់ថ្នាក់ពិភពលោក៤រូប ដែលចំណាយលុយស្ទើរមិនគួរឲ្យជឿក្នុងការទិញរថយន្តផ្ទាល់ខ្លួនរបស់ពួកគេ ដូចខាងក្រោម៖

១. Mark zukerberg

Mark zukerberg ត្រូវបានគេស្គាល់ថាជាស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនFacebook ដែលត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសុទ្ធជាង ៥០ពាន់លានដុល្លារ។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើរនោះឡានផ្ទាល់ខ្លួនរបស់លោកគឺ Acura TSX ពណ៌ខ្មៅ ដែលមានតម្លៃត្រឹមតែ ៣០,០០០ដុល្លារប៉ុណ្ណោះ។ វាគឺជាប្រភេទឡានដែលមានតម្លៃទាបណាស់ បើប្រៀបធៀបជាមួយទ្រព្យសម្បត្តិដែលលោកមាន។

២. JUSTIN BIEBER

JUSTIN BIEBER ជាក្មេងម្នាក់ដែលធ្លាប់តែច្រៀងលើ youtube បានប្រែក្លាយជាសិល្បករតន្ត្រីដ៏ល្បីល្បាញម្នាក់នៅលើពិភពលោក។ នៅអាយុ ២៤ ឆ្នាំគាត់ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិ ២៦៥ លានដុល្លារ។ អ្វីដែលចម្លែកនោះ គេប្រទះឃើញក្នុងចំនោមរូបភាពរបស់លោកត្រូវបានគេថតជាប់ JUSTIN បើកបរឡាន SMART CAR ដែលមានតម្លៃ ១៤,០០០ ដុល្លារ។ វាមិនគួរឲ្យជឿនោះទេ ព្រោះ JUSTIN ត្រូវបានគេស្គាល់ថាបានបង្ហាញការប្រមូតរថយន្តរបស់គាត់ដែលរួមមានឡានម៉ាក Lamborghini Aventador, Ferrari F43 និងរថយន្ត Audi R8 ដំបូង។ តារាប៉ុបរូបនេះប្រហែលជាមានការផ្លាស់ប្តូរចំណងចំណូលចិត្ត ឬគាត់កំពុងព្យាយាមជៀសវាងការត្រូវបានគេប្រទះឃើញដោយអ្នកថតរូបនៅជុំវិញទីក្រុង។

៣. SELENA GOMEZ 

SELENA GOMEZ គឺជាតារាចម្រៀងនិងជាតារាសម្តែងវ័យក្មេងដែលទទួលបានជោគជ័យយ៉ាងខ្លាំងលើវិស័យសិល្បៈ។ តារាស្រីវ័យ ២៦ឆ្នាំរូបនេះមានទ្រព្យសម្បត្តិរហូតដល់ ៦០លានដុល្លារ។ អ្វីដែលមិនគួរឲ្យជឿនោះ រថយន្តផ្ទាល់ខ្លួនរបស់នាងគឺ BMW X5 ដែលមានតម្លៃត្រឹមតែ ៥៣,០០០ដុល្លារប៉ុណ្ណោះ ។ វានៅតែជាប្រភេទឡានទំនើប ប៉ុន្តែវាពិតជាមានតម្លៃមិនថ្លៃនោះទេបើប្រៀបធៀបទៅនឹងយានយន្តទាន់សម័យដទៃទៀតដែលតារាល្បីៗដូចជានាងចូលចិត្តប្រើ។

៤. JASON MOMOA

តារាសម្តែងលោក Jason Momoa គឺជាបុរសដែលមានកម្ពស់ខ្ពស់និងមានសំលេងយ៉ាងខ្លាំង។ គាត់គឺជាតារាសម្តែងដ៏លេចធ្លោម្នាក់នៅក្នុងរឿងភាគទូរទស្សន៍ Game of Thrones និងខ្សែភាពយន្ត Aquaman ។ Momoa ជាម្ចាស់រថយន្ត Cadillac ពណ៌ផ្កាឈូកឆ្នាំ ១៩៥៥ ដែលមានតម្លៃ ១៦,០០០ដុល្លារ ដែលគាត់បានបើកបរអស់រយៈពេល១៦ឆ្នាំមកហើយ។ ម្យ៉ាងវិញទៀតគាត់ប្រហែលជាបានទិញរថយន្តនេះពីអ្នកលក់រថយន្តដែលធ្លាប់ប្រើរួចមកហើយ។

អត្ថបទដោយ៖ កាន់ ដារ៉ា

Facebook: kan dara

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES