ខេត្តប៉ៃលិន - គោលដៅទី៦នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៩ រៀបចំដោយក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៉ិចឆេង គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តប៉ៃលិន

នាថ្ងៃ​ទី១៩​​ ​ខែ​តុលា​ ​ឆ្នាំ​២​០​១​៩​ ​ក្រុមហ៊ុន​​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៉ិច​ឆេង​ ​និងគណៈកម្មការ​មូលបត្រ​កម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តប៉ៃលិនក្នុងការរៀបចំសិក្ខាសាលានៅខេត្តប៉ៃលិន ដែលជាគោលដៅទី៦ក្នុងឆ្នាំ២០១៩នេះ ក្រោមអធិបតីលោក​ ​ជា​ ​បុល្លិកា​ ​អនុប្រធាន​នាយកដ្ឋាន​ត្រួតពិនិត្យ​អន្តរការី​មូលបត្រ​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា លោក អ៊ុន ប៊ុន​លី នាយករដ្ឋបាលសាលាខេត្តនៃរដ្ឋបាលខេត្តប៉ៃលិន និងលោក ​ ​Law​r​e​nc​e​ Kook ​អភិបាល​នៃ​ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៉ិចឆេង​។ ភ្ជាប់ជាមួយនឹងប្រធាន​បទ​ ​«​អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​៖​ ​ការ​ត្រៀម​ខ្លួន​ ​ការ​វិនិយោគ​ ​និង​ការយល់​ដឹង​ពាក់ព័ន្ធ​?​»​ សិក្ខាសាលាតាមបណ្ដាខេត្ត មានគោលបំណងចែករំលែក​ចំណេះ​ដឹង​ ​ជំនាញ​ បទពិសោធន៍ បទប្បញ្ញាត្តិ ​និងឱកាសវិនិយោគដល់សាធារណៈជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា​។​ ​ ​

លោក អ៊ុន ប៊ុន​លី បានផ្ដល់កិត្តិយសផ្ដល់មតិស្វាគមន៍ដល់​អង្គ​សិក្ខាកាម​ទាំង​មូល​ពាក់​ព័ន្ធ​នឹង​កិច្ច​ការ​អភិវឌ្ឍ​លើ​ទីផ្សារ​ឧបករណ៍​និស្សន្ទ ដែល​ជា​ផ្នែក​មួយដ៏​សំខាន់​​នៃ​គោលនយោបាយ​អភិវឌ្ឍ​លើ​​ទីផ្សារ​ហិរញ្ញវត្ថុ​ផង​ដែរ។ លោក​​បាន​បន្ថែម​ទៀត​​ថា ការ​យល់​ដឹង​មួយ​នេះ​ពិត​ជា​មាន​សារប្រយោជន៍​ខ្លាំង​សម្រាប់​សិក្ខាកាម​ក្នុង​ការ​ពង្រីក​នូវចំណេះដឹង​ ​ ក៏​ដូច​ជាកាត់​​បន្ថយ​នូវ​កម្រិត​ហានិភ័យនៃ​ការ​វិនិយោគលើ​ឧបករណ៍​ហិរញ្ញវត្ថុ​មួយ​នេះ​​។ ហេតុ​ដូច​នេះហើយ លោក​បាន​លើក​ទឹក​ចិត្ត​ឲ្យ​សិក្ខាកាម​ទាំង​អស់​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​​ក្នុង​ការ​ស្វែង​យល់​បន្ថែម​អំ​ពី​បច្ចេក​ទេស​ និង​បទពិសោធន៍​ថ្មី​ទាក់​ទង​នឹង​ការ​ជួញ​ដូរ​លើ​ទីផ្សារ​ឧបករណ៍​និស្សន្ទ​នេះ។​

​ បន្ទាប់មក ​លោក​ ​ជា​ ​បុល្លិកា​ បាន​ផ្ដល់មតិបើក​កម្មវិធី​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២​០​១​៩​នៅខេត្តប៉ៃលិននេះ​ ហើយបានបញ្ជាក់​ពី​ទិសដៅ​របស់​គណៈកម្មការ​មូលបត្រ​កម្ពុជា​ក្នុង​ការ​ពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទនៅកម្ពុជា។ លោក ក៏បាន​លើកទឹកចិត្ត​ឱ្យវិនិ​យោគិន​បង្កើន​ចំណេះ​ដឹង​ និង​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ ស្របពេលដែលកិច្ចខិតខំប្រឹងប្រែងការពារវិនិយោគិន កំពុងបន្តយ៉ាងសកម្ម។  ​

 លោក ​បុល្លិកា បាននិយាយថា៖ «បទប្បញ្ញាត្តិពាក់ព័ន្ធផ្សេងៗត្រូវបានដាក់ឱ្យអនុម័តជាបន្តបន្ទាប់ ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់ ប្រសិទ្ធភាព​​ និងតម្លាភាពនៅក្នុងទីផ្សារ។ ក្នុងនាមជាអាជ្ញធរ ក៏មិនអាចភ្លេចទេពីការការពារវិនិយោគិន។ យន្តការនៃការការពារវិនិយោគិនមួយដ៏សំខាន់ក្នុងចំណោមយន្តការដែលមាននោះ គឺការរក្សាសុវត្ថិភាពសាច់ប្រាក់។»​

​ ស្របជាមួយគ្នានេះដែរ ​លោក​ ​Law​r​e​nc​e​ Kook ​ ​បាន​បង្ហាញ​ពីក្ដីរំពឹងខ្ពស់​របស់លោកទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ ​និង​ជឿជាក់​ថា​ ​វា​នឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់​វិនិ​យោគិន​ ដែល​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និស្សន្ទទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង​។​ ​លោក​ ​Law​r​e​nc​e​ Kook ​ក៏បាន​ប្ដេជ្ញា​អភិវឌ្ឍ​ទី​ផ្សារ​ឧបករណ៍​និស្សន្ទ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាព​ល្អ​ប្រសើរ​​ និងមានការទទួលស្គាល់នៅទូទាំងពិភពលោក។

លោក ​Law​r​e​nc​e បាននិយាយថា៖ «មុនបំណាច់ឆ្នាំ២០១៩នេះ ក្រុមហ៊ុន​​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៉ិច​ឆេង​ ​និងគណៈកម្មការ​មូលបត្រ​កម្ពុជា នឹងបានធ្វើដំណើរ និងផ្ដល់ចំណេះជំនាញវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ យើង​ នឹងបន្តផ្សព្វផ្សាយអំពីប្រទេសកម្ពុជា និងទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគក្នុងដែនដីសុវណ្ណភូមិនេះ នៅពេលយើងចូលរួមក្នុងពិព័រណ៍ London Summit 2019 នៅប្រទេសអង់គ្លេស ក្នុងខែវិច្ឆិកាខាងមុខនេះ។»

គិតមកដល់បច្ចុប្បន្ននេះ  ​ក្រុមហ៊ុន​​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៉ិច​ឆេង​ ​និងគណៈកម្មការ​មូលបត្រ​កម្ពុជា បានសហការជាមួយរដ្ឋបាលខេត្តក្នុងការរៀបចំសិក្ខាសាលាតាមបណ្ដាខេត្តក្នុងខេត្ត​ចំនួន​១១​រួចមក​ហើយ​ ​រួម​មាន​៖​ ​ខេត្ត​ព្រះ​សី​ហ​នុ ​ខេត្ត​កំពង់ចាម​ ​ខេត្ត​សៀមរាប ​ខេត្ត​បន្ទាយ​មានជ័យ​ ​ខេត្ត​បាត់​ដំបង​ ​ ​ខេត្ត​តាកែវ​ ​​ខេត្ត​កំពត​ ខេត្តកែប ខេត្តកំពង់ឆ្នាំង​ ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិននេះតែម្ដង។

នៅលើឆាកអន្តរជាតិវិញ ​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៉ិចឆេង​ ធ្លាប់​បាន​ចូលរួម​ពិព័រណ៍​ ​និង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុ​ធំ​ៗ​ ដូចជា៖ ​ពិព័រណ៍​ ​iF​X ​Ex​p​o ​ឆ្នាំ​២​០​១​៨ នៅ​ប្រទេស​សាយ​ប្រឺ​ស​ ​ ​ពិព័រណ៍​ ​L​on​don​ ​Summit​ ​ឆ្នាំ​២​០​១​៨​នៅ​ចក្រភពអង់គ្លេស​ ​និង​ពិព័រណ៍​ ​iF​X ​Ex​p​o ​A​i​s​a​ ​២​០​១​៩​នៅ​ទីក្រុង​ហុងកុង​។​ ​

*ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.cdx.com.kh ឬទំព័រហ្វេសប៊ុក Cambodian Derivatives Exchange ឬទូរស័ព្ទមកលេខ 023 22 7777។

 

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES