ឈប់ចាញ់បោកអ្នកលក់ដកលុយពីធនាគារទិញឡានមួយទឹកអូសពីឃ្លាំងច្រឡំថាឡានថ្មី

បើសម្លឹងមើលទីផ្សារឡាននៅប្រទេសយើង ប្រាកដណាស់ជាមានឡានមួយទឹកជិះច្រើន ដែលនាំចូលមកដោយឈ្មួញកណ្ដាល យកមកលក់ព្រោងព្រាត ។

ហើយមិនត្រឹមតែប៉ុណ្ណោះ នៅតាមឃ្លាំងនៅភ្នំពេញក៏មានឡានមួយទឹកលក់ពេញៗផងដែរ គ្រប់ម៉ូឌែល ដែលនាំចូលមក ពីបណ្ដាប្រទេសដូចជា ជប៉ុន ចិន អាមេរិក និង ចិនជាដើម ដែលទិញក្នុងតម្លៃថោក ហើយលក់ចេញវិញក្នុងតម្លៃថ្លៃ ។

ថ្ងៃនេះដែរយើងនឹងនាំអ្នកទៅដឹងពីរបៀបដែលឃ្លាំងឡានជាច្រើនលក់ឡានមួយទឹកសោះ តែនិយាយថាឡានថ្មី ហើយក៏មានអ្នកទិញភាគច្រើនយល់ច្រឡំថាឡានដែលកំពុងជិះ ទិញពីឃ្លាំងនោះជាឡានថ្មីផងដែរ ។

សម្រាប់ឡានដែលអូសចេញពីឃ្លាំង គឺមិនមែនជាឡានថ្មីទាំងអស់នោះទេ វាគឺឡានមួយទឹកមកពីស្រុកគេដែលនាំចូលមក កែកុនឡើងវិញ និងដូររបស់ដែលគេប្រើប្រាស់រួចហើយចេញ និង បំពាក់នៅគ្រឿងថ្មីៗ ដូចជាកុងទ័រឡាន អ៊ុតថ្នាំថ្មី ប្ដូរគ្រឿងក្រោមមួយចំនួនទៀតដែរ ។

តែអ្វីដែលអ្នកទិញភាគច្រើនច្រឡំខ្លួនឯងនោះ គឺកាន់លុយទៅទិញឡានមួយទឹក តែនិយាយថាឡានថ្មី ហើយជះលុយមិនក្រោម ម៉ឺនដុល្លារទេដើម្បីទិញយកមកជិះ ។

តែវាមិនមែនជាបញ្ហានោះទេ បើអ្នកមានលុយទិញនោះ តែអ្វីមុនសម្រេចចិត្តទិញ ត្រូវតថ្លៃឲ្យបានច្រើន ព្រោះឡានដែលនាំចូលមកថោកទេ អញ្ចឹងហើយត្រូវតថ្លៃឲ្យអ្នកលក់បញ្ចុះតម្លៃឲ្យបានគួរសម គិតពន្ធមែន 

តែមិនថ្លៃហួសនោះទេ អញ្ចឹងត្រូវគិតមុនទិញ តថ្លៃឲ្យបានថោក ៕

អត្ថបទដោយ ៖ ឆាំ មករា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES