សេដ្ឋីដំឡូងមីថៃ ផ្តើមចេញពីអ្នកលក់ដំឡូងមី ក្លាយជាថៅកែពាន់លានដុល្លារក្នងឧស្សាហកម្មថៃ

សំនួរដែលយើងតែងលឺញឹកញយពេលបច្ចុប្បន្នគឺ ចង់រកស៊ីតែមិនដឹង រករបរអ្វី? ហើយបើមានដើមទុនតិចទៀត ប្រហែលកាន់តែទាល់គំនិតទៀត ។ ប៉ុន្តែកុំធ្លាក់ទឹកចិត្តអី សូម្បីតែអ្នកមាន មហាសេដ្ឋីជាច្រើននាក់ ក៏ពួកគាត់បានឆ្លងកាត់ស្ថានភាពនោះរួចរាល់មកហើយដូចគ្នា ប៉ុន្តែខុសគ្នាត្រង់ថា នៅពេលដែលគាត់ឆ្លងកាត់ស្ថានភាពនោះ តើគាត់បានដោះស្រាយវាយ៉ាងដូចម្តេច បានជាគាត់អាចដើររំលងហើយទទួលជោគជ័យរហូតដល់សព្វថ្ងៃ ។ 

ថ្ងៃនេះ Business Cambodia សូមធ្វើការលើកឡើងពីមេរៀនជីវិតជាអ្នកជំនួញរបស់មហាសេដ្ឋី វិក្រម ក្រមដិត មានទ្រព្យសម្បត្តិវាល់លាន ហើយបានប្រវត្តិឆ្លងកាត់ចំនុចទទេនេះដែលមិនដឹងថាគួរចាប់ផ្តើមពីរបរអី ពីណាទៅណាដូចគ្នា ថាតើគាត់រកផ្លូវចេញដោយរបៀបណានៅពេលដើរដល់ផ្លូវទាល់មួយនេះ? 

នៅក្នុងសៀវភៅដែលសរសេរដោយលោកផ្ទាល់ មានចំណងជើងថា "គិតបែបអ្នកមាន តាមច្បាប់វិក្រម" លោកបានសរសេរថា នៅវេលាមួយដែលលោកបរាជ័យក្នុងអាជីវកម្ម គ្រប់យ៉ាងខ្មៅងងឹតអន្ធការ លុយក៏អស់ គំនិតក៏ទាល់ មិនដឹងគួរដើរផ្លូវណា ឬប្រកបរបរអ្វីផ្សេងទៀត ។ មិនខុសពីមនុស្សដទៃទៀត ជួបស្ថានភាពបែបនេះ លោកសំងំនៅក្នុងផ្ទះ កើតទុក្ខ ពិបាកចិត្ត ប៉ុន្តែដល់ពេលវេលាមួយ លោកបានទះតុខ្លាំងៗ ហើយប្រាប់ខ្លួនឯងថា ណ្ហើយ! បើខ្លួនឯងនៅតែក្នុងផ្ទះបន្ទប់៤ជ្រុងបែបនេះ តើលោកនឹងបែកគំនិត រកឃើញផ្លូវដើររបរជំនួញថ្មី គោលដៅថ្មី ដោយរបៀបណា? គិតរួចលោកក៏សំរេចចិត្តឈានជើងចេញពីបន្ទប់ដើរចេញទៅក្រៅ លោកប្រាប់ខ្លួនឯថាស្រួលមិនស្រួលលោកប្រហែលរកឃើញឱកាសថ្មី ស្គាល់មនុស្សម្នាថ្មីៗ ដែលជាគំនិតក្នុងការបង្កើតរបរថ្មី ក៏អាចថាបាន ។ 

គ្រាន់តែគិតបែបនេះភ្លាម លោកបានចេញពីផ្ទះដោយប្រាក់តិចតួចប៉ុណ្ណោះក្នុងហោប៉ៅ សំដៅទៅស្ថានីយ៍ឡានក្រុង ជិះទៅគ្រប់ខេត្ត គ្រប់ស្រុកភូមិ តាំងពីស្រុកកំណើតរបស់ខ្លួនខេត្តសុផាន់បុរី រហូតដល់ឈៀងម៉ៃ ដើម្បីសង្កេតមើលថា ខេត្តនីមួយៗ មានចំណុចអ្វីពិសេស គេនិយមដាំដុះដំណាំអ្វីនៅទីនោះ ហើយសាកសួរប្រមូលព័ត៌មានផ្សេងៗនៅតំបន់នោះ ។ ដូចអ្វីដែលគិត ដើរយូរៗទៅ គាត់ក៏បានជួបស្គាល់អ្នកជំនួញម្នាក់ គាត់បានណែនាំអោយមតិយោបល់ថា ការនាំចេញម្សៅដំឡូងមីទៅប្រទេសចិននៅពេលនោះមានការផ្ទុះខ្លាំង ហេតុអ្វីមិនសាកល្បងធ្ចើជំនួញនេះលមើល ។ ហើយលោកក៏នឹកឃើញតាមរយៈការធ្វើដំនើររបស់លោក ខេត្តឈុនបុរីនិងខេត្តរ៉ាយ៉ងមានដាំដំណាំច្រើនជាងគេ ហើយមានគុណភាពល្អ តំលៃថោក បើធៀបនឹងខេត្តនានា ។ បន្ទាប់ពីនោះលោកក៏ជំនះដើរផ្លូវនេះ រហូតទទួលបានជោគជ័យលើជំនួញរហូតដល់សព្វថ្ងៃ លោកប្រាប់ថា បើថ្ងៃនោះលោកមិនសំរេចចិត្តឈានជើងមួយជំហានចេញពីគ្រែដេករបស់លោកទេ ប្រហែលថ្ងៃនេះមិនមែនឈ្មោះវិក្រម ក្រមដិត លើបញ្ជីឈ្មោះមហាសេដ្ឋីនៅប្រទេសថៃនោះទេ ។

អត្ថបទដោយ៖ គាន ចន្រ្ទាវត្តី (Sale Writer of Business Cambodia in Thailand)

RELATED ARTICLES