អ្នកនាំពាក្យនិយាយថា កម្ពុជាគ្មានច្បាប់ផ្តល់សំណង ជូនបុគ្គលដែលរងគ្រោះព្រោះជម្ងឺប៉េសជ្រូកឡើយ

ថ្មីៗនេះជម្ងឺប៉េស្តជ្រូកអាហ្វ្រិក បានរាលដាលដល់ខេត្តចំនួន៤ក្នុងប្រទេសកម្ពុជារួមមាន ខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងតាកែវជាដើម។ មានសត្វជ្រូកជាច្រើនរយក្បាល និងនៅតាមកសិដ្ឋាននានាត្រូវបានប្រជាជនសម្លាប់ចោល ដើម្បីការពារនៃការរីករាលដាលនៃជំងឺនេះទៅតំបន់ផ្សេងៗទៀត។ ទន្ទឹមនឹងការរីករាលដានឆ្លងនៃជម្ងឺនេះ ក៏មានមតិយោបល់ពីប្រជាជនមកពីច្រើនមជ្ឍដ្ឋាននាំគ្នាចោទជាសំនួរថា តើរាជរដ្ឋាភិបាលនឹងជួយផ្តល់សំណងដល់ជនរងគ្រោះដោយសារជម្ងឺនេះដែរឬទេ ? 

ទាក់ទងបញ្ហានេះកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ក្នុងសន្និសីទសារព័ត៌មានស្តីពី «បញ្ហាផ្ទុះជំងឺប៉េស្តជ្រូក» អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា កម្ពុជាមិនទាន់មានកំណត់ច្បាប់ផ្តល់សំណង ជូនបុគ្គលណាដែលរងគ្រោះព្រោះជម្ងឺប៉េសជ្រូកអាហ្វ្រិកនៅឡើយទេ ។ 

អ្នកនាំពាក្យក៏បានបញ្ជាក់បន្ថែមថា ក្នុងដំណាក់កាលនេះយើងពុំមានគម្រោង ក្នុងការជួយចែករំលែក នៅក្នុងការបង់ខាត់របស់អ្នកចិញ្ចឹមក្នុងគ្រួសារឡើយ ប៉ុន្ដែក៏មិនមានន័យថាដាច់ណាត់មិនធ្វើទេ ប៉ុន្ដែតាមគោលការណ៍ច្បាប់ យើងអត់មានទៅជួយរំលែក ក្នុងការខូចខាតទាំងអស់នោះដែរ ៕

អត្ថបទដោយ នេន សុធា (Leadership Editor)

USNews Logo

RELATED ARTICLES