យីហោក្រៅស្រុកដែលមានគេទិញបើកនៅស្រុកខ្មែរច្រើនឆ្នាំមកហើយ តែមិនសូវមានអ្នកស្គាល់ តើគួរប្រថុយទិញមកបើកឬទេ?

មានមិនតិចទេយីហោក្រៅស្រុកទាំងល្បី និងមិនសូវល្បីចូលមកស្រុកខ្មែរ តាមរយៈការនាំចូលរបស់សហគ្រិនក្នុងស្រុក។ សម្រាប់ការនាំចូលយីហោមិនសូវល្បី មិនសូវមានអ្នកស្គាល់ច្រើនភាគច្រើន អ្នកនាំចូល រកស៊ីអាជីវកម្មថ្មីៗដែលល្បីនៅក្រៅស្រុក ឬចង់យកមកបើកនៅខ្មែរ ព្រោះមិនចង់ប្រកួតប្រជែងខ្លាំង និងតម្លៃសិទ្ធិអាជីវកម្មធូរថ្លៃជាងយីហោល្បីៗឆ្ងាយណាស់។

ដូចនេះហើយ សម្រាប់អ្នកទិញសិទ្ធិអាជីវកម្មដែលមានទុនមធ្យម ហាក់ពិបាកសម្រេចចិត្ត និងរារែកក្នុងការជ្រើសរើសយីហោមិនសូវល្បី តែតម្លៃសិទ្ធិអាជីវកម្មសមរម្យនេះ ខណៈយីហោល្បីៗភាគច្រើនសុទ្ធតែទាមទារឲ្យអ្នកវិនិយោគចាប់ផ្តើមពីទុនលើសពី១០ម៉ឺនដុល្លារឡើងទៅ ស្របពេលដែលយីហោមិនសូវល្បីអាចចាប់ផ្តើមបានពីតម្លៃសិទ្ធិអាជីវកម្ម និងការវិនិយោគដំបូងក្រោមម៉ឺនដុល្លារប៉ុណ្ណោះ។

ដើម្បីជាគន្លឹះក្នុងការសម្រេចចិត្តលោកអ្នក ត្រូវមើលទៅលើរឿង២ដែលអាចនឹងកើតឡើង ចំណុចទីមួយគឺនិន្នាការ ថាតើផលិតផលរបស់យីហោនោះអាចនឹងពេញនិយម និងលក់ដាច់ខ្លាំងនាពេលអនាគតនោះទេ ប្រសិនបើទីផ្សារបច្ចុប្បន្ន និងទៅអនាគត ហាក់មិនសូវស៊ីគ្នានឹងផលិតផលទេ អ្នកកុំប្រថុយវិនិយោគអី។

ហើយចំណុចមួយទៀត អ្នកត្រូវគិតទៅលើការផ្គត់ផ្គង់ ព្រោះប្រសិនបើថ្ងៃមុខយីហោនោះរីកចម្រើន តើលទ្ធភាពនៃការផ្គត់ផ្គង់អាចឆ្លើយតបទៅតាមតម្រូវការបានឬទេ? ករណីនេះ វាអាចពិបាកនឹងសិក្សា តែលោកអ្នកអាចសាកសួរពីលទ្ធភាពនៃការផ្គត់ផ្គង់ និងរបៀបគ្រប់គ្រងយីហោនោះ ពេលពង្រីកខ្លួនមកកាន់ទីផ្សារថ្មីនេះ៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES