





ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជា កាលពីពេលថ្មីៗកន្លងទៅនេះ លោក សៅ សុខនី តំណាងអោយ បុរី សុវណ្ណភូមិ បានចូលរួមបរិច្ចាគថវិកាសរុបចំនួន $១០,០០០ (មួយម៉ឺនដុល្លារ) ជូនរាជរដ្ឋាភិបាលក្នុងយុទ្ធនាការទិញវ៉ាក់សាំងនេះ។ ដោយក្នុងនោះបុរី សុវណ្ណភូមិ បានផ្ដល់ជូនដល់៖
-សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន $៨,០០០ (ប្រាំបីពាន់ដុល្លារ)។
-គណៈអភិបាលស្រុកមុខកំពូល $១,០០០ (មួយពាន់ដុល្លារ)។
-សមាគមគ្រូពេទ្យស្ម័គ្រចិត្ត សម្តេចតេជោ (ស.គ.យ.ត) $១,០០០ (មួយពាន់ដុល្លារ)។
គួរជម្រាបថា កាលពីដើមខែធ្នូ ឆ្នាំ២០២០ កន្លងទៅសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលគ្រោងបញ្ចេញថវិកាសម្រាប់បញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ចំនួន ១ លានដូសដែលជាជំហានដំបូងចាក់ជូនឥតគិតថ្លៃដល់ប្រជាជន។
ដោយក្នុងនោះសម្ដេចបាន បញ្ជាឲ្យក្រសួងសុខាភិបាល និងក្រសួងហិរញ្ញវត្ថុធ្វើការជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី និងពហុភាគី ដើម្បីរកលទ្ធភាពទិញវ៉ាក់សាំងគ្រប់ចំនួន។ ក្រោយទទួលបានដំណឹងពីការទិញវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលនេះ ក៏មានប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាបវណ្ណៈបានស្ម័គចិត្ដចូលរួមបរិច្ចាកថវិកាផ្ទាល់ខ្លួនតាមលទ្ធភាព ចូលរួមជាមួយរាជរដ្ឋាភិបាល។ ហើយជាមួយគ្នានោះ បុរី សុវណ្ណភូមិ ក៏បានសម្រេចបរិច្ចាគថវិកាខាងលើចូលរួមក្នុងយុទ្ធនាការទិញវ៉ាក់សាំងកូវីដ១៩នេះ ដើម្បីការពារប្រជាជនកម្ពុជាទាំងមូល។
សូមបញ្ជាក់ថា បុរី សុវណ្ណភូមិ ជាបុរីឈានមុខគេមួយក្នុងប្រទេសកម្ពុជាដែលមានលក់វីឡាទោល ផ្ទះអាជីវកម្មរចនាបថសម័យទំនើប នៅលើទីតាំងមានសក្តានុពលនាពេលបច្ចុប្បន្ននឹងអនាគត និងមានហេដ្ឋារចនាសម្ព័ន្ធនៅលើផ្លូវរដ្ឋទំហំ40ម៉ែត្រលេខ 261 ស្របទៅនឹងខ្សែរផ្លូវអាស៊ានលេខ 6A ចំងាយត្រឹមតែ១៥នាទីពី រង្វង់មូលជ្រោយចង្វា ៨នាទីពីវិមានឈ្នះៗ សំរាប់ពត៌មានបន្ថែមសូមទំនាក់ទនងលេខ៖ 010 736 663 Smart 012 736 663 Cellcard 068 736 663 Metfone ការិយាល័យ៖ ភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុខមុខកំពូល ខេត្តកណ្តាល៕
អត្ថបទពាណិជ្ជកម្ម