Category: ព័ត៌មានថ្មីៗ

ឥណ្ឌា ដំណើរការសេវាកម្មទិញសាំងតាមអនឡាញដំបូងគេ
By: Meng Songhua | On: 9:08 am

កាលពីពេលថ្មីៗនេះ គេហទំព័រ Tech Asia បានចុះផ្សាយពីសេវាកម្មទិញសាំងតាមអនឡាញនៅក្នុង ទីក្រុង Bangalore ប្រទេសឥណ្ឌា ដែលធ្វើឲ្យមានការភ្ជាក់ផ្អើលជាខ្លាំងដល់សាធារណៈជនទូទៅ។ ដោយមើលឃើញពីការបញ្ហាការកក់ស្ទុះចរាចរណ៍រយៈពេលយូរ បញ្ហាស្ថានីយ៍ប្រេង សាំង នៅឆ្ងាយ និងមិនបានបំពេញ​តាមសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ ពិសេស រថយន្តដឹកសិស្ស និងរថយន្តខ្នាតធំមួយចំនួនពិបាកក្នុងការទៅចាក់ប្រេង​ឥន្ធនៈ និងចំណាយពេលយូរ ទើបប្រទេសនេះ សម្រេចដំណើរការសេវាកម្មនេះ […]

មិនមែនតែពងទានៅកម្ពុជាទេ ដែលធ្លាក់ថ្លៃ ពងទានៅអាមេរិកក៏ធ្លាក់ថ្លៃដែរ
By: hongteouy | On: 8:49 am

នាពេលថ្មីៗនេះ តម្លៃពងទានៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់នៅតាមបណ្ដាខេត្តមួយចំនួន ក្នុងនោះមួយគ្រាប់បានធ្លាក់ថ្លៃរហូតដល់ ២៥០រៀល រហូតកសិករមួយរូប គឺលោក រដ្ឋា ដែលជាម្ចាស់កសិដ្ឋានចិញ្ចឹមទានៅខេត្តព្រៃវែង បានត្អួញត្អែរថា តម្លៃពងទាធ្លាក់ចុះស្ទើរតែគ្មានចំណេញប៉ុណ្ណឹងហើយ នៅតែគ្មានអ្នកទិញទៀត។ តែយ៉ាងណាមិញ មិនមែនតែពងទានៅកម្ពុជាទេ ដែលធ្លាក់ថ្លៃ ពងទានៅសហរដ្ឋអាមេរិកក៏ធ្លាក់ថ្លៃ ដូចនៅកម្ពុជាដែរ។ បើយោងតាម គេហទំព័រ Tucson.com បានឲ្យដឹងថា […]

ឧកញ៉ាម៉ុង ឫទ្ធី៖ផ្លែស្វាយកម្ពុជានឹងនាំចូលទៅកាន់ទីផ្សារប្រទេសហុងគ្រី
By: sotheabs | On: 7:20 am

​ប្រទេសហុងគ្រី ដែលជាប្រទេសមានទំនាក់ទំនងល្អផ្នែកពាណិជ្ជកម្មជាមួយកម្ពុជា នឹងទទួលទិញផ្លែស្វាយពីកម្ពុជាទៅលក់នៅលើទីផ្សាររបស់ខ្លួន។ លោកឧកញ៉ា បានទទួលជួបជាមួយឯកឧត្តម Istvan Jakab សមាជិករដ្ឋសភា និងជាអនុប្រធាន គណៈកម្មការកសិកម្ម នៅវិមានរដ្ឋសភា ទីក្រុងប៊ូតាប៉េស(Budapest) ប្រទេស ហុងគ្រី (Hungary)។ នេះបើតាមការបញ្ជាក់ពីលោកឧកញ៉ា ម៉ុង ឫទ្ធី ក្នុងដំណើរទស្សនកិច្ចផ្លូវការមួយនៅប្រទេសហុងគ្រីនៅថ្ងៃទី២៣ មិថុនា […]

ជប៉ុនបើកក្រុមហ៊ុនបង់សេវាពន្ធដារដំបូងគេបង្អស់នៅកម្ពុជា
By: Srey Vann | On: 3:01 am

ក្រុមហ៊ុនជប៉ុន Ez Cazz Tax Agent Co,. Ltd. ជាក្រុមហ៊ុនផ្តល់សេវាពន្ធដារដំបូងគេបង្អស់នៅកម្ពុជា ដែលបានបង្កើតឡើងដោយជនជាតិជប៉ុន ហើយបានបើកសម្ភោធដាក់ឲ្យដំនើរការជាផ្លូវការ​​​​​​​​​​​កាលពីថ្ងៃម្សិលមិញនេះ។ នៅថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០១៧នេះ លោក Kazuhiko Hashimoto អគ្គនាយកក្រុមហ៊ុននេះ បានមានប្រសាសន៍នៅក្នុងកម្មវិធីសម្ភោធក្រុមហ៊ុនថា ដោយមើលឃើញពីតម្រូវការ […]

ម្រេចត្បូងឃ្មុំធ្លាក់ថ្លៃ វៀតណាមទិញក្នុងតម្លៃថោក កសិករបន្តការខាតបង់ជាបន្តបន្ទាប់
By: Meng Songhua | On: 2:34 am

បន្ទាប់ពីដំណាំកៅស៊ូដែលប្រជាពលរដ្ឋខ្មែរនាំគ្នាសម្រុកដាំ ដោយសារតែតម្លៃកៅស៊ូមានសន្ទុះកើនឡើងនៅអំឡុងឆ្នាំ ២០០៦ មិនបានប៉ុន្មានផង ស្រាប់តែតម្លៃធ្លាក់ចុះជាបន្តបន្ទាប់ ធ្វើកសិករខ្លះត្រូវជំពាក់បំណុលធនាគារ ខ្លះទៀតត្រូវបង្ខំចិត្ត​កាប់ដើមកៅស៊ូ ដើម្បីដាំដើមម្រេចវិញម្តង ព្រោះទីផ្សារកំពុងតែអំណោយផល។ រហូតដល់ឆ្នាំ ២០១៥ តម្លៃម្រេចខ្មៅក្នុងខេត្តត្បូងឃ្មុំនៅអាចលក់បានក្នុងតម្លៃប្រមាណ ៤ម៉ឺនរៀលក្នុងមួយគីឡូក្រាម ជាហេតុ​ធ្វើឲ្យការដាំដុះដំណាំម្រេចមានការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែអ្វីដែលនឹងស្មានមិនដល់ ចាប់ពីដើមឆ្នាំ ២០១៦ មក តម្លៃ​ម្រេចក៏ចាប់ធ្លាក់ថ្លៃ ខណៈកសិករជាច្រើនដល់រដូវដែលត្រូវប្រមូលផល។ […]

EZECOM បន្តលើកកម្ពស់បច្ចេកវិទ្យា និងការចាប់ផ្ដើមអាជីវកម្មនៅកម្ពុជា ជាមួយ Barcamp កម្ពុជា ឆ្នាំ២០១៧
By: hongteouy | On: 1:40 am

ភ្នំពេញ​​៖ បារខែមកម្ពុជាឆ្នាំ២០១៧ គឺជាស៊េរីនៃព្រឹត្តិការណ៍បច្ចេកវិទ្យានិងអាជីវកម្ម Startup ដែលប្រព្រឹត្តឡើងរយៈពេលពីរថ្ងៃនៅក្នុងទីក្រុង និងទីរួមខេត្តមួយចំនួន ដូចជាខេត្តរតនៈគីរី ខេត្តកំពត ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះ បានប្រមូលផ្តុំស្ថាបនិកអាជីវកម្ម Startup អ្នកបណ្តុះបណ្តាល អ្នកជំនាញវិជ្ជាជីវៈ  អ្នកច្នៃប្រឌិត អ្នកថតរូប និងវីដេអូ […]

Jack Ma៖ ក្រុមហ៊ុនអាលីបាបានឹងបង្កើតការងារឲ្យបាន១លានការងារនៅសហរដ្ឋអាមេរិក
By: Sam Kosal | On: 2:00 pm

ថ្លែងទៅកាន់ម្ចាស់អាជីវកម្មតូចៗ នៅសហរដ្ឋអាមេរិក ក្នុងសប្តាហ៍នេះ លោកមហាសេដ្ឋីលេខ ១ របស់ប្រទេសចិនបានពោលប្រាប់ប្រជាជនអាមេរិកថា ក្រុមហ៊ុនរបស់លោកនឹងបង្កើតការងារឲ្យបាន១លានការងារនៅក្នុងប្រទេសមួយនេះ។ លោកបានពន្យល់ថា អាលីបាបានឹងចូលរួមបង្កើតការងារដ៏ច្រើនបែបនេះបានតាមរយះ ការចូលរួមរបស់ម្ចាស់អាជីវកម្មខ្នាតតូចនិងមធ្យម របស់ប្រទេសនេះ ក្នុងការប្រើប្រាស់ គេហទំព័ររបស់គាត់ដើម្បីលក់ទំនិញចេញទៅកាន់ពិភពលោក។ លោកបានពោលថា ពេលដែល សហគ្រាសធនតូចទាំងនោះ លក់ទំនិញតាមអាលីបាបា បានន័យថា សហគ្រាសទាំងនោះកំពុងតែ ជួលប្រជាជនអាមេរិកធ្វើការកាន់តែច្រើន។ […]

ម៉ុង ឬទ្ធី៖ មូលហេតុដែលអ្នកចិញ្ចឹមជ្រូកកម្ពុជាមិនគួរបោះបង់ការចិញ្ចឹម ទោះតម្លៃចុះទាបក៏ដោយ
By: Sam Kosal | On: 10:32 am

ប៉ុន្មានម៉ោងមុននេះ លោកឧកញ៉ា ម៉ុង ឬទ្ធី បានប្រាប់ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ លោកនៅកន្លែងផលិតចំណីសត្វមួយកន្លែងនៅក្នុងប្រទេស ហុង គ្រី។ លោកបានលើកទ្បើង នូវសម្តីរបស់ ម្ចាស់រោងចក្រនេះ និងទីប្រឹក្សាម្នាក់ថា អ្នកចិញ្ចឹមជ្រូកនៅកម្ពុជា បើអាចទប់បាន មិនគួរបោះបង់ ការចិញ្ចឹមនោះទ្បើយ។ លោក Attila More DMV​ […]

ហេតុអ្វីសហគ្រិនភាគច្រើនបរាជ័យក្នុងមុខជំនួញរបស់ខ្លួន?
By: sotheabs | On: 7:31 am

បច្ចុប្បន្នមានសហគ្រិន និងអ្នករកស៊ីកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ចាប់ផ្តើមមានគំនិតរកស៊ី ដើម្បីសម្រេចក្តីគោលដៅ និងក្តីសុបិនរបស់ខ្លួន អ្នកខ្លះជោគជ័យ ហើយអ្នកខ្លះក៏បរាជ័យ។ លោក ឃីម សុខហេង អ្នកជំនាញក្នុងភាពជាអ្នកដឹកនាំមួយរូប បានមើលឃើញនូវ ៧ចំណុចដែលធ្វើឲ្យរារាំងដល់ដំណើរការសម្រេចគោលដៅក្នុងមុខជំនួញ និងអាជីវកម្ម៖ ១. គ្មានភាពច្បាស់លាស់ មុននឹងធ្វើជំនួញ ឬអាជីវកម្ម តើអ្នកបានសួរខ្លួនឯងដែរឬទេ ថាអ្នកមានគោលដៅច្បាស់លាស់ហើយឬនៅ? […]

លោកឌិត សុមេធារិទ្ធ៖ ចង់ក្លាយជាអ្នកមាន ត្រូវសេពគប់អ្នកមាន
By: sotheabs | On: 3:25 am

លោកឌិត សុមេធារិទ្ធ ជានាយកប្រតិបត្តិរបស់សណ្ឋាគារ Frangipani Villa និងធ្លាប់ជាក្មេងក្រលំបាក ប៉ុន្តែមាន​ក្តីស្រ​មៃ​ធំ​មួ​យ​​ចង់ក្លាយជាអ្នក ចង់ឲ្យគ្រួសារមានភាពសម្បូរបែប ចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន។ លោកតែមានគំ​និត​សុទិ​ដ្ឋិ​និ​យ​ម​ថា ដូនតាខ្មែរសាងអង្គវត្តបាន ចុះហេតុអ្វីយើងរកស៊ីមិនកើត។ លោកឌិត សុមេធារិទ្ធ ជាបុគ្គលខិត​ខំត​ស៊ូសា​ង​កេរ្តិ៍​ឈ្មោះ​ក្នុង​ការរកស៊ីដោយដៃខ្លួនឯងផ្ទាល់រហូតទទួលបានជោគជ័យក្លាយជាម្ចាស់សណ្ឋាគារទំនើបចំនួន ៨កន្លែង។ លោក​ធ្លាប់​លើ​ក​ឡើងថា «បើយើងចងមាន ត្រូវតែសេពគប់អ្នកមាន»។ ជាការពិតណាស់ […]