ឆ្នាំ២០២០ កំពង់ស្ពឺ អាចស៊ីដាច់ខេត្តដទៃ លើការទិញលក់ដីធ្លី

ខេត្តកំពង់ស្ពឺជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប ហើយនៅចំកណ្ដាលរវាងតំបន់ប៉ូលសេដ្ឋកិច្ចកម្ពុជាគឺរវាងទីក្រុងភ្នំពេញ និងខេត្ត ព្រះសីហនុ ដែលមានផ្លូវជាតិលេខ ៣ និងលេខ ៤ ឆាប់ៗនេះ។អ្វីដែលពិសេសនោះគឺខេត្តកំពង់ស្ពឺកំពុងតែមាន សក្កានុពល យ៉ាងខ្លាំងក្នុងការស្រូបយកគម្រោងជាច្រើនមកវិនិយោគ និងធ្វើ ឲ្យវិស័យអចលនទ្រព្យកាន់តែរីកចម្រើនបន្ថែមទៀត។

នៅឆ្នាំ២០២០នេះ ក្រុមអ្នកជំនាញបានលើកឡើងប្រហាក់ប្រហែលគ្នា ថា ចរន្តនៃការទិញលក់អចលនទ្រព្យនៅ​ខេត្តកំពង់់ ស្ពឺ អាចវ៉ា ដាច់អចលទ្រព្យខេត្តសក្កានុពលផ្សេងៗ  ។ជាពិសេស​ខេត្តកំពង់ស្ពឺ​ដែលនឹង​មានតម្រូវ​ការទីផ្សារ​ខ្ពស់​លើការប្រើប្រាស់ដី សម្រាប់បម្រើឱ្យវិស័យកសិឧស្សាហកម្ម រោងចក្រសហគ្រាស ឃ្លាំង គម្រោងមណ្ឌលកម្សាន្ត​រួមជាមួយ​វិស័យលំនៅដ្ឋានកម្រិតមធ្យមនិងក្រោមមធ្យម។

តាមរយៈឯកឧត្តមវី សំណាង ដែលជាអភិបាលខេត្តកំពង់ស្ពឺបាន​ឲ្យដឹងថាខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍​យ៉ាងច្រើនស្ទើរតែ​គ្រប់​វិស័យ ដោយមើលឃើញពីសក្កានុពលនៃខេត្តកំពង់ស្ពឺគឺ៖

កត្តាភូមិសាស្រ្ត៖ ខេត្តកំពង់ស្ពឺជាខេត្តដែលស្ថិតនៅចំកណ្ដាលប៉ូលសេដ្ឋកិច្ចកម្ពុជា និងក្បែរទីក្រុងភ្នំពេញដោយមានតម្រូវការ​នៃការប្រើប្រាស់ទឹក ភ្លើង និងលំនៅដ្ឋាន ដែលអ្នកបោះទុនវិនិយោគតែងតែគិតដល់ និងជាខេត្តសម្បូរ​ទៅដោយរោងចក្រ​សហគ្រាស ជាមួយនឹងតម្រូវការប្រើប្រាស់នូវអគ្គសនី​ច្រើនដោយបានអូសទាញនូវគម្រោងសាងសង់​រោងចក្រអគ្គិសនី​ដើរដោយ​ពន្លឺព្រះអាទិត្រលេចឡើង។

កត្តាប្រជាសាស្រ្ត៖ប្រជាជនរស់នៅច្រើនរហូតដល់៨៥ម៉ឺននាក់ដូច្នេះហើយតម្រូវការក៏ច្រើន មិនថាលំនៅដ្ឋាន ដី ជាពិសេស​ទឹក និងភ្លើងដែលជាការអុសទាញនូវគម្រោងបង្កើតរោងចក្រអគ្គិសនី រោងចក្រផលិតទឹក ដើម្បីបំពេញនូវតម្រូវ​ការដល់​ប្រជាជន។

លោកក៏បានបន្ថែមទៀតថា ក្រុមហ៊ុនឥណ្ឌាកំពុងមានចំណាប់អារម្មណ៍​ចង់វិនិយោគរោងចក្រអគ្គិសនីដើរដោយថាមពល​ពន្លឺព្រះអាទិត្យនៅក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្លាំងរហូតដល់៦០មេហ្គាវ៉ាត់ និងបន្តដាក់ឲ្យដំណើរនូវរោងចក្រអគ្គិសនី​ផ្សេងៗ​ទៀត ដែលមានមូលដ្ឋាននៅក្នុងខេត្ត ដើម្បីផ្គត់ផ្គងនៅក្នុងខេត្ត និងចែកចាយទៅកាន់បណ្តា​ខេត្តក្រុងផ្សេង​ទៀត​ផងដែរ។ សក្តានុពលខ្ពស់ទាំងប្រជាសាស្ត្រ ភូមិសាស្ត្រ និងមានរោងចក្រច្រើន ទើបមានក្រុមហ៊ុនឥណ្ឌា ចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនបរទេសមក វិនិយោគនៅក្នុងខេត្តមួយនេះ នាពេលខាងមុខនេះ។​

កត្តាទាំងអស់នេះហើយបានប្រែក្លាយខេត្តកំពង់ស្ពឺឲ្យទៅជាជង្រុកនៃការវិនិយោគលើអចលនទ្រព្យដែលធ្វើឲ្យទីផ្សារ និងតម្លៃអចលនទ្រព្យមានការរីកចម្រើន និងទាក់ទាញការវិនិយោគពីសំណាក់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES