អស្ចារ្យ‌! កីឡាការិនីគុនដាវកម្ពុជាឈ្នះមេដាយមាសជាលើកដំបូងពីព្រឹត្តិការណ៍សាកលវិទ្យាល័យអាស៊ី

កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅព្រឹតិការណ៍កីឡាគុនដាវជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ី ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរីត្រូវបានបញ្ចប់ ដោយក្នុងនោះក៏សូមចូលរួមអបអរសាទេដល់កីឡាករ និងកីឡាការិនីកម្ពុជាដែលទទួលបានមេដាយសម្រាប់ការប្រកូតខាងលើ។ 

ក្នុងនោះអ្វីគួរឲ្យកត់សម្គាល់ខ្លាំងបំផុតគឺក្រុមកីឡាការិនីគុណដាវកម្ពុជាអាចដណ្ដើមបានមេដាយមាសជាលើកដំបូង ដែលជាកំណត់ត្រាថ្មីមួយរបស់សហព័ន្ធកីឡាគុនដាវកម្ពុជា បន្ទាប់ពីបានបញ្ជូនអត្តពលិក ចូលរួមប្រកួតជើងឯក សាកលវិទ្យាល័យអាស៊ី ជាច្រើនលើកកន្លងមក។ ហើយនេះគឺជាមោទនភាពជាតិដ៏ធំមួយ ដែលកីឡាការិនីកម្ពុជាទទួលបានមេដាយមាសលើកដំបូងផ្នែកវិញ្ញាសារគុណដាវនេះជូនដល់ប្រទេសកម្ពុជា។

គួរជម្រាបថា ព្រឹត្តិការណ៍សាកលវិទ្យាល័យអាស៊ីនេះគឺកម្ពុជាឈ្នះមេដាយមាស១វិញ្ញាសា ប្រាក់១ និងសំរឹទ្ធ៤ ដោយមេដាយមាសដណ្តើមបានលើវិញ្ញាសានារីដាវធំជាក្រុម ដោយមាន ៦ក្រុមចូលរួម និងមេដាយប្រាក់ដណ្ដើមបានលើវិញ្ញាសានារីដាវកាប់ជាក្រុមមាន ៧ក្រុម ចូលរួម។

ហើយការប្រកួតកីឡាគុនដាវសាកលវិទ្យាល័យអាស៊ីឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរីបានប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ដោយមានអត្តពលិកមកពី ១៨វិទ្យាស្ថានអប់រំស្មើនឹងកីឡាករ-កីឡាការិនី ១៧៣នាក់ចូលរួម ក្នុងនោះកម្ពុជាក៏បានបញ្ជូនកីឡាករ ៤នាក់ និងកីឡាការិនី ៥នាក់ ដឹកនាំដោយ ប្រធានប្រតិភូកីឡាគុនដាវកម្ពុជា គឺលោកស្រីវេជ្ជបណ្ឌិត សុខា សុធានី ៕

ប្រភព៖ AKP

សម្រូលអត្ថបទដោយ៖ កឹម ប៊ុនធឿន

RELATED ARTICLES