លោក ប៊ុន មុន្នី ៖ “មុននឹងលោកអ្នកចំណាយប្រាក់ គួរគិតពិចារណារវាង ទឹកត្រី និងទឹកអប់ តើយើងគួរទិញមួយណា?”

លោក ប៊ុន មុន្នី គឺជាអតីតស្ថាបនិកនិងជាប្រធានប្រតិបត្ដិគ្រឹះស្ថានហិរញ្ញវត្ថុ ស្ថាបនា លីមីតធីត។ អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុរូបនេះបានមានប្រសាសន៍ថា “ ប្រាក់កម្ចីជាបំណុល ដូច្នេះអ្នកទៅដល់ទីណាគ៏មិនអាចគេចផុតពីបំណុលនោះដែរ។ ហេតុនេះអ្នកត្រូវប្រើវា ជាគ្រាប់ពូជ ដើម្បីរកណូលត្រលប់មកវិញ”។ 

លោក ប៊ុនមុន្នី ក៏បានបន្ថែមនូវសម្ដីមួួយឃ្លាពាក់ព័ន្ធនឹងការសម្រចចិត្ដ មុននឹងចំណាយលើតម្រូវការប្រចាំថ្ងៃ អ្នកត្រូវពីចារណាថា “ រវាងទិឹកត្រីនិងទឹកអប់ តើយើងគួរទិញមួយណា?” ដែលវាមានន័យធៀប “ ទឹកត្រី សំដៅលើ តម្រូវការជាក់ស្ដែង និងជាអ្វីដែលយើងមានតម្រូវការរាល់ថ្ងៃ ចំណែកឯ “ទឹកអប់” សំដៅលើសម្ភារៈសម្រាប់លំអខ្លួន។

ដូច្នេះក្នុងនាមជាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ ក្នុងគ្រួសារក៏ដូចជាអាជីវកម្មធ្វើចេះបែងចែកចមណួលដែលខ្លួនរកបានឲ្យបានច្បាស់លាស់ និងមានភាពត្រឹមត្រូវ។

លោកបណ្ឌិតបានបន្ថែមទៀតថា មនុស្សសម្រចខ្ចីប្រាក់ពីធនាគារ លោកអ្នកត្រូវមានគម្រោងផែនការណ៍ចាត់ចែងសាច់ប្រាក់នោះឲ្យបានច្បាស់លាស់ ហើយនៅពេលដែលខ្ចីបាន លោកអ្នកត្រូវវិនិយោគវាឲ្យចំទិសដៅ ហើយសូមកុំសប្បាយចិត្ដភ្លេចខ្លួនព្រោះលុយច្រើន និងពុំគួរកុហកជាមួយអ្នកឲ្យខ្ចីឡើយ ព្រោះវានឹងធ្វើឲ្យលោកអ្នកជួបបញ្ហាកេរ្ដិ៍ឈ្មោះទៅថ្ងៃក្រោយ៕

អត្ថបទ៖ ធូរ៉ា

USNews Logo

RELATED ARTICLES