កម្ពុជាខាតបង់ទឹកប្រាក់ជាងកន្លះលានដុល្លារ ក្រោយការផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិក

លោក តាន់ ផាន់ណារ៉ា ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ចាប់តាំងពីផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រិកមកដល់ពេលនេះ មានសត្វជ្រូកមិនតិចជាង ៣ ០០០ក្បាលទេ ដែលបានឈឺ និងងាប់ ហើយបានយកទៅសម្លាប់ ដែលខាត់បង់ថវិកាប្រមាណកន្លះលានដុល្លារអាមេរិក នេះបើគិតជ្រូកមួយក្បាលតម្លៃជាមធ្យម ២០០ដុល្លារ។ ការលើឡើងនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី បញ្ហាជំងឺប៉េស្ដជ្រូកអាហ្វ្រិក កាលពីព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ២០១៩ ។

លោកបានបន្ដថា ការិយាល័យបសុព្យាបាល និងផលិតកម្មសត្វ បានធ្វើការសម្លាប់សត្វជ្រូក ដែលមានជំងឺប្រមាណជិត ៨០០ក្បាល ដើម្បីកុំឲ្យរីករាលដាលទៅកាន់តំបន់ផ្សេង។ សរុបទាំងជ្រូកឈឺ ងាប់ និងយកទៅសម្លាប់ គឺមិនតិចជាង ៣០០០ក្បាលនោះទេ និងបានធ្វើឲ្យខាត់បង់ទឹកប្រាក់ជាង ៦០ម៉ឺនដុលា្លរ។

ក្នុងនោះលោកក៏បានអះអាងដែរថា កម្ពុជានៅមិនទាន់មានវ៉ាក់សាំង ឬថ្នាំសម្រាប់ព្យាបាលជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះនៅឡើយទេ ហើយមានតែវិធានការទប់ស្កាត់ការចរាចរណ៍សត្វជ្រូក សាច់ជ្រូក និងផលិតផលប៉ុណ្ណោះ ដែលមិនអាចឲ្យជំងឺនេះឆ្លងរីករាលដាលដល់តំបន់ផ្សេង។

ជាមួយគ្នានេះមន្រ្ដីនៃការិយាល័យ បសុព្យាលបាល និងផលិតកម្មសត្វ ក៏បានចុះបាញ់ថ្នាំសម្លាប់មេរោគដល់កន្លែងដែលផ្ទុះជំងឺនេះ និងមានការដាក់ចេញវិធានការតឹងរ៉ឹង មិនឲ្យមានការនាំចូល ពីប្រទេសវៀតណាមដែលផ្ទុះជំងឺនេះមកកម្ពុជាឡើយ។

លោកក៏បានបន្ថែមទៀតថា មកដល់ពេលនេះ ជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះ មិនទាន់មានការផ្ទុះឡើងនៅក្នុងកសិដ្ឋានធំៗ ជាលក្ខណៈពាណិជ្ជកម្ម ឬឧស្សាហកម្មនៅឡើយទេ គឺផ្ទុះតែទៅលើសត្វជ្រូកដែលចិញ្ចឹមនៅតាមផ្ទះ តាមភូមិតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា មកដល់ពេលនេះមានខេត្ដចំនួន ៥ ហើយ ដែលផ្ទុះជំងឺប៉េស្ដជ្រូកអាហ្រ្វិកនេះ ក្នុងនោះរួមមាន ខេត្ដរតនគិរី​ ខេត្ដត្បូងឃ្មុំ ខេត្ដតាកែវ ខេត្ដស្វាយរៀង និងចុងក្រោយគឺខេត្ដកណ្ដាល៕

ប្រភព៖ AKP

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES