ការចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងក្រុមហ៊ុន ផាយផេ និង Bookmefly.com

រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗនេះគេហទំព័រBookmefly.com ជាដែលត្រូវបានគេស្គាល់ថាជាប្រព័ន្ធថ្មីក្នុងការផ្តល់សេវាកម្មកក់សំបុត្រយន្តហោះ តាមរយៈអ៊ីនធើណេតដែលផ្តល់ជូននូវតម្លៃសំបុត្រពិសេសៗ ដ៏សមរម្យបំផុតនៅក្នុងប្រទេសនោះ បានធ្វើការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន ផាយផេ​ ដែលជាកម្មវិធីទូទាត់មិនប្រើសាច់ប្រាក់ឈានមុខគេនៅកម្ពុជាដើម្បីធ្វើការផ្សព្វផ្សាយអំពីកម្មវិធីចាប់រង្វាន់“Bookmefly & Win”​ដែលកម្មវិធីនេះធ្វើឡើងសំរាប់តែអ្នកប្រើប្រាស់ផាយផេតែប៉ុណ្ណោះ។

 

រង្វាន់ដែលនឹងត្រូវផ្តល់ជូនគឺ សំបុត្រយន្តហោះទៅមកដោយឥតគិតថ្លៃសម្រាប់ទៅកាន់គោលដៅសំខាន់ៗដែលជាទីពេញនិយមសំរាប់ការលំហែរកាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលរួមមាន ក្រុងសៀមរាបដែលជាទីក្រុងអច្ឆរិយៈ​នៃប្រទេសកម្ពុជា ទីក្រុងបាងកកនៃប្រទេសថៃ និងទីក្រុងម៉ានីលដែលជារាជធានីនៃប្រទេសហ្វីលិពីន ដោយធ្វើដំណើរតាមរយៈក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗដែលរួមមាន៖ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជាអង្គរអ៊ែរ ក្រុមហ៊ុនអាកាសចរណ៍អេមីរ៉េត និងក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីនអ៊ែរឡាញ។ អ្វីដែលកាន់តែពិសេសសម្រាប់រង្វាន់ទៅកាន់គោលដៅខេត្តសៀមរាបគឺការបន្ថែមជូននូវការស្នាក់នៅរយៈពេលមួយយប់រួមទាំងអាហារពេលព្រឹកនៅសណ្ឋាគារលំដាប់ផ្កាយ ៥ រ៉ូយ៉ាល់អង្គររីសតនិងស្ប៉ា។

គិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០១៩ ក្នុងអំឡុងពេល ៧ សប្តាហ៍នេះ អតិថិជនដែលធ្វើការកក់ការហោះហើរណាមួយតាមរយៈគេហទំព័រBookmefly.comក៏ដូចជាកម្មវិធីទូរស័ព្ទរបស់ក្រុមហ៊ុនផាយផេ ដោយធ្វើការទូទាត់តាមរយៈ ផាយផេនឹងមានសិទ្ធិចូលរួមការចាប់រង្វាន់នេះ។ លក្ខខណ្ឌនៃការចូលរួមគឺមិនកំណត់ទៅលើចំនួនសំបុត្រ និង គោលដៅដែលអ្នកទៅ ឬ​ប្រភេទសំបុត្រដែលអ្នកកក់នោះឡើយ ពោលគឺយើងរាប់បញ្ចូលរាល់ការកក់បានសម្រេចនីមួយៗរបស់អ្នក។ ឈ្មោះរបស់អ្នកនឹងត្រូវបញ្ចូលក្នុងប្រព័ន្ធនៃកម្មវិធីចាប់រង្វាន់នេះដោយស្វ័យប្រវត្តិ ក្រោយការកក់របស់អ្នកបានបញ្ចប់។ កក់កាន់តែច្រើនដង ឱកាសឈ្នះក៏កាន់តែច្រើន។

ក្នុងកិច្ចសហការនេះផងដែរ លោក​ ស​ សារិននាយកប្រតិបត្តិនៃក្រុមហ៊ុនChannel Sight Distribution ដែលជាក្រុមហ៊ុនមេនៃគេហទំព័រBookmefly.comបានមានប្រសាសន៍ថា៖​ ​“ ការសហការរជាមួយក្រុមហ៊ុនផាយផេបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អាជីវកម្មរបស់យើងដូចដែលបានកត់សំគាល់កន្លងមកតាមរយៈការកើនឡើងនៃប្រតិបត្តិការលក់។ ដើម្បីសម្រេចគោលដៅទៅមុខទៀតនេះយើងរីករាយនឹងធ្វើការផ្តល់ជូននូវអ្វីដែលគួរជាទីរំភើបនិងរីករាយ​ដល់អ្នកប្រើប្រាស់ផាយផេទាំងអស់ ដោយធ្វើឡើងក្នុងអំឡុងរដូវកាលឈប់សម្រាកនាខែកញ្ញានិងខែតុលាខាងមុខនេះ” ។ 

លោកបានបន្ថែមថា៖ “ ភាពជាដៃគូនេះនឹងពង្រឹងបន្ថែមនូវការប្តេជ្ញាចិត្តរបស់ Bookmefly.com ក្នុងការផ្តល់ជូននូវតម្លៃល្អបំផុតសម្រាប់អតិថិជនរបស់យើង។ ក្រៅពីនេះយើងក៏សង្ឃឹមថាអតិថិជននឹងទទួលបានបទពិសោធន៏កក់ការហោះហើរដែលប្រកបដោយភាពងាយស្រួលនៅលើគេហទំព័ររបស់ Bookmefly.com និងធ្វើការទូទាត់យ៉ាងងាយស្រួលជាមួយ ផាយផេ”។ 

ជាការឆ្លើយតបទៅកាន់ដៃគូសហការ លោកTomas Porkony នាយកប្រតិបត្តិនៃក្រុមហ៊ុនផាយផេ​ បានថ្លែងថា៖ “ យើងសូមថ្លែងអំណរគុណចំពោះដៃគូរបស់យើង Bookmefly.com ដែលបានផ្តល់ជូននូវកម្មវិធីពិសេសដ៏គួរឱ្យរំភើបនេះសម្រាប់អ្នកប្រើប្រាស់ ផាយផេ។ យើងសូមថ្លែងអំណរគុណដល់ដៃគូរបស់យើងចំពោះការមើលឃើញពីតម្លៃដែល ផាយផេ បានផ្តល់ជូន ដែលមិនត្រឹមតែជាអ្នកផ្តល់សេវាទូទាត់ប៉ុណ្ណោះទេ តែក៏បើកទូលាយចំពោះ កិច្ចសហការទីផ្សាររួមគ្នាក្នុងការផ្តល់រង្វាន់ដល់អតិថិជនរបស់យើងទាំងពីរផងដែរ” ។​ 

Bookmefly.com គឺជាដៃគូពាណិជ្ជករមួយក្នុងចំណោមពាណិជ្ជករចំនួន ៤០០០ នាក់ទៀតរបស់ផាយផេដែលរួមមានហាងកាហ្វេ​ ភោជនីយដ្ឋាន ហាងលក់ទំនិញ ផ្សារទំនើប សណ្ឋាគារ កន្លែងកម្សាន្ត សេវាកម្មធ្វើដំណើរ អ្នកផ្តល់សេវាធានារ៉ាប់រង ការបញ្ចូលទូរស័ព្ទចល័ត សេវាកម្មទឹកភ្លើង និងសេវាកម្មជាច្រើនទៀត។

ចាប់តាំងពីបើកដំណើរការពីរឆ្នាំកន្លងមក ផាយផេបានផ្តល់សេវាកម្មទូទាត់បែបទំនើបដោយមិនប្រើក្រដាសប្រាក់នៅក្នុងប្រទេសកម្ពុជា ដោយមានអ្នកប្រើប្រាស់ជាង ២៧០,០០០ នាក់នៅទូទាំងប្រទេសនិងជាង ១៧០ លានដុល្លារត្រូវបានផ្ទេរតាមរយៈកម្មវិធីរហូតមកទល់បច្ចុប្បន្ននេះ។ ផាយផេបានធ្វើការបញ្ជាក់ថាខ្លួនជាមធ្យោបាយហរិញ្ញវត្ថុឌីជីថលដែលបានបង្កើតឡើងនៅក្នុងស្រុកហើយដែលទទួលបានជោគជ័យបំផុតនៅក្នុងប្រទេសកម្ពុជា។

ទាញយកកម្មវិធី ផាយផេពី Google Play Store និង Apple Store ថ្ងៃនេះដើម្បីចូលរួមជាផ្នែកមួយនៃកម្មវិធីចាប់រង្វាន់ Bookmefly & Win។ សម្រាប់ព័ត៌មានបន្ថែមអំពីការចាប់រង្វាន់សូមចូលទៅកាន់គេហទំព័រ fb.com/bookmefly ឬ fb.com/pipayapp ។

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES