មិនចាំបាច់លុយច្រើនទេ ! មានលុយ ៥០០ ដុល្លារ អាចនាំទំនិញ ៣ ប្រភេទពីស្រុកចិន មកលក់នៅកម្ពុជាបាន

សម្រាប់លុយ ៥០០ ដុល្លារវាតិចតួចណាស់សម្រាប់ការចាប់ផ្តើមមុខរបរនៅក្នុងប្រទេសកម្ពុជា តែវាជាដើមទុនដ៏សំខាន់បំផុតបើយើងចេះកែឆ្នៃវាអោយក្លាយជាដើមទុនដំបូងក្នុងការចាប់ផ្តើមរកស៊ី។ ក្នុងបទសំភាសន៍ជាមួយ ស្ថាបនិកក្រុមហ៊ុនបញ្ជាទិញទំនិញ Camazoon ពីប្រទេសចិន លោកមានប្រសាសន៍ប្រាប់ Business Cambodia ថា ការបញ្ជារទិញទំនិញពីប្រទេសចិន មកលក់នៅកម្ពុជាមានលុយតែ ៥០០ ដុល្លារគឺអាចបញ្ជាទិញទំនិញមកលក់នៅកម្ពុជាបានហើយ។ 

តើលុយ ៥០០ ដុល្លារទិញអ្វីបានខ្លះពីប្រទេសចិនមកលក់នៅស្រុកខ្មែរ

១.គ្រឿងលម្អទូរស័ព្ទដៃ

ជារឿងល្អមួយបើសិនជាអ្នកមានលុយ ៥០០ ដុល្លារហើយអ្នកចង់បញ្ជារទិញគ្រឿងតុបតែងលើទូរស័ព្ទដៃ មកពីប្រទេសចិនមកលក់នៅកម្ពុជា ព្រោះកម្ពុជាកំពុងមានទីផ្សាស្រាប់ជាមួយផលិតផលទាំងនេះ។ ផលិតផលដែលអ្នកអាចទិញបានក្នុងតម្លៃ ៥០០ ដុល្លារ រួមមានដូចជា ខ្សែកាស ឆ្នាំងសាក សំបកទូរស័ព្ទដៃម៉ូដថ្មីៗ និងគ្រឿងលម្អជាច្រើនទៀតដែលចំនួនជាក់ស្តែកអាស្រ័យលើតម្លៃពីរោងចក្រ និងចំនួនទឹកលុយជាក់ស្តែងរបស់អ្នក។ 

២.គ្រឿងលម្អររាងកាយ

គ្រឿងលម្អររាងកាយក្នុងន័យនេះចង់សំដៅលើសម្ភារៈតុបតែងខ្លួន ដូចជាខ្សែករ ខ្សែដៃ គ្រឿងអលង្ការផ្សេងៗ ដែលលោកអ្នកអាចចំណាយត្រឹមតែ ៥០០ ដុល្លា ក៏លោកអ្នកអាចបញ្ជារទិញទំនិញទាំងនេះមកលក់នៅទីផ្សាកម្ពុជាបនផងដែរ។ ខ្សែក្រវាត់ នាឡិកាដៃ និងសម្ភារៈបន្ថែមផ្សេងៗទៀតកំពុងតែមានទីផ្សាល្អសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន ដែលទីផ្សារមួយនេះអាចជួយអ្នកអោយកាន់តែប្រសើរឡើង ក្នុងការលក់ បើសិនជាអ្នកគិតថាទំនិញដែលអ្នកនាំចូលមកជាស៊ីជាមួយតម្រូវការបស់អតិថិជនកម្ពុជា។ 

៣.គ្រឿងបន្ថែមលើប្រព័ន្ធអេឡិចត្រូនិក

លុយ ៥០០ ដុល្លារអ្នកក៏អាចបញ្ជាទិញ គ្រឿងបន្ថែមលើអេឡិចត្រូនិច ដូចជា Power Bank គ្រឿងលម្អរកុំព្យូទ័រ Mouse, Keyboard, Flush, Memory និងគ្រឿងតុបតែងខាងក្រៅមួយចំនួនទៀតដូចជា ទ្រនាប់ Mouse ស្រោមកុំព្យូទ័រ ជាដើម ដែលផលិតចេញពីរោងចក្រមានតម្លៃថោកសមល្មមដែលអ្នកអាចយកវាមកលក់់នៅស្រុកខ្មែរបានផងដែរ។ ទំនិញទាំងនេះភាគច្រើនផលិតនៅប្រទេសចិនដែលអ្នកលក់ភាគច្រើន គឺអាចមានឱកាសបញ្ជារទិញបានយ៉ាងពឹតប្រាកដពីវេបសាយ ឬ តាមក្រុមហ៊ុនខ្មែរមួយចំនួនទៀត ឬតាមរយៈ Camazoon៕

អត្ថបទដោយ៖ នេន សុធី (Sale Editor of Business Cambodia) 

សៀវភៅចង់ពូកែរកស៊ីត្រូវចេះសំលៀងពូថៅ ១២ ដុល្លារ 096 61 54 262/ 017 300 844 

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES