ត្រឹម១ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុន Cash-U-Up រកស៊ីបើកហាងបញ្ចាំរបស់ឧកញ៉ាសៀ ឫទ្ធី ផ្តល់កម្ចីរហូតដល់ខ្ទង់រយលាន$

ឧកញ៉ាសៀ ឫទ្ធី និងអ្នកវិនិយោគសីង្ហបុរី បានសហការគ្នាក្នុងការនាំចូលហ្រ្វេនឆាយ ហាងបញ្ចាំ Case-U-Up ដែលមានបទពិសោធន៍ជាង៤០ឆ្នាំមកវិនិយោគនៅកម្ពុជា ដោយបើកដំណើរការដំបូងតាំងពីឆ្នាំ២០១០មកម្លេះ។

មិនត្រឹមតែជាក្រុមហ៊ុនរកស៊ីខាងផ្នែកបញ្ចាំឈានមុខគេប៉ុណ្ណោះទេ ពេលនេះ Cash-U-Up របស់​ឧកញ៉ាសៀ ឫទ្ធី បើកទទួលការវិនិយោគ ពីអ្នករកស៊ីក្នុងស្រុក ដែលចង់បើកដំណើរការអាជីវកម្មជាមួយហាងបញ្ចាំដែលមានប្រព័ន្ធគ្រប់គ្រងស្តង់ដារអន្តរជាតិ និងមានបទពិសោធន៍ជោគជ័យ ដោយពង្រីកបាន១៥សាខា និងលក់សិទ្ធិអាជីវកម្មជូនដៃគូអាជីវកម្មរបស់ខ្លួនចំនួន២សាខារួចមកហើយ។

ថ្លែងក្នុងសិក្ខាសិលាស្តីពី ការទិញសិទ្ធិធ្វើអាជីវកម្មរបស់ក្រុមហ៊ុន ឃែស យូអាប់ ​លោកឧកញ៉ាសៀ ឫទ្ធីបានបង្ហាញថា ហាងបញ្ចាំ Cash-U-Up កាលពីឆ្នាំមុនអាចផ្តល់កម្ចីដល់អតិថិជនរហូតដល់១២០លានដុល្លារឯណោះ ដែលទិន្នន័យនេះ បង្ហាញថា វិស័យបញ្ចាំ មានដំណើរការល្អមិនចាញ់ធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះឡើយ។

មូលហេតុចម្បង ដែលហាងបញ្ចាំរីកចម្រើនខ្លាំងបែបនេះ ដោយសារតែ”ក្រុមហ៊ុនបញ្ចាំ គឺជាកន្លែងដោះស្រាយសាច់ប្រាក់បន្ទាន់បាន សម្រាប់យកទៅប្រើប្រាស់ក្នុងជីវភាពគ្រួសារ និងអាជីវកម្មផ្ទាល់ខ្លួនប្រចាំថ្ងៃ ហើយដែលមានសេវាកម្មទទួលបានបញ្ចាំងាយស្រួលជាងធនាគារ”។

គួរជម្រាបថា ប្រសិនបើអ្នកវិនិយោគចង់ទិញសិទ្ធិអាជីវកម្មមួយនេះ លោកអ្នកត្រូវមានដើមទុនផ្ទាល់ខ្លួនយ៉ាង២៥ម៉ឺនដុល្លារ ទស្សនៈវិស័យរីកចម្រើនយូរអង្វែរ គោរពតាមច្បាប់ និងអនុវត្តតាមបទដ្ឋានប្រតិបត្តិការស្តង់ដាររបស់ក្រុមហ៊ុន Cash-U-Up៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES