ធនាគារ ប្រេដ ប៊ែង ខេមបូឌា បើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយទៀត នៅចោមចៅ

ធនាគារ ប្រេដ ប៊ែង ខេមបូឌា ដែលជាធនាគារអឺរ៉ុបតែមួយគត់ នៅព្រះរាជាណាចក្រកម្ពុជា មានមោទនភាពនឹងជម្រាបជូនថា ធនាគារ ប្រេដ ប៊ែង ខេមបូឌា បានបើកសម្ពោធសាខាថ្មីរបស់ខ្លួនមួយទៀត នៅចោមចៅ បន្ទាប់ពីបើកដំណើរការការិយាល័យកណ្តាលរបស់ខ្លួននៅលើមហាវិថីព្រះនរោត្តម​ សាខាទួលគោក សាខាម៉ៅសេទុង សាខាខេត្តសៀមរាប & សាខាខេត្តបាត់ដំបងរួចមក។

ពិធីបើកសម្ពោធជាផ្លូវការ ធនាគារ ប្រេដ ប៊ែង ខេមបូឌា សាខាចោមចៅ បានប្រព្រឹត្តធ្វើ នៅថ្ងៃពុធ ទី ០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នៅទីតាំងផ្ទះលេខ ២៨ ផ្លូវជាតិលេខ ៤ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

“យើងមានសេចក្តីសោមន្សរីករាយយ៉ាងខ្លាំងដែលបានបើកដំណើរការសាខាចោមចៅរបស់យើង ដោយបច្ចុប្បន្ន សាខារបស់យើងមានសរុបចំនួន ៤ នៅទីក្រុងភ្នំពេញ។ នេះជាទីតាំងយុទ្ធសាស្ត្រ​ សម្រាប់យើង ដោយយើងខិតកាន់តែជិតអតិថិជនរបស់យើង ហើយវាក៏ជាទីតាំងមួយដែលនៅជិតព្រលានយន្តហោះ រោងចក្រ និងក្រុមហ៊ុននានា​ នៅក្នុងតំបន់ផងដែរ។ មិនតែប៉ុណ្ណោះ វាក៏ជាចំនុចប្រសព្វនៃអ័ក្សសំខាន់ៗរបស់ប្រទេស នៅក្នុងតំបន់ដែលកំពុងមានការរីកលូតលាស់ខ្លាំង”។ នេះបើតាមការលើកឡើងរបស់ លោក Guillaume Perdon អគ្គនាយកនៃធនាគារ ប្រេដ ប៊ែង ខេមបូឌា

ធនាគារ ប្រេដ ប៊ែង ខេមបូឌា គ្រោងនឹងបើកបណ្តាញសាខាថ្មីៗជាច្រើនទៀត នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា នាពេលឆាប់ៗខាងមុខនេះ​ ដូចជានៅម្តុំផ្សារអូឡាំពិក នៅលើផ្លូវ ២៧១ ក្រុងភ្នំពេញ និងនៅក្រុងព្រះសីហនុ ជាដើម។

ទិសដៅរបស់ ធនាគារ ប្រេដ ប៊ែង ខេមបូឌា គឺបើកសាខាចំនួន ២០ និងដាក់ឲ្យដំណើរការទូអេធីអឹមចំនួន ១០០ នៅចុងឆ្នាំ ២០២០ ខាងមុខនេះ។

អត្ថបទដោយ៖ ធនាគារ ប្រេដ ប៊ែង ខេមបូឌា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES