ជីវិតពិតក្រៅឆាកសម្តែងរបស់តួរអង្គ Captain America គឺពោរពេញដោយការតស៊ូយ៉ាងលំបាក

លោក Chris Evans ដែលយើងទាំងអស់គ្នាបានស្គាល់ជាថាជាតួរអង្គ Captain America នៅក្នុងផលិតកម្ម Marvel ។ បានកើតនៅក្នុងរដ្ឋ Massachusetts(ម៉ាសាឈូសេត)សហរដ្ឋអាមេរិក។

លោកមានឪពុកឈ្មោះ G. Robert Evans III មានមុខរបរជាពេទ្យធ្មេញ និងម្តាយឈ្មោះ Lisa មានទួរនាទីជានាយកសិល្បៈនៅរោងមហោស្រពយុវជនConcord ។ Chris មានបងប្អូន ៤នាក់ គឺបងស្រី ២នាក់ឈ្មោះ Carly និង Shanna ហើយប្អូនលោកប្រុសម្នាក់ទៀតគឺ ScottEvans ។ 

ក្រោយពីបញ្ចប់ការសិក្សានៅវិទ្យាល័យLincoln-Sudbury Regional រួចរាល់ Chris បានប្តូរទៅរស់នៅ New York ហើយក៏បានចូលសិក្សានៅក្នុងសាលាសិល្បះ និងសម្តែង Lee Strasberg ។ ក្នុងឆ្នាំ ១៩៩៧ ពេលបញ្ចប់ការសិក្សាភ្លាមៗ Chris បានចូលរួមសម្តែងស្ពតអប់រំជាមួយផលិតកម្មមួយ ដែលនិយាយអំពីអត្ថប្រយោជន៍នៃព្រៃឈើ។ លុះដល់ឆ្នាំ ១៩៩៩ Chris ក៏បានចូលធ្វើជាតារាបង្ហាញម៉ូតផ្សព្វផ្សាយផលិតអោយក្រុមហ៊ុន Hasbro ។ ដោយសាររូបរាងសង្ហាររបស់Chris ធ្វើអោយលោកទទួលបានការចាប់អារម្មណ៍ និងមានភាពល្បីល្បាញយ៉ាងឆាប់រហ័សរហូតមានផលិតកម្មផ្សេងៗមកទាក់ទងលោកចូលសម្តែង ។ អំឡុងពេលនោះលោកបានចាប់ផ្តើមចូលរួមសម្តែងរឿងមួយចំនួនមានដូចជារឿង Not Another Teen Movie រឿងThe Perfect Score រឿង Cellular រឿង Fierce People និងរឿង London ជាដើម ។ ដោយសារតែទេពកោសល្យពិសេសក្នុងការសម្តែង រូបរាងអំណោយផលធ្វើអោយលោកក្លាយជាតារាល្បីគួរសមបន្ទាប់ពីបានចូលរួមសម្តែងរឿងទាំងអស់ខាងលើនេះ ។ 

ភាពល្បីល្បាញនេះបានលេចលឺដល់ផលិតកម្ម Marvel ហើយក៏បានអញ្ជើញលោកមកចុះកុងត្រាដើម្បីសម្តែងក្នុងផលិតកម្មនេះតែម្តង។ នៅក្នុងឆ្នាំ ២០០៥ រឿងដំបូងដែលលោកសម្តែងក្នុងផលិតកម្ម Marvel គឺរឿង Fantastic Four បន្ទាប់មកទៀតក្នុងឆ្នាំ ២០០៧ Chris ក៏បានចូលរួមសម្តែងរឿងបន្ទាប់ដែលមានចំណងជើងថា Fantastic Four: Rise of the Silver Surfer ។ រឿងដំបូងទាំងពីរនេះហើយដែលធ្វើអោយ Chris Evans ចាប់ផ្តើមល្បីឈ្មោះយ៉ាងខ្លាំង ហើយក៏បានក្លាយជាតួរអង្គម្នាក់ដ៏ឆ្នើមប្រចាំ Marvel ផងដែរ ។ 

បន្ទាប់មកលោកក៏បានចូលរួមសម្តែងរឿងជាច្រើននៅក្នុងផលិតកម្មនេះ ប៉ុន្តែអ្វីដែលជាចំណុចលេចធ្លោ នឹងជោគជ័យបំផុតក្នុងជីវិតរបស់លោកនោះគឺលោកត្រូវបានអ្នកដឹកនាំរឿងប្រចាំ Marvel អោយចូលរួមសម្តែងនៅក្នុងរឿង Captain America (The First Avenger) ដែលលោកត្រូវសម្តែងជាតួរអង្គ Captain America ។ រឿងនេះទទួលបានការគាំទ្ររភ្លូកទឹកភ្លូកដីពាសពេញពិភពលោក ហើយជារឿងដែលល្បី ជាគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ Marvel ដែលមិនធ្លាប់មានពីមុនមក ។ តាំងពីពេលនោះមក Chris Evans ត្រូវបានទស្សនិកជននូវទូទាំងពិភពលោកស្គាល់ថាជា Captain America គ្រប់ៗគ្នាតែម្តង។ ចំណែកខាងMarvel វិញក៏បានតម្រូវអោយ Chris សម្តែងជាតួរអង្គ Captain America តែមួយគត់តាំងពីឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ននេះ ។ 

រក្សាសិទ្ធដោយ Business Cambodia (ហាមលួចចម្លងអត្ថបទមួយនេះដោយគ្មានការអនុញ្ញាត្តិ) 

អត្ថបទដោយ នេន សុធា (Leadership Writer)

Adtag for Mobile Grow:-
Online

RELATED ARTICLES