Category: ភាពជាអ្នកដឹកនាំ

ដំបូន្មានដ៏មានតម្លៃរបស់មហាសេដ្ឋី Jack Ma ចំពោះស្រ្តីនិងសហគ្រិនជំនាន់ក្រោយ
By: hongteouy | On: 9:00 am

លោក Jack Ma មហាសេដ្ឋីលំដាប់កំពូលមួយរូបរបស់ប្រទេសចិន ហើយដែលអនាគតនឹងក្លាយជាសេដ្ឋីលេខ១របស់អាស៊ី បានផ្តល់ទស្សនៈចំពោះស្រ្តី និងដំបូន្មានដល់សហគ្រិនជំនាន់ថ្មីថា៖ ស្រ្តីគឺជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៍នាសតវត្សន៍ទី២១ លោកមហាសេដ្ឋី Jack Ma បានមានប្រសាសន៍ថា ស្រ្តីគឺជាធនធានដ៏សំខាន់ដែលមិនអាចខ្វះបាន សម្រាប់ភាពជោគជ័យរបស់ស្ថាប័ន ព្រោះស្រ្តីជាមនុស្សដែលតែងយកចិត្តទុកដាក់ចំពោះអ្នកដទៃជាងខ្លួនឯង ចំណែកបុរសយកចិត្តទុកដាក់ចំពោះខ្លួនឯងប៉ុណ្ណោះ។ លោកបានបន្ថែមទៀតថា ស្រ្តីនឹងមានឥទ្ធិផលយ៉ាងខ្លាំងក្នុងសតវត្សន៍ទី២១នេះ។ លោកលើកឡើងថា​ សម័យមុនគេប្រើកម្លាំងបាយដើម្បីប្រណាំងប្រជែងគ្នា […]

Brian Wong៖ កុំចំណាយពេលឥតប្រយោជន៍អភិវឌ្ឍចំនុចដែលខ្លួនមិនពូកែ
By: hongteouy | On: 4:13 am

លោក Brian Wong ជាស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន Kiip ជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មតាមកម្មវិធីទូរស័ព្ទដៃដ៏មានប្រជាប្រិយភាពមួយនៅប្រទេសកាណាដា ដែលមានសហប្រតិបត្តិការជាមួយក្រុមហ៊ុនធំៗ ដូចជា McDonald’s និង Coca Cola ជាដើម។ សហគ្រិនវ័យក្មេងរូបនេះ ចាប់ផ្តើមបង្កើតកម្មវិធីនេះឡើង តាំងពីលោកមានវ័យ ១៩ឆ្នាំមកម៉្លេះ ហើយកាលពីឆ្នាំ២០១៦កន្លងទៅ ក្រុមហ៊ុនមួយនេះអាចរកចំណូលបាន ២០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ […]

ទម្លាប់ប្រចាំថ្ងៃរបស់មហាសេដ្ឋីវ័យក្មេង Elon Musk ស្ថាបនិកក្រុមហ៊ុនយក្ស Space X និង Tesla
By: Meng Songhua | On: 9:27 am

មហាសេដ្ឋីពាន់លានលំដាប់ពិភពលោក Elon Musk ស្ថាបនិកក្រុមហ៊ុនអាវកាស Space X និងក្រុមហ៊ុនបច្ចេកវិទ្យា Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តស៊េរីទំនើប មានទម្លាប់ប្រចាំថ្ងៃយ៉ាងសាមញ្ញដែលម្ចាស់អាជីវកម្មនៅកម្ពុជា អាចយកជា​គំរូបាន។ មនុស្សជាច្រើនតែងតែត្អូញត្អែពីការរវល់ជាមួយនឹងការងារ ការរកស៊ី ការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន រហូតមានអ្នកខ្លះ ធ្វើឲ្យទំនាក់ទំនងក្នុងក្រុមគ្រួសារ និងសាច់ញាតិលែងមានភាពស្រស់បស់ ហើយអ្នកខ្លះទៀតតែងតែធ្វើឲ្យខ្លួនឯងរវល់​រហូតលែងហ៊ានសម្រាក់ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពថែមទៀតផង។ សម្រាប់មហាសេដ្ឋីវ័យក្មេង […]

លី មីនហូ៖ ពេលអ្នកអាយុជាង ២០ឆ្នាំ ត្រូវសាករស់ជាតិជីវិតឲ្យច្រើន ជោគជ័យឬបរាជ័យកំុខ្វល់
By: Sam Kosal | On: 9:27 am

កាលពីថ្ងៃសុក្រសប្តាហ៍មុន តារាល្បីឈ្មោះរបស់កូរ៉េ ខាងត្បូង គឺលោក លី មីនហូ ក្នុងកម្មវិធីសម្ពោធផលិតផលមួយ លោកបានលើកទ្បើងថា សាច់រឿងនៅក្នុងកុន ពីដើមគ្រាតែង គួរឲ្យចាប់អារម្មណ៍ណាស់។ គាត់ថាជីវិតមនុស្សក៏ដូចគ្នាដែរ តែងមានរឿងរ៉ាវ មិនគួរឲ្យជឿកើត ទ្បើងពេលយើងនៅក្មេង។ តារារូបនេះ មានដំបូន្មានជីវិត៥ ចំណុច ជូនចំពោះ អ្នកគាំទ្រគាត់ […]

លោកឌិត សុមេធារិទ្ធ៖ ចង់ក្លាយជាអ្នកមាន ត្រូវសេពគប់អ្នកមាន
By: sotheabs | On: 3:25 am

លោកឌិត សុមេធារិទ្ធ ជានាយកប្រតិបត្តិរបស់សណ្ឋាគារ Frangipani Villa និងធ្លាប់ជាក្មេងក្រលំបាក ប៉ុន្តែមាន​ក្តីស្រ​មៃ​ធំ​មួ​យ​​ចង់ក្លាយជាអ្នក ចង់ឲ្យគ្រួសារមានភាពសម្បូរបែប ចូលរួមអភិវឌ្ឍន៍ប្រទេសឲ្យរីកចម្រើន។ លោកតែមានគំ​និត​សុទិ​ដ្ឋិ​និ​យ​ម​ថា ដូនតាខ្មែរសាងអង្គវត្តបាន ចុះហេតុអ្វីយើងរកស៊ីមិនកើត។ លោកឌិត សុមេធារិទ្ធ ជាបុគ្គលខិត​ខំត​ស៊ូសា​ង​កេរ្តិ៍​ឈ្មោះ​ក្នុង​ការរកស៊ីដោយដៃខ្លួនឯងផ្ទាល់រហូតទទួលបានជោគជ័យក្លាយជាម្ចាស់សណ្ឋាគារទំនើបចំនួន ៨កន្លែង។ លោក​ធ្លាប់​លើ​ក​ឡើងថា «បើយើងចងមាន ត្រូវតែសេពគប់អ្នកមាន»។ ជាការពិតណាស់ […]

មហាសេដ្ឋីលេខ៣ លើពិភពលោក ចាប់ផ្ដើមទិញភាគហ៊ុនដំបូង តាំងពីអាយុ ១១ឆ្នាំ
By: hongteouy | On: 3:24 am

លោក ​Warren Buffett មហាសេដ្ឋី លេខ៣លើពិភព​លោក កើតមកជា មានឈាមជាអ្នករកស៊ី​ ដូច្នេះហើយទើប បច្ចុប្បន្ននេះ ក្លាយជាបុគ្គលជោគជ័យ និងជាមហាសេដ្ឋីជួរមុខរបស់ពិភពលោកកាន់លុយក្នុងដៃខ្ទង់ពាន់លានដុល្លារអាមេរិក។ Warren Buffett មានឪពុកឈ្មោះ Howard Buffett ដែលធ្វើការងារជាឈ្មួញកណ្តាល (Broker) តូចមួយ ដែលផ្តល់ឱកាសឲ្យ […]

លោក សុខ ពុទ្ធិវុធ ៖ រូបមន្ត៣យ៉ាងធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើន
By: Sam Kosal | On: 3:04 am

 វិស័យអប់រំពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សជាតិនៅលើផែនដីនេះ។ ប្រសិនបើគ្មានការអប់រំទេ គឺមនុស្សមិនអាចរីកចម្រើន និងរស់នៅជាមួយគ្នាដោយសេចក្តីថ្លៃថ្នូរបានឡើយ។ ដូច្នេះហើយ ស្ទើរតែគ្រប់ប្រទេសទាំងអស់នៅលើពិភពលោក សុទ្ធតែឲ្យតម្លៃខ្ពស់ទៅលើការសិក្សារៀនសូត្រ និងការអប់រំមនុស្សឲ្យមានចំណេះដឹង និងសីលធម៌ល្អសម្រាប់ការរស់នៅរបស់ពួកគេ។ ហើយក៏មិនខុសគ្នាផងដែរ ដែលប្រទេសកម្ពុជាបានមើលឃើញពីគុណតម្លៃនៃវិស័យអប់រំនេះ ព្រោះវាជាកម្លាំងចលករក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យឆ្ពោះទៅមុខប្រកបដោយស្ថេរភាពយូរអង្វែងបាន។ បើតាមការយល់ឃើញរបស់លោក សុខ ពុទ្ធិវុធ គឺមានរូបមន្ត៣យ៉ាងធ្វើឲ្យវិស័យអប់រំនៅកម្ពុជាមានការរីកចម្រើន។ លោក សុខ ពុទ្ធិវុធ គឺជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត […]

ស្ថាបនិកFacebook៖ ចង់ជោគជ័យ ត្រូវរកអ្វីដែលអ្នកញៀនឲ្យឃើញ
By: sotheabs | On: 9:47 am

លោក Mark Zuckerberg ជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាFacebook ក្លាយទៅជាមហាសេដ្ឋីប្រាក់ពាន់​លានរបស់​សហ​រដ្ឋ​អា​មេ​​រិក។ លោក Mark ទើបតែទទួលសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តយសពីសាលាហាវើដ ដោយមិនបានសិក្សានោះទេ ក៏ព្រោះតែ​លោក​បានឈប់រៀនតាំងពីលោកនៅរៀនថ្នាក់បរិញ្ញាបត្រមកម្ល៉េះ ដោយសារលោកងាកមកបើកក្រុមហ៊ុន Facebook ដែល​យើ​​​ងកំពុងតែទទួលបានការពេញនិយមប្រើប្រាស់មិនថាមនុស្សធម្មតាទេ រហូតដល់ថ្នាក់ដឹកនាំប្រទេសធំៗក៏​ប្រើ​ប្រា​ស់​​ប​ណ្តា​ញសង្គមនេះដែរ។ មនុស្សជាច្រើនប្រហែលជាធ្វើមិនបានដូចសេដ្ឋីវ័យក្មេងនេះមើលទៅ ក៏ព្រោះតែ​មិន​ងាយនិងបា​នចូ​ល​សិក្សាសាលាដ៏ល្បីនេះទេ បើបានចូលហើយ ច្បាស់ណាស់លុះត្រាតែបានសញ្ញាបត្រទើបពួកគេចាក់ចេញ។ លោកMark  មុននឹងលោកទទួលបានជោគជ័យ […]

សេដ្ឋី៣រូបដែលជោគជ័យខ្លាំងក្នុងការរកសីុក្នុងឆ្នាំ២០១៧ តែនៅតែរស់យ៉ាងសាមញ្ញបំផុត
By: Sam Kosal | On: 7:42 am

ធម្មជាតិរបស់មនុស្ស ពេលមានបានហើយតែងតែចង់បង្ហាញនូវភាពមានបាននោះ ដល់ដែលអ្នកនៅជំុវិញខ្លួន។ នេះជារឿងធម្មតាទេ ដែលយើងឃើញនៅកម្ពុជា អ្នកមានជំនាន់ថ្មី របស់ប្រទេសមួយនេះ បានបង្ហាញនូវ ផ្ទះធំៗ ទ្បានទំនើបៗ គ្រឿងអលង្គការសំបូរបែប ដែលការបង្ហាញនេះធ្វើទ្បើងដើម្បីបង្ហាញនូវភាពជោគជ័យរបស់ខ្លួនដល់អ្នកឯទៀត។ តែអ្វីដែលមិនធម្មតានោះ គឺមានអ្នកខ្លះ ជោគជ័យខ្លាំងរហូតបានក្លាយជាមហាសេដ្ឋីហើយ តែជីវភាពរបស់គាត់ហាក់មើលទៅមិនសូវ ឬមិនប្រែប្រួលអ្វីទ្បើយ។ ក្នុងចំណោមសហគ្រិនទាំងអស់ ដែលបានក្លាយជាសេដ្ឋី មានសហគ្រិនបីរូបដែលខ្ញុំគិតថា […]

តាត់ ន្និការ៖ ចង់រកទុនសម្រាប់ពង្រីកអាជីវកម្មបន្ថែម អ្នកត្រូវពឹងលើភាពស្មោះត្រង់
By: sotheabs | On: 4:42 am

បងស្រីតាត់ ន្និការ ជាជនពិការភ្នែកទំាងសងខាងតំាងពីអាយុ១ឆ្នាំម្ល៉េះ តែអ្វីដែលចម្លែក និងអស្ចារ្យនោះ គឺបងស្រី​ជាម្ចា​ស់​ម​ជ្ឈ​​មណ្ឌលម៉ាស្សាដៃទេពបច្ចេកទេសបែបជប៉ុនដោយជនពិការ។ ជាមនុស្សធម្មតា ពិបាក​នឹងជោគជ័យ​ក្នុងការ​ដឹកនាំ​អា​ជី​វ​ក​ម្មទៅហើយ ចុះទម្រាំពិការភ្នែកទំាងសងខាងទៀតនោះ ពិតជាមានសមត្ថភាពខ្លាំង និងមានជំនាញច្បាស់លាស់ណាស់ បូករួមទំាការតស៊ូ ទើបអាចទទួលជោគជ័យបាន ថ្ងៃនេះពាណិជ្ជកម្មកម្ពុជា នឹងលើកយកវិធីសាស្ត្ររកលុយស​ម្រាប់ពង្រីក​អាជី​វកម្មបន្ថែមរបស់បងស្រី ឲ្យដំណើរការល្អដូចសព្វថ្ងៃនេះ តាមរយៈបទសម្ភាសន៍ផ្ទាល់ជាមួយពាណិជ្ជកម្មកម្ពុជា។ បងស្រីតាត់ ន្និការ មានប្រសាសន៍ថា […]