BookMeBus បានឈ្នះការប្រកួតប្រជែងក្នុងកម្មវិធី Digital Thailand Big Bang ២០១៩

បច្ចេកវិទ្យាកាន់តែទំនើបមនុស្សកាន់តែឆ្លាតជាងមុនចង់ធ្វើអ្វីមួយកាន់តែងាយស្រួលដោយមិនចាំទៅដល់ទីកន្លែងផ្ទាល់ ដោយគ្រាន់តែប្រើទូរស័ព្ទដៃ ។ អ្នកអាចធ្វើដំណើរបានយ៉ាងងាយស្រួលតាមរយៈឡានក្រុងទៅ ២៥ ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជា និង នៅប្រទេសជិតខាង ដោយគ្រាន់តែកក់សំបុត្រតាមរយៈអ៊ីនធ័រណែត។ 

BookMeBus គឺជាវេទិកាមួយដែលត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាដែលអ្នកអាចកក់សំបុត្រឡានក្រុងរួមទាំងសំបុត្រឡានក្រុងអន្តរជាតិបានយ៉ាងងាយស្រួល ។  BookMeBus ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ រហូតមកដល់បច្ចុប្បន្ននេះ ។ នៅក្នុងប្រទេសកម្ពុជាយើងកាលពីមុននៅពេលដែលអ្នកចង់កក់សំបុត្រឡានក្រុង មធ្យោបាយសំខាន់គឺទិញសំបុត្រនៅទីតាំងរបស់ក្រុមហ៊ុនឡានក្រុងនីមួយៗឬទៅកាន់ភ្នាក់ងារធ្វើដំណើរដើម្បីទិញផ្ទាល់ តែពេលនេះអ្នកមានភាពងាយស្រួលជាងមុនដោយគ្រាន់តែកក់សំបុត្រឡានក្រុងតាមរយៈទូរស័ព្ទដៃ និង មិនចាំបាច់ទៅដល់កន្លែងទេ ។

Hooray! BookMeBus បានឈ្នះក្នុងការប្រកួតប្រជែង Runway to Web Summit Thailand ក្នុងកម្មវិធី Digital Thailand Big Bang 2019 ជាការប្រកួតធ្វើបទបង្ហាញអំពីអាជីវកម្មបច្ចេកវិទ្យានានា ដែលបានជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃក្នុងសង្គម។ កាលពីថ្ងៃទី 31 ខែតុលាកន្លងទៅនេះ!

ជាមួយគ្នានេះដែរ BookMeBus សូមថ្លែងអំណរគុណដល់ ក្រុមការងារ ដៃគូសហការនានា និងអ្នកប្រើប្រាស់ទាំងអស់ដែលតែងតែគាំទ្រ និងចូលរួមជាចំនែកមួយយ៉ាងសំខាន់ក្នុងដំណើរការអាជីវកម្មរហូតមកដល់សព្វថ្ងៃនេះ! 

BookMeBus ផ្តល់ភាពងាយស្រួលក្នុងការកក់សំបុត្រឡានក្រុង តាក់ស៊ី និង នាវាចម្លង នៅក្នុងប្រទេសកម្ពុជា និងទៅកាន់ប្រទេសជិតខាង។ ជាមួយ ក្រុមហ៊ុនដៃគូដឹកអ្នកដំណើរប្រមាណជាង ៤០ ពួកយើងជាក្រុមហ៊ុនបច្ចេកវិទ្យា គមនាគមន៍ឈានមុខគេនៅក្នុងប្រទេស។ BookMeBus មានចក្ខុវិស័យតភ្ជាប់ស្ថាប័ន និងសហគមន៍នានាជុំវិញ មធ្យោបាយធ្វើដំណើរ នៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។

អត្ថបទដោយ មិត្ត​ គន្ធា ( Leadership Writer )

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES