វិស័យអចលនទ្រព្យកម្ពុជានឹងកាន់តែខ្លាំងក្លាជាងមុនទ្វេដងខណៈកម្រិតជីវភាពប្រជាជនកាន់តែប្រសើរ

វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានការរីកចម្រើន និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិផងដែរ មិនត្រឹមតែប៉ុណ្ណោះទេ វិស័យមួយនេះក៏បានចូលរួមចំណែកនៅក្នងការជំរុញកំណើនសេដ្ឋកិច្ច និងជួយបង្កើតការងាររាប់ម៉ឺនកន្លែងដល់ប្រជាជនកម្ពុជាដើម្បីធ្វើឱ្យចំណូលរបស់ប្រជាជនកម្ពុជាមានការកើនឡើង។

ជាក់ស្ដែង ប្រាក់ចំណូល​របស់​ប្រជាជន​កម្ពុជា​ម្នាក់ៗ (GDP per Capita) ត្រូវបាន​រំពឹងថា​នឹង​កើន​ឡើងដល់ ១៥៦៣ ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៨។ ចំណែកឆ្នាំ២០១៩ នេះកម្រិតនៃប្រាក់ចំណូលរបស់ប្រជាជនកម្ពូជាហាក់កើនឡើង ដែលកាន់តែជម្រុញឱ្យមានការអភិវឌ្ឍជាច្រើនរីកឡើង។

បើយោងតាមអ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ ​លោក ខន គង្គារ អគ្គនាយក​ក្រុមហ៊ុន ERA Cambodia បាន​ឲ្យ​ដឹងថា ​បច្ចុប្បន្ននេះ​ ខុន​ដូ បាន នឹង​កំពុង ​មានការ​រីកចម្រើន​ជា​ខ្លាំង ​ហើយនឹង​បន្ដ​ការ​រីក​​ចម្រើន​ នៅពេល​ខាង​មុន​បន្ដទៀត​។

ការរីកចម្រើន​នេះ ​បណ្ដា​មកពី​ប្រជាពលរដ្ឋ​ចាប់ផ្ដើម​ប្ដូរ​ផ្នត់គំនិត​ក្នុង​ការ​រស់នៅ​ ដោយ​កាលពីមុន​ពួកគាត់ ​រស់នៅ​ផ្ទះ​ជាប់​ដី ប៉ុន្ដែ​ឥឡូវ​ពួកគាត់​មក​រស់​នៅ​លើ​ខុន​ដូ ​ដោយសារតែ​ការរស់នៅ​ខុន​ដូ មាន​ភាព​ងាយ​ ស្រួល​ទាន់សម័យ និង​មាន​សុវត្ថិភាព​។

មិនត្រឹមតែប៉ុណ្ណោះទេ អ្នកដែលមានលទ្ធភាពនៅក្នុងការទិញផ្ទះក៏មានការកើនឡើង និង ចំនួននៃអ្នកទិញអចលនទ្រព្យដូចជា ដី ផ្ទះ ខុនដូ ដើម្បីទុកចំណេញ ឬ ទុកប្រើប្រាស់ផ្ទាល់ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។

នៅពេលដែលប្រជាជនកាន់តែមានប្រាក់ចំណូលកើនឡើង នៅពេលនោះហើយគឺតម្រូវការរបស់មនុស្សនឹងកាន់តែច្រើនផងដែរ មួយវិញទៀត គឺកត្តាបរិបទនៃការរស់នៅរបស់ប្រជាជនកម្ពូជាកំពុងមានការផ្លាស់ប្តូរពីការរស់នៅទីជនបទមកងាកមើលការស់នៅទីក្រុង តំបន់សក្ដានុពលដែលមានការអភិវឌ្ឍច្រើន ប្រកបជាមួយការរស់នៅដ៏ស៊ីវិល័យ។

ដូច្នេះហើយ វិស័យអចលនទ្រព្យកម្ពុជានឹងកាន់តែរីកចម្រើនទ្វេដង ដែលជំរុញឱ្យកាន់រស់នៅរបស់ប្រជាជនកម្ពុជានឹងកាន់តែមានភាពផ្លាស់ប្តូរផងដែរ។

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES