លែងចាញ់បោកអ្នកលក់ដកលុយពីធនាគារទិញឡានមួយទឹកអូសពីឃ្លាំងច្រឡំថាឡានថ្មី

បើសម្លឹងមើលទីផ្សារឡាននៅប្រទេសយើង ប្រាកដណាស់ជាមានឡានមួយទឹកជិះច្រើន ដែលនាំចូលមកដោយឈ្មួញកណ្ដាល យកមកលក់ព្រោងព្រាត ។

ហើយមិនត្រឹមតែប៉ុណ្ណោះ នៅតាមឃ្លាំងនៅភ្នំពេញក៏មានឡានមួយទឹកលក់ពេញៗផងដែរ គ្រប់ម៉ូឌែល ដែលនាំចូលមក ពីបណ្ដាប្រទេសដូចជា ជប៉ុន ចិន អាមេរិក និង ចិនជាដើម ដែលទិញក្នុងតម្លៃថោក ហើយលក់ចេញវិញក្នុងតម្លៃថ្លៃ ។

ថ្ងៃនេះដែរយើងនឹងនាំអ្នកទៅដឹងពីរបៀបដែលឃ្លាំងឡានជាច្រើនលក់ឡានមួយទឹកសោះ តែនិយាយថាឡានថ្មី ហើយក៏មានអ្នកទិញភាគច្រើនយល់ច្រឡំថាឡានដែលកំពុងជិះ ទិញពីឃ្លាំងនោះជាឡានថ្មីផងដែរ ។

សម្រាប់ឡានដែលអូសចេញពីឃ្លាំង គឺមិនមែនជាឡានថ្មីទាំងអស់នោះទេ វាគឺឡានមួយទឹកមកពីស្រុកគេដែលនាំចូលមក កែកុនឡើងវិញ និងដូររបស់ដែលគេប្រើប្រាស់រួចហើយចេញ និង បំពាក់នៅគ្រឿងថ្មីៗ ដូចជាកុងទ័រឡាន អ៊ុតថ្នាំថ្មី ប្ដូរគ្រឿងក្រោមមួយចំនួនទៀតដែរ ។

តែអ្វីដែលអ្នកទិញភាគច្រើនច្រឡំខ្លួនឯងនោះ គឺកាន់លុយទៅទិញឡានមួយទឹក តែនិយាយថាឡានថ្មី ហើយជះលុយមិនក្រោម ម៉ឺនដុល្លារទេដើម្បីទិញយកមកជិះ ។

តែវាមិនមែនជាបញ្ហានោះទេ បើអ្នកមានលុយទិញនោះ តែអ្វីមុនសម្រេចចិត្តទិញ ត្រូវតថ្លៃឲ្យបានច្រើន ព្រោះឡានដែលនាំចូលមកថោកទេ អញ្ចឹងហើយត្រូវតថ្លៃឲ្យអ្នកលក់បញ្ចុះតម្លៃឲ្យបានគួរសម គិតពន្ធមែន ៕

អត្ថបទដោយ ៖ ឆាំ មករា

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES