សេដ្ឋីហ្វីលីពីនធ្លាក់ខ្លួនរត់យគុយទាវ បែកគំនិតមកដាំកាវរកចំណូលបានជាង ៨ លានដុល្លារក្នុងមួយឆ្នាំ

លោក Grover Rosit គឺជាម្ចាស់ចម្ការកាកាវមួយរូបដែលបានក្លាយទៅជាសេដ្ឋីនៅក្នុងប្រទេសហ្វីលីពីន ហើយទម្រាំតែរូបលោកអាចក្លាយទៅជាសេដ្ឋីគាត់ក៏ធ្លាប់ធ្វើជាកម្មករដែលទទួលបានប្រាក់កម្រៃបន្តិចបន្តួចនោះទេ ។

ធ្លាប់មានប្រវត្តិជាកម្មករត់តុនៅហាងមួយកន្លែងនៅក្នុងប្រទេសហ្វីលីពីន តែដោយសារតែធ្វើការជាបុគ្គលិកយូរៗទៅលោកគ្មានប្រាក់កាក់ផ្គត់ផ្គង់គ្រប់គ្រាន់សំរាប់គ្រួសារ ទើបរូបលោកសម្រេចចិត្តថានឹងឈប់ធ្វើការអោយគេមកងាកមកចាប់អាម្មណ៍ទៅលើការធ្វើចម្ការវិញ។ នៅពេលដែលរូបគាត់ឈប់ធ្វើការអោយគេ គាត់ក៏ចាប់ផ្តើមដាំផ្លែកាកាវចំនួនតែ ៥០ដើម តែដោយដាំទៅកាន់តែរីកចម្រើនរូបលោកក៏បានពង្រីករហូតដល់ ១០០ដើម។

ថ្មីៗនេះរបាយការណ៍មួយនៅក្នុងប្រទេសហ្វីលីពីនបានចុះផ្សាយថា ម្ចាស់ចម្ការកាកាវ បាននិយាយថា គាត់បានចាត់ទុកថាគាត់ចម្ការកាកាវរបស់គាត់មួយនេះប្រៀបបានជីករកមាសដ៏ធំមួយអញ្ចឹងដោយសារតែចម្ការកាកាវមួយនេះបានជួយនៅជីវភាពរបស់គាត់អោយកាន់តែប្រសើរជាងមុនដែលគាត់បានដាំកាកាវចំនួន ៣ពាន់ដើមហើយ ឥលូវនេះគាត់នឹងពង្រីកបន្ថែមចំនួន ១៥០០ ដើមបន្ថែមទៀត។

លើសពីនេះទៅទៀតនៅក្នុងចម្ការកាការមួយនេះ កំពុងតែទទួលបាននៅភាពជោគជ័យមួយនៅក្នុងទីផ្សារអាមេរិកដោយក្នុងមួយឆ្នាំលោកអាចនាំចេញរហូតទៅដល់រាប់លានតោនទៅកាន់ទីផ្សារអឺរ៉ុប នឹងទីផ្សារអាមេរិកដែលអាចទទួលបានចំណូលបាន ៨០ លានដុល្លារក្នុងមួយឆ្នាំ។

អត្ថបទដោយ៖ ធី ស្រីល័ក្ខ

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES