ក្ដៅៗ! ស្ពានបេឡេត្រូវផ្អាកចរាចរជាថ្មីម្ដងទៀត បន្ទាប់ពីមានសាឡង់ដឹកប្រេងមួយគ្រឿងបានបើកបុក

នៅមួយម៉ោងមុននេះបន្ដិច យោងតាមទំព័រហ្វេសប៊ុករបស់មន្ទីរក្រសួងសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានសរសេរខ្លឹមសារយ៉ាងដូចច្នេះថា “ស្ពានបេឡេឫស្សីកែវ ត្រូវបានផ្អាកឲ្យធ្វើចរាចរជាបណ្តោះអាសន្ន បន្ទាប់ពីមានឧបទ្ទេវហេតុកើតឡើងបង្កដោយសាឡង់ដឹកប្រេងបុកប៉ះទង្គិចនៅវេលាម៉ោង ១៥:០១រសៀល ថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩ម្សិលមិញ។

ភ្លាមៗបន្ទាប់ពីកើតហេតុ ក្រុមការងារជំនាញ បានចុះពិនិត្យ និងសិក្សា ដើម្បីធ្វើការជួសជុលបន្ទាន់ ដែលនឹងដាក់អោយដំណើរការចរាចរឡើងវិញនៅប៉ុន្មានថ្ងៃខាងមុខ។ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងយោគយល់ចំពោះការផ្អាកចរាចរលើស្ពានបេឡេជាបណ្តោះអាសន្ននេះ ។”

សូមរំឮកថា កាលចុងខែមិថុនា កន្លងទៅ រដ្ឋបាលរាជធានីភ្នំពេញផ្អាកការធ្វើចរាចរលើស្ពានមួយនេះចំនួន ១៥ ថ្ងៃដើម្បីធ្វើការថែទាំ និងត្រូតពិនិត្យលក្ខណៈបច្ចេកទេសរបស់ស្ពាន រួមទាំងបង្គុំស្ពានផ្នែកខាងលើ និងផ្នែកសរសទម្ររបស់ស្ពានជាដើម ដើម្បីធានាគុណភាព និងសុវត្ដិភាពដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពាននេះ៕

Image may contain: one or more people and outdoor
Image may contain: outdoor and water
Image may contain: sky, ocean, outdoor and water
Adtag for Mobile Grow:-
Online

RELATED ARTICLES