Category: ហិរញ្ញវត្ថុ

ផ្ទេរប្រាក់ជុំវិញពិភពលោក ជាមួយកម្រៃសេវាទាប និងចំណេញច្រើន ជាមួយធនាគារ CIMB
By: hongteouy | On: 10:02 am

រាជធានីភ្នំពេញ៖ ឥឡូវនេះ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីអាយអិមប៊ី គ្រុប (CIMB Group) មានផ្តល់ជូនកម្មវិធីពិសេស គឺសេវាផ្ទេរប្រាក់ទៅក្រៅប្រទេស ជុំវិញពិភពលោក ជាមួយតម្លៃទាបត្រឹមតែ 18ដុល្លារអាមេរិក​ប៉ុណ្ណោះ។ ហើយទាំងអ្នកដែលជាអតិថិជន និងមិនមែនអតិថិជនរបស់ធនាគារ CIMB គឺអាចផ្ញើប្រាក់បានរហូតដល់ […]

កំពូលមេរៀន ហិរញ្ញវត្ថុ ពីអ្នកជំនាញហិរញ្ញវត្ថុអាមេរិក អាចបង្រៀនកូនអ្នក លើផ្នែកហិរញ្ញវត្ថុ
By: hongteouy | On: 3:42 am

លោកស្រី Suze Orman គឺជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុអាមេរិកដ៏ល្បីមួយរូប ដែលតែងតែ ផ្ដល់យោបល់ប្រឹក្សា ដល់ឪពុកម្ដាយ ក្នុងការបង្រៀនបុត្រធីតា​របស់ពួកគេ ឲ្យយល់ដឹងពីហិរញ្ញវត្ថុ ដូចយល់ដឹងពីតម្លៃនៃ ហិរញ្ញវត្ថុ និងការចាយវាយឲ្យបានត្រឹមត្រូវ។ ថ្ងៃនេះ Business Cambodia សូមធ្វើការចែករំលែក នូវ មេរៀនហិរញ្ញវត្ថុកំពូលទាំង៣ របស់លោកស្រី Suze […]

ជប៉ុនបើកក្រុមហ៊ុនបង់សេវាពន្ធដារដំបូងគេបង្អស់នៅកម្ពុជា
By: Srey Vann | On: 3:01 am

ក្រុមហ៊ុនជប៉ុន Ez Cazz Tax Agent Co,. Ltd. ជាក្រុមហ៊ុនផ្តល់សេវាពន្ធដារដំបូងគេបង្អស់នៅកម្ពុជា ដែលបានបង្កើតឡើងដោយជនជាតិជប៉ុន ហើយបានបើកសម្ភោធដាក់ឲ្យដំនើរការជាផ្លូវការ​​​​​​​​​​​កាលពីថ្ងៃម្សិលមិញនេះ។ នៅថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០១៧នេះ លោក Kazuhiko Hashimoto អគ្គនាយកក្រុមហ៊ុននេះ បានមានប្រសាសន៍នៅក្នុងកម្មវិធីសម្ភោធក្រុមហ៊ុនថា ដោយមើលឃើញពីតម្រូវការ […]

អ្វីទៅជាសេវា ហិរញ្ញប្បទានពាណិជ្ជកម្ម?
By: hongteouy | On: 4:04 am

ពាណិជ្ជកម្មមួយអាចកើតឡើងបាន លុះត្រាតែមានទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ។ ជារឿយៗ ឧបសគ្គរបស់ពាណិជ្ជករក្នុងការទិញលក់ គឺការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ ដូចជាការទិញទំនិញពីក្រៅប្រទេសជាដើម។ ហេតុដូច្នេះហើយបានជាគេចាប់ផ្តើមបង្កើតសេវា ហរិញ្ញប្បទានពាណិជ្ជកម្មនេះឡើង។ តើសេវា ហរិញ្ញប្បទានពាណិជ្ជកម្មជាអ្វី ហើយមានទម្រង់បែបណា? ពាណិជ្ជកម្មកម្ពុជាសូមណែនាំសេវា ហរិញ្ញប្បទានពាណិជ្ជកម្ម និងប្រភេទនីមួយៗដូចខាងក្រោម៖ ហិរញ្ញប្បទានពាណិជ្ជកម្ម គឺជាសេវាកម្មមួយ ដែលធនាគារដើរតួជាអន្តរការីក្នុងការជួយសម្រួលដល់ការធ្វើពាណិជ្ជកម្មក្រៅប្រទេសរបស់អតិថិជន។ សេវាហិរញ្ញប្បទាននេះ ដើរតួយ៉ាងសំខាន់ដើម្បីធានា […]

ត្រឹមដំណាច់ឆ្នាំ ២០១៦ ទ្រព្យសកម្ម របស់ ធនាគារ ABA កើនលើស ១ពាន់លានដុល្លារអាមេរិក
By: hongteouy | On: 1:36 am

បើគិតត្រឹម ដំណាច់ឆ្នាំ ២០១៦ កន្លងទៅនេះ ទ្រព្យសកម្ម របស់ ធនាគារ ABA កើនលើស ១ពាន់លានដុល្លារ និង ​ប្រាក់ចំណេញសុទ្ធ កើន​បាន​ប្រមាណ​​ ៨២ភាគរយ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំ ២០១៦ របស់ធនាគារ ABA។ តាមរបាយការណ៍បានបង្ហាញថា ត្រឹមដំណាច់ឆ្នាំ […]

ពីមហាសេដ្ឋី ឈ្នះរង្វាន់ធំជាង១៦លានដុល្លារ ក្លាយជាអ្នកជំពាក់បំណុលគេ ១លានដុល្លារ
By: hongteouy | On: 2:57 am

លោក William  គឺជាបុគ្គលសំណាងម្នាក់ដែលបានឈ្នះរង្វាន់ធំ ”ជែកផត” យ៉ាងច្រើនមហាសាលរហូតដល់ទៅ ១៦.២លានដុល្លារអាមេរិក នៅទីក្រុងផេនស៊ីលវេនៀ ប៉ុន្តែបច្ចុប្បន្ន លោកធ្លាក់ខ្លួនក្ររហូតជំពាក់លុយគេ១លានដុល្លារអាមេរិក និងត្រូវរស់ដោយសារការឧបត្ថមពីរដ្ឋបន្តិចបន្តួចប៉ុណ្ណោះ។ តើដំណើរជីវិតមានឧបសគ្គបែបណា រហូតធ្វើឲ្យជីវិតគាត់ផ្លាស់ប្តូរខុសគ្នាដូចមេឃ និងដីបែបនេះ? លោក William Post ជាជនជាតិអាមេរិក រស់នៅរដ្ឋ ផេនស៊ីលវេនៀ សហរដ្ឋអាមេរិក […]

ធនាគារ ស្ថាបនា សង់ការិយាល័យកណ្ដាលថ្មី ស្តង់ដារកម្រិត A កម្ពស់២២ ជាន់ និងក្រោមដី៥ជាន់
By: hongteouy | On: 6:49 am

ធនាគារ ស្ថាបនា ភីអិលស៊ី ដែលប្រែក្លាយពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មកជា ធនាគារ ពាណិជ្ជ បានចាប់ផ្ដើមសាងសង់ការិយាល័យកណ្តាលថ្មីរបស់ខ្លួន ដើម្បីពង្រីកវិសាលភាព សេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា ឲ្យកាន់តែទូលំទូលាយ។ បើយោងតាមគេហទំព័រហ្វេសប៊ុក របស់ ធនាគារ ស្ថាបនា ភីអិលស៊ី កាលពីម្សិលមិញ បានឲ្យដឹងថា អគារការិយាល័យកណ្ដាលថ្មី​ […]

Bjorgolfur Gudmundsson៖ ពីមហាសេដ្ឋីពាន់លានដុល្លារ ក្លាយជាកូនបំណុល៧៥០លានដុល្លារ
By: hongteouy | On: 5:18 am

លោក Bjorgolfur កើតនៅថ្ងៃទី២ ខែមករា ឆ្នាំ១៩៤១​  ជាអតីតមហាសេដ្ឋីលេខទី២របស់ប្រទេស អ៊ីស្លង់ (Iceland) ហើយក៏ធ្លាប់ជាអតីត ប្រធាននិងម្ចាស់ក្លឹបបាល់ទាត់ West Ham United FC នៅប្រទេសអង់គ្លេស មុនពេលកើតវិបត្តិហិរញ្ញវត្ថុឆ្នាំ២០០៨។ តើហេតុអ្វីលោកធ្លាក់ខ្លួនពីមហាសេដ្ឋីក្លាយជាកូនបំណុលជាង៧៥០លានដុល្លារ? លោក Bjorgolfur ធ្លាប់ត្រូវបានទស្សនាវដ្តី […]

ហ៊ឹម សារុំ៖ បង្កើតគ្រឹះស្ថានហិរញ្ញវត្ថុ ដោយគ្មានដើមទុន តែពឹងលើជំនាញនិងផែនលើក្រដាសប៉ុណ្ណោះ
By: hongteouy | On: 7:05 am

លោក ហ៊ឹម សារុំ បច្ចុប្បន្នជានាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ V.PDEC Plc. ធ្លាប់ត្រូវបានគេបដិសេធគម្រោងអាជីវកម្មជាច្រើនលើកច្រើនសារ ទំរាំលោកអាចស្វែងរកបានវិនិយោគិន យល់ព្រមបោះទុន ដើម្បីបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថនេះឡើងបានដូចសព្វថ្ងៃ។ សហគ្រិនឆ្នើមរូបនេះ ធ្លាប់មានបទពិសោធន៍ធ្វើការខាងផ្នែកមីក្រូហិរញ្ញវត្ថុរយៈពេល១០ឆ្នាំ មុនពេលលោកសម្រេចចិត្តលាឈប់ពីការងារ ដើម្បីចាប់ផ្តើមប្រឡូកក្នុងមុខរបរជាអ្នករកស៊ី។ លោកលើកឡើងថា៖ លោកបង្កើតគ្រឹះស្ថានហិរញ្ញវត្ថុ V.PDEC Plc. នេះឡើង ដោយគ្មានដើមទុននោះឡើយ […]

ចង់ខ្ចីលុយ ខ្ទង់៧០០ដុល្លារ ពីធនាគារ អេស៊ីលីដា មកពង្រីកអាជីវកម្មតូចបំផុត តើត្រូវធ្វើដូចម្ដេច?
By: hongteouy | On: 4:01 am

ប្រជាជនកម្ពុជាយើង មួយចំនួនធំ​ មានអាជីវកម្មខ្នាតតូច ដូចជាអាជីវកម្មលក់ដូរជាដើម។ យ៉ាងណាមិញ ម្ចាស់អាជីវកម្មខ្នាតតូចមួយចំនួន​ ចង់ពង្រីកអាជីវកម្មរបស់ខ្លួន តែមិនមានថវិការគ្រប់គ្រាន់ មកពង្រីកអាជីវកម្មឲ្យកាន់តែប្រសើរឡើងនោះទេ។ ឥឡូវនេះ ធនាគារ អេស៊ីលីដា មានផ្ដល់ជាកម្ចីខ្នាតតូច សម្រាប់អតិថិជនដែលមានមុខរបរលក់ដូរទ្រង់ទ្រាយតូចៗ នៅតាមផ្សារ ឬទីប្រជុំជន ដើម្បីពង្រីកមុខរបរ និងទិញសម្ភារផ្សេងៗ សម្រាប់ប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួន។ បើអ្នកចងខ្ចីលុយ […]