ប្រឡូកទីផ្សារអឺរ៉ុបរយៈពេលធំរួចមកពេលនេះវៀតណាមចង់ផលិតឡានឲ្យបាន ៥ ម៉ឺនគ្រឿងត្រឹមឆ្នាំ ២០២៥   ​

ចាប់ពីម៉ូឌែលឡាន VinFast បង្កើតឡើងតាំងពីឆ្នាំ ២០១៧ មក បានធ្វើឲ្យប្រទេសវៀតណាម ហាក់ទទួលបានការវិនិយោគ និង មានទឹកមាត់លេបខ្លាំងណាស់ ព្រោះទទួលបានក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានបណ្ដាក់ទុកមករកស៊ីនៅវៀតណាម ។

មិនត្រឹមតែប៉ុណ្ណោះ ២០១៩ ជាឆ្នាំមួយដែល VinFast វៀតណាមលេខមុខមាត់ខ្លាំងលើទីផ្សារក្រៅស្រុក ព្រោះវៀតណាមផលិតមកដើម្បីលក់ចេញទៅទីផ្សារអឺរ៉ុប ហើយក្នុងស្រុកគឺមានមួយៗប៉ុណ្ណោះ ព្រោះមិនទាន់បើកឲ្យប្រជាជនទិញប្រើប្រាស់សេរីនៅឡើយទេ ។

ជាងនេះដែរ ត្រឹម ២០២០ ខាងមុខវៀតណាមនឹងផលិតឡាន VinFast ឲ្យបានដល់ ២៥០ ០០០ គ្រឿងដើម្បីផ្គត់ផ្គង់ក្នុងស្រុក និង ៥០០ ០០០ គ្រឿងនៅឆ្នាំ ២០២៥ សម្រាប់នាំចេញផង និង លក់ក្នុងផងដើម្បីឲ្យប្រជាជនកាត់បន្ថយរឿងជិះម៉ូតូ ហើយងាកមកនិយមជិះឡានម្ដង ដែលមានរដ្ឋាភិបាលគាំទ្រ និង មិនយកពន្ធទៀតផងនោះ ។

គួរបញ្ជាក់ផងថា VinFast វៀតណាមយើងអាចប្រៀបធៀបទៅឡានពពួក SUV មួយចំនួនធំ ដែលអាចឲ្យយើងបំភ្លេចម៉ូឌែលថ្លៃៗទាំងនោះបានផងដែរ ព្រោះតែ VinFast ផលិតមក មានរូបរាងបែបថ្មី ច្នៃប្រឌិត និង ប្រណីត ជាមួយតម្លៃក៏ធូរថ្លៃផងដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES