របរចិញ្ចឹមក្រពើលក់ អាចឱ្យលោក ខូយ ឈីន រកចំណូលបានជាង ១៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ

លោក ខូយ ឈីន បច្ចុប្បន្នគឺជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើមួយកន្លែង ស្ថិតនៅភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងថា របរចិញ្ចឹមក្រពើរបស់គាត់បានដំណើរការអស់រយៈពេលជាង ២០ឆ្នាំមកហើយ ដោយក្នុងមួយឆ្នាំអាចទាញចំណូលបានចន្លោះពី ១៥ ទៅ ២០ម៉ឺនដុល្លារអាមេរិក។ 

លោក ខូយ ឈីន បានឱ្យដឹងទៀតថា សព្វថ្ងៃកសិដ្ឋានរបស់លោកមានមេ-បា ចំនួន ១២០០ក្បាល និងជំទង់ចំនួន ៣២០០ក្បាល ចិញ្ចឹមលើផ្ទៃដីប្រមាណ ១៦០០០ម៉ែត្រការ៉េ ដោយបែងចែកជាអាងមេ-បា ពូជ កូន និងក្រពើជំទង់។ 

ចំណែកឯ ទីផ្សារបច្ចុប្បន្ន លោកខូយ ឈីន បានបង្ហើបថា កូនក្រពើ ១ក្បាលមានតម្លៃពី ១៥ ទៅ ២០ដុល្លារ ចិញ្ចឹមបានអាយុ ៣ឆ្នាំមានតម្លៃ ៥ ទៅ ៦ដុល្លារ ក្នុងមួយគីឡូក្រាម ហើយជាបច្ចេកទេសក្រពើមានអាយុ ៣ឆ្នាំ ទើបស្បែករបស់វាមានគុណភាពល្អត្រូវតាមស្តង់ដារទីផ្សារនាំចេញ។

ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើខាងនេះ បានបញ្ជាក់ផងដែរថា ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាបានធ្វើការនាំចេញក្រពើទៅកាន់ប្រទេសវៀតណាម និងប្រទេសថៃ ប្រមាណ ៣២ម៉ឺនក្បាលក្នុងមួយឆ្នាំ ដោយក្នុងនោះ កសិដ្ឋានរបស់គាត់បានធ្វើការនាំចេញចន្លោះពី ១ម៉ឺនក្បាល ទៅ១,៥ម៉ឺនក្បាល ៕

អត្ថបទដោយ៖ សុខឡាង 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES