ស្ងាត់ៗចិនផលិតបានឡាន SUV អាចការពារពីវីរុសកូរ៉ូណាលក់តម្លៃ ១ ម៉ឺនដុល្លារជាង

ក្រោយផ្ទុះវីរុសកូរ៉ូណារយៈពេលប៉ុន្មានចុងក្រោយនេះមក បណ្ដាប្រទេសលើពិភពលោកហាក់ព្រួយបារម្ភ និង យកចិត្តទុកដាក់ជាខ្លាំងលើបញ្ហាសុខភាព ។

ហើយមិនត្រឹមតែប៉ុណ្ណោះ ចិនបានក្លាយជាប្រទេសដែលពិភពលោកព្រួយបារម្ភជាងគេ ព្រោះតែដើមហេតុនៃវីរុសកូរ៉ូណាគឺកើតចេញពីប្រទេសចិន រហូតមកទាល់ពេលនេះ ចិនជាប់លេខ១លើលោក ដែលមានអ្នកឆ្លងច្រើនជាងគេ ។

តែថ្មីៗនេះដែរ ចិនហាក់មានតម្រុយច្រើនលើរឿងនេះ ដោយអាចផ្សាំអ្នកជំងឺដោយថ្នាំ អាចព្យាបាលជាគ្រាន់តែមិនទាន់ ១០០ ភាគរយ ហើយមិនត្រឹមតែប៉ុណ្ណោះ ចិនក៏បានផលិតឡានដែលអាចការពារវីរុសឆ្លងច្រើនប្រភេទ រួមទាំងវីរុសឆ្លងកូរ៉ូណានេះផងដែរ ។

ឡាននេះត្រូវបានគេឲ្យឈ្មោះថា ICON ដែលបង្ហាញឡើងដោយក្រុមហ៊ុន Geely នៅប៉ុន្មានថ្ងៃកន្លងទៅនេះហើយទទួលបានការចាប់អារម្មណ៍ច្រើនពីមនុស្សរាប់លាននាក់ ។

រថយន្ដ SUV នេះប្រើប្រាស់នៅម៉ាស៊ីន Turbocharged ចំណុះ ១.៥ លីត្រ អមដោយ ៤ ស៊ីឡាំង ប្រអប់លេខស្វ័យវត្តិ ៧ វគ្គ ជាមួយកម្លាំង ១៧៤ សេស ហើយបង្កើតកម្លាំងសេស បានដល់ ១៣,៤ ថែមទៀតផងជាមួយប្រព័ន្ធ Hybrid ។

គួរបញ្ជាក់ដែរថា រថយន្ដនេះរត់ពី ០ ដល់ ១០០ គីឡូម៉ែត្រប្រើពេលត្រឹម ៧,៩ វិនាទីតែប៉ុណ្ណោះ ជាមួយតម្លៃ ១៦ ៥០០ដុល្លារ ហើយចំណុចពិសេសដែលធ្វើឲ្យឡាន SUV នេះលក់ដាច់ខ្លាំងនោះគឺ វាបំពាក់មកបច្ចេកវិទ្យាវៃឆ្លាតមួយគឺ IAPS (Intelligent Air Purification System) ដែលបច្ចេកវិទ្យានេះ ស្វ័យប្រវត្តិជាមួយម៉ាស៊ីនត្រជាក់ ដែលអាចកម្ចាត់នូវក្លិន ឬ សារធាតុដែលប៉ះពាល់ដល់សុខភាព ដូចជាប្រភេទ វីរុសក្នុងពេលបច្ចុប្បន្ននេះតែម្ដង ។

ព្រោះដូចអ្នកដឹងហើយ ថាកូរ៉ូណារស់នៅក្នុងអាកាសធាតុត្រជាក់ និងសើម ដែលធ្វើឲ្យវាមិនងាយងាប់នោះទេ អញ្ចឹងទេ ប្រសិនបើខ្វះកម្ដៅ ប្រាកដណាស់វីរុសនឹងរស់បានយូរ ។

បន្ថែមផងដែរថា ឡាននេះវាគ្រាន់តែស្វ័យប្រវត្តិរឿងខ្យល់ម៉ាស៊ីនត្រជាក់ប៉ុណ្ណោះ ព្រោះវាអាចជួយទប់ស្កាត់មេរោគបាន តែអ្វីផ្សេងៗទៀត គឺអ្នកនៅតែការពារដដែល ព្រោះជំងឺនេះមិនងាយបាត់ទៅវិញទេ ៕

អត្ថបទដោយ ៖ ឆាំ មករា

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES