អ្នកចង់ទិញរថយន្តបង់រំលស់ តោះមកមើលអត្រាប្រាក់ ធនាគារធំៗនៅកម្ពុជា!

បច្ចុប្បន្ននេះប្រទេសកម្ពុជា បាននាំចូលនូវរថយន្តរាប់លានគ្រឿង និងច្រើនប្រភេទ ដើម្បីបំពេញ  សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋខ្មែរ។ យើងសង្កេតថា វិស័យធនាគារ បានរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ផងដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ដូច្នេះហើយដើម្បីបានរថយន្តមួយមកប្រើប្រាស់មនុស្សភាគច្រើនត្រូវពឹងផ្អែកធនាគារ ដើម្បីអាចសម្រេចបាននូវគោលបំណងរបស់ខ្លួន។

Business Cambodia សូមបង្ហាញនូវអត្រាការប្រាក់នៃកម្ចីទិញរថយ្តបង់រំលស់របស់ធនាគារធំៗនៅកម្ពុជា​ដូចខាងក្រោម៖

១. ធនាគារ PPC Bank

PPC Bank សម្រាប់ឥណទានរថយន្តមានការប្រាក់ ៨.៤% ក្នុងមួយឆ្នាំ ទំហំចាប់ពី៥,០០០ ដុល្លារ ដល់២០០,០០០ ដុល្លារ រយៈពេល ៥ឆ្នាំ និងអាចកម្ចីបាន៧០% នៃតម្លៃរថយន្តសរុប។

២. ធនាគារ Canadia Bank

Canadia Bank សម្រាប់ឥណទានរថយន្តមានការប្រាក់ ៨%ក្នុងមួយឆ្នាំ ទំហំតាមតម្រូវការរបស់អតិថិជន រយៈពេលរហូតដល់ ៥ឆ្នាំ និងអាចកម្ចីបាន៧០% នៃតម្លៃរថយន្តសរុប។

៣. ធនាគារ Shinhan Bank

Shinhan Bank សម្រាប់ឥណទានរថយន្តការប្រាក់មានបីដំណាក់កាលដូចជា៖ ឆ្នាំទី១ ការប្រាក់ ៧.៩៩%ក្នុងមួយឆ្នាំ, ឆ្នាំទី២ ការប្រាក់ ៨.៧៩%ក្នុងមួយឆ្នាំ និងឆ្នាំទី៣ ការប្រាក់ ៩.៩៩% ក្នុងមួយឆ្នាំថេរ ទំហំតាមតម្រូវការរបស់អតិថិជន រយៈពេលរហូតដល់ ៧ឆ្នាំ និងអាចកម្ចីបាន៨០% នៃតម្លៃរថយន្តសរុប។

៤. ធនាគារ Phillip Bank

Phillip Bank សម្រាប់ឥណទានរថយន្តការប្រាក់ ៩%ក្នុងមួយឆ្នាំ រយៈពេលរហូតដល់ ៨ឆ្នាំ  ទំហំតាមតម្រូវការរបស់អតិថិជន អាចកម្ចីបាន៧០%នៃតម្លៃរថយន្តសរុប និងទទួលបានការធានារ៉ាប់រងរថយន្តឥតគិតថ្លៃ (ឆ្នាំដំបូង) ។

៥. ធនាគារ CIMB Bank

CIMB Bank សម្រាប់ឥណទានរថយន្តការប្រាក់ ៩%ក្នុងមួយឆ្នាំ រយៈពេល ៥ឆ្នាំ ទំហំតាមតម្រូវការរបស់អតិថិជន និងអាចកម្ចីបាន ៧០%នៃតម្លៃរថយន្តសរុប៕

អត្តបទដោយ៖ នុត សុណេត

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES