Category: បច្ចេកវិទ្យា

ឥណ្ឌា ដំណើរការសេវាកម្មទិញសាំងតាមអនឡាញដំបូងគេ
By: Meng Songhua | On: 9:08 am

កាលពីពេលថ្មីៗនេះ គេហទំព័រ Tech Asia បានចុះផ្សាយពីសេវាកម្មទិញសាំងតាមអនឡាញនៅក្នុង ទីក្រុង Bangalore ប្រទេសឥណ្ឌា ដែលធ្វើឲ្យមានការភ្ជាក់ផ្អើលជាខ្លាំងដល់សាធារណៈជនទូទៅ។ ដោយមើលឃើញពីការបញ្ហាការកក់ស្ទុះចរាចរណ៍រយៈពេលយូរ បញ្ហាស្ថានីយ៍ប្រេង សាំង នៅឆ្ងាយ និងមិនបានបំពេញ​តាមសេចក្តីត្រូវការរបស់អ្នកប្រើប្រាស់ ពិសេស រថយន្តដឹកសិស្ស និងរថយន្តខ្នាតធំមួយចំនួនពិបាកក្នុងការទៅចាក់ប្រេង​ឥន្ធនៈ និងចំណាយពេលយូរ ទើបប្រទេសនេះ សម្រេចដំណើរការសេវាកម្មនេះ […]

ទម្លាប់ប្រចាំថ្ងៃរបស់មហាសេដ្ឋីវ័យក្មេង Elon Musk ស្ថាបនិកក្រុមហ៊ុនយក្ស Space X និង Tesla
By: Meng Songhua | On: 9:27 am

មហាសេដ្ឋីពាន់លានលំដាប់ពិភពលោក Elon Musk ស្ថាបនិកក្រុមហ៊ុនអាវកាស Space X និងក្រុមហ៊ុនបច្ចេកវិទ្យា Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តស៊េរីទំនើប មានទម្លាប់ប្រចាំថ្ងៃយ៉ាងសាមញ្ញដែលម្ចាស់អាជីវកម្មនៅកម្ពុជា អាចយកជា​គំរូបាន។ មនុស្សជាច្រើនតែងតែត្អូញត្អែពីការរវល់ជាមួយនឹងការងារ ការរកស៊ី ការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន រហូតមានអ្នកខ្លះ ធ្វើឲ្យទំនាក់ទំនងក្នុងក្រុមគ្រួសារ និងសាច់ញាតិលែងមានភាពស្រស់បស់ ហើយអ្នកខ្លះទៀតតែងតែធ្វើឲ្យខ្លួនឯងរវល់​រហូតលែងហ៊ានសម្រាក់ ដែលនាំឲ្យប៉ះពាល់ដល់សុខភាពថែមទៀតផង។ សម្រាប់មហាសេដ្ឋីវ័យក្មេង […]

បោកគក់សម្លៀកបំពាក់បានស្អាតប្រកបដោយអនាម័យ ជាមួយម៉ាស៊ីនបោកគក់ Samsung Activ Dualwash™
By: hongteouy | On: 4:54 am

រដូវភ្លៀងមកដល់ហើយ! ជាការពិតណាស់ អ្នកនឹងត្រូវការអ្នកមើលខុសត្រូវរឿងបោកគក់សម្លៀកបំពាក់ សម្រាប់ក្រុមគ្រួសារ ដូច្នេះ វាជារដូវ ដ៏គួរឲ្យភ័យខ្លាចមួយ។ នៅពេលសម្លៀកបំពាក់របស់អ្នកស្ងួតមិនទាន់ពេលវេលា នោះខោអាវកខ្វក់របស់អ្នកនឹងគរឡើងដូចភ្នំ។ ហើយអ្នកក៏មិនអាចបញ្ឈប់មេឃមិនឲ្យភ្លៀងបានឡើយ។ ប៉ុន្តែក្រុមហ៊ុនសាមសុងបានបង្កើតម៉ាស៊ីនបោកគក់ដែលអាចសម្រួលការបោកគក់របស់អ្នកឲ្យកាន់តែ ងាយស្រួល និងមានលទ្ធផលកាន់តែល្អប្រសើរ។ ជាមួយនឹងម៉ាស៊ីនបោកគក់ Samsung Activ Dualwash™ អ្នកអាចថែទាំសម្លៀកបំពាក់របស់អ្នកបានកាន់តែល្អ មិនខាតពេលវេលា និងមិនបារម្ភពីលទ្ធផលនៃការបោកគក់ឡើយ។ […]

ម៉ាកយីហោទាំង៥ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោកនាពេលបច្ចុប្បន្ន
By: hongteouy | On: 7:18 am

ប៉ុន្មានសតវត្សន៍ចុងក្រោយនេះ ការវិវដ្តន៍នៃបច្ចេកវិទ្យាបានផ្លាស់ប្តូរយ៉ាងឆាប់រហ័សស្ទើរមិនគួរឲ្យជឿ ហើយកំណើននៃអ្នកប្រើប្រាស់បច្ចេកវិទ្យាក៏កាន់តែកើនឡើងច្រើន ធ្វើឲ្យក្រុមហ៊ុនដែលមានមុខជំនួញផ្នែកបច្ចេកវិទ្យាអាចរកចំណូលរាប់ពាន់លានដុល្លារ។ ខាងក្រោមនេះជាម៉ាកសញ្ញាដែលមានតម្លៃខ្ពស់មហាសាលទាំង៥ ហើយក៏សុទ្ធជាក្រុមហ៊ុនបច្ចេកវិទ្យា៖ ១. Google Google ជាក្រុមហ៊ុនពហុបច្ចេកវិទ្យាដ៏ពេញនិយមបំផុត ជំនាញខាងបច្ចេកវិទ្យាអ៊ីនធើណេត និងជាប់ជាម៉ាក់យីហោដែលមានតម្លៃថ្លៃបំផុតនាពេលបច្ចុប្បន្ន ដែលមានតម្លៃរហូតដល់ ១០៩.៤ពាន់លានដុល្លារ។ ជាមួយនិងកំណើនចំណូល ២៤% ធៀបនិងឆ្នាំមុន ធ្វើឲ្យ Google នៅតែឈរលំដាប់លេខ១ […]

ប្រធានក្រុមហ៊ុន Toyota បាននិយាយថាToyota អាចនឹងទិញក្រុមហ៊ុនបច្ចេកវិទ្យាល្អៗមួយចំនួន
By: Sam Kosal | On: 12:59 pm

លោក Akio Toyoda នាយកប្រតិបតិ្តក្រុមហ៊ុនតូយូតាបានថ្លែងកាលពីម្សិលមិញថា ក្រុមហ៊ុន Toyota អាចនឹងពិចារណាក្នុងការរួមបញ្ចូលគ្នាឬ ទិញភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យារថយន្តថ្មីៗមួយចំនួន រួមទាំងក្រុមហ៊ុនដែលមានបច្ចេកវិទ្យាបើកបរដោយខ្លួនឯងផង ដើម្បីជំុរុញសមត្ថភាព ប្រកួតប្រជែងរបស់តូយូតា។ នៅក្នុងកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំ លោក Akio Toyoda បានឱ្យដឹងថាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីពីររបស់ពិភពលោកមួយនេះ បានចំណាយពេលយ៉ាងយូរ ដើម្បីធ្វើឱ្យរថយន្តបើកបរដោយខ្លួនឯងនិងរថយន្តអគ្គិសនីរបស់ខ្លួន ខ្លាំងជាងគូប្រជែង និងពង្រីកការលក់អោយកាន់តែច្រើននៅក្នុងតំបន់។ […]

Jack Ma៖ ក្រុមហ៊ុនអាលីបាបានឹងធំជាងសេដ្ឋីអង់គ្លេស និងបារាំងបូករួមគ្នានៅត្រឹមឆ្នាំ ២០៣៦
By: Sam Kosal | On: 1:33 am

ពិតជាមិនធម្មតាមែន ដែលមហាសេដ្ឋីចិន មានមាឌល្អិត តែចិត្តធំ គឺលោក Jack Ma ជាស្ថាបនិកដ៏ឆ្នើមរបស់ក្រុមហ៊ុនយក្ស អាលីបាបា បានបង្ហាញនូវមហិច្ឆតាថ្មីមួយទៀតរបស់គាត់ដែលទើបចុះផ្សាយនៅក្នុងគេហទំព័រ www.rt.com ថាក្រុមហ៊ុនអាលីបាបានឹងធំជាងសេដ្ឋីអង់គ្លេស និងបារាំងបូករួមគ្នានៅត្រឹមឆ្នាំ ២០៣៦។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យគាត់ហ៊ានព្យាករណ៍លទ្ធផលបែបនេះនៅពេលខាងមុខ? ដើម្បីឲ្យដឹងកាន់តែច្បាស់ Business Cambodia សូមធ្វើការលើកយកនូវអំណះអំណាងរបស់គាត់មកបង្ហាញដូចខាងក្រោមនេះ។ […]

ទស្សនាវដ្តី ពាណិជ្ជកម្មកម្ពុជាលេខ 45៖ លោកឧកញ៉ា លី ហួរ ពីមាស២ជី ក្លាយជាមហាសេដ្ឋី
By: Sam Kosal | On: 3:01 am

ទស្សនាវដ្តី ពាណិជ្ជកម្មកម្ពុជាលេខ 45 ប្រចាំខែ ឧសភា ២០១៧ មាតិកា សំខាន់ៗរួមមាន៖ អត្ថបទលើគំរប៖ លោកឧកញ៉ា លី ហួរ ពីមាស២ជី ក្លាយជាមហាសេដ្ឋី តិចនិចវិនិយោគផ្ទះជួលតម្លៃ១៥មឺុនដុល្លារ ដោយប្រើទុនតែ៥មុឺុនដុល្លារ តំបន់កំពុងត្រូវប៉ាន់ សម្រាប់ការសាងសង់បុរី ប្រើកម្ចីពាណិជ្ជកម្មបែបណាទើបមានសុវត្ថិភាព? អាជីវកម្មចំណូលតិចជាង […]

តិចនិច៤ ចំណុចដើម្បីការលក់របស់អ្នកដាច់បានលឿន
By: Business Cambodia | On: 12:00 am

ជាការពិត វាជាការចាំបាច់សម្រាប់អ្នកលក់ក្នុងការធ្វើយ៉ាងណា ដើម្បីធ្វើឲ្យការលក់របស់ខ្លួនដាច់បាន​លឿន។ ពេលនេះពាណិជ្ជកម្មកម្ពុជានឹងនាំនូវ ៤ វិធីសាស្រ្តក្នុងការធ្វើយ៉ាងណាដើម្បីពន្លឿន​នូវការលក់​របស់អ្នកប្រកបដោយជោគជ័យ។វិធីសាស្រ្តទាំង៤រួមមាន៖ ការដាក់កំណត់គលដៅក្នុងការលក់ ការដាក់កាលកំណត់ ដោយមានអ្វីមួយជាកាដូពិសេស ឬការបញ្ចុះតម្លៃ ឬអ្វីមួយផ្សេង​ទៀតដែល​អាចធ្វើ​ឲ្យ​ភ្ញៀវគិតថា បើគាត់មិនសម្រេចចិត្តទិញទេ គាត់នឹងស្តាយក្រោយ​។​ទាំងនេះគឺជាការលើក​ចិត្តផង​ហើយ​ក៏​ជាកត្តាជម្រុញធំមួយដែលអាចនឹងធ្វើឲ្យអតិថិជនសម្រេចចិត្តបានលឿនជាងមុន។ ចេះយកការរិះគន់របស់ភ្ញៀវមកឆ្នៃ នៅពេលដែលអ្នកបង្ហាញផលិតផលទៅភ្ញៀវ តែភ្ញៀវឆ្លើយតបមកវិញដោយការ​រិះគន់ នោះអ្នកមិន​ត្រូវ​ខឹង​នោះឡើយ ផ្ទុយទៅវិញអ្នកត្រូវធ្វើចិត្តឲ្យត្រជាក់​ហើយត្រូវយកការរិះគន់នោះមក​វិភាគពិចារណា​ដើ​ម្បី​រក​វិធីដោះស្រាយជូនភ្ញៀវ។ ស្គាល់ពីប្រកួតប្រជែងរបស់ខ្លួន មិនថាអ្នកជាអ្នករកស៊ីប្រភេទណានោះទេ […]

ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជាលេខ ៣៥ ខែកក្កដា «អនាគតនៃខេត្តព្រះសីហនុ ជាក្បាលនាគសេដ្ឋកិច្ចរបស់កម្ពុជា»
By: Business Cambodia | On: 12:00 am

“អានច្រើនបង្កើនចំណេះ ចេះច្រើនបង្កើនជំនាញ ជំនាញច្រើនបង្កើនចំណូល”។ ទស្សនាវដ្ដីពាណិជ្ជកម្ម កម្ពុជាលេខទី ៣៥ ប្រចាំខែកក្កដានេះ នឹងអាចជួយឲ្យចំណូលលោកអ្នកកើនឡើង ជាមួយនឹងការផ្ដល់នូវចំណេះដឹងបន្ថែមផ្នែកធុរកិច្ចសម្រាប់លោកអ្នក។ ខាងក្រោមនេះ ជាមាតិកាសំខាន់ៗរបស់ទស្សនាវដ្ដី ពាណិជ្ជកម្ម កម្ពុជាលេខទី ៣៥ ប្រចាំខែកក្កដា ២០១៦។ ផ្នែកអចលនទ្រព្យ ១, Le Urban […]

ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជាលេខ ២៣ ខែឧសភា «សហគ្រិនវ័យក្មេងកម្ពុជា២០១៥»
By: Business Cambodia | On: 12:00 am

ក្រៅពីអត្ថបទស្តីអំពី “សហគ្រិនវ័យក្មេងកម្ពុជា២០១៥” ទស្សនាវដ្តីពាណិជ្ជកម្ម កម្ពុជាលេខ២៣ នៅមានអត្ថបទខ្លីៗជាច្រើនផ្សេងទៀត ដែលទាក់ទងទៅនឹងវិធីសាស្ត្រនៃការចាប់ផ្តើមអាជីវកម្ម។ ខាងក្រោមនេះ ជាមាតិកា ដែលទស្សនាវដ្តីពាណិជ្ជកម្ម កម្ពុជាបានចុះផ្សាយក្នុងលេខ ២៣ សម្រាប់ខែឧសភា ៖ ធ្វើយ៉ាងណា ទើបអ្នកចំណូលមធ្យមអាចទិញផ្ទះបាន? The River Center City នឹងផ្លាស់ប្តូរមុខមាត់ទីក្រុងតាខ្មៅ […]