កម្ពុជាអាចនឹងទទួលបានការវិនិយោគលើវិស័យជាច្រើនពីធុរជនប្រទេសកេនយ៉ា

មន្ដ្រីក្រសួងពាណិជកម្មកម្ពុជាស្នើប្រតិភូកេនយ៉ា ជួយកៀងគរធុរជន ឱ្យចូលមកបណ្តាក់ទុនលើវិស័យសំខាន់ៗមានដូចជា៖ កសិកម្ម និងកសិ-ឧស្សាហកម្ម, ឧស្សាហកម្មកែច្នៃផលិតផលម្ហូបអាហារ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ការដឹកជញ្ជូន និងឡូជីស្ទិក, បច្ចេកព័ត៌មានវិទ្យា, រ៉ែ និងថាមពល, ការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្សជាដើម។

ការស្នើខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំមួយរវាងឯកឧត្ដម ថៅ សុខមុនី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក សួន វិជ្ជា ប្រធាន TTRI ជាមួយនឹងប្រតិភូមកពីមហាវិទ្យាល័យការពារជាតិកេនយ៉ា នឹងប្រតិភូមួយចំនួនទៀតដែលដឹកនាំដោយឧត្តមសេនីយ៍ A.K Ikenye ស្តីពីការចែករំលែកភាពជោគជ័យរបស់កម្ពុជា លើការប្រើប្រាស់វិស័យពាណិជ្ជកម្មជូន និងការអភិវឌ្ឍសេដ្ឋកិច្ចទៅដល់ភាគគីកេនយ៉ា កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង។

ជាការឆ្លើយតប លោក A.K Ikenye និងប្រតិភូ បានថ្លែងអំណរគុណមន្ត្រីកម្ពុជា ដែលបានចែករំលែកនូវព័ត៌មានសំខាន់ៗ ស្តីពីបទពិសោធន៍របស់កម្ពុជា លើការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ព្រមទាំងកាលានុវត្តភាពធុរកិច្ច និងវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ប្រតិភូកេនយ៉ា បានបង្ហាញជំនឿថា តាមរយៈដំណើរទស្សនកិច្ចមកកម្ពុជាលើកនេះ នឹងជួយពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងប្រទេសទាំងពីរ ឱ្យកាន់ស្អិតរមួតថែមទៀត។

អត្ថបទដោយ៖ កឹម ប៊ុនធឿន

ប្រភព៖ AKP

0 មតិ

បញ្ចេញមតិ

RELATED ARTICLES