អ្នកស្រី លី ថៃអ៊ីង រុញរទេះលក់កាហេ្វតាមផ្សារជាច្រើនឆ្នាំ ទម្រាំក្លាយជាថៅកែកាណូតទេសចរណ៍

អ្នកស្រី លី ថៃអ៊ីង គឺជាម្ចាស់កាណូតទេសចរណ៍នៅទន្លេព្រះបរមរាជវាំង ។ អ្នកស្រីក៏បានបង្ហើបប្រាប់ Business Cambodia ថាកាណូតអ្នកស្រីចាប់ផ្តើមទទួលភ្ញៀវទេសចរណ៍ពី ៧ព្រឹកដល់ម៉ោង ៨យប់ ។ កាណូតអ្នកស្រីអាចផ្ទុកមនុស្សបានប្រមាណ១០នាក់ ហើយភ្ញៀវទេសចរណ៍ម្នាក់ត្រូវចំណាយ ១០ដុល្លាក្នុងការជិះកំសាន្តក្នុងរយះពេល ១ម៉ោង ។

អ្នកស្រី លី ថៃអ៊ីង បានរៀបរាប់ពីប្រវត្តិរបស់អ្នកស្រីថាអ្នកស្រីប្រកបរបរបើកកាណូតដឹកភ្ញៀវទេសចរណ៍កំសាន្ តនៅមុខព្រះបរមរាជវាំងនេះអស់រយះពេលជិត ១០ ឆ្នាំមកហើយ ។ ប៉ុន្តែកាលពីមុនអ្នកស្រីចាប់មុនរបរមួយ នេះអ្នកស្រីធ្លាប់ជាអ្នកអូសរទេះកាហ្វេលក់តាមផ្សាជាមួយម្តាយអស់រយះពេលជាច្រើនឆ្នាំ ។ អ្នកស្រីក៏បន្តរថាក្នុងមួយថ្ងៃៗគាត់អូសរទេះកាហ្វេដើរលក់លុកលុយពេញផ្សាក្នុងទីក្រុងភ្នំពេញ តាំងពីព្រលឹមទល់ព្រលប់ ។ ហើយអំឡុងពេលនោះមិនមែនលក់តែកាហ្វេមួយមុខឡើយគឺ អ្នកស្រីមានលក់ម្ជូរ សណ្តែកដី ពងគ្រួច និងចំណីអាហាសំរន់ផ្សេងៗចល័តពាសពេញទីក្រុងភ្នំពេញ ។ 

ទម្រាំតែសន្សំលុយបានគ្រប់ក៏បែកគំនិតទិញកាណូតមកដឹកភ្ញៀវទេសចរណ៍ ហើយក៏ទទួលបានការគាំទ្រនិងរីកចំរើនជាលំដាប់ តាំងពីកាណូតមួយគ្រឿងរហូតដល់ ៣គ្រឿងនិងមានភ្ញៀវជាតិ អន្តរជាតិមកជិះហូរហែរ ។ អ្នកស្រីក៏បានបន្ថែមថាបើចង់ជិះទូកកំសាន្ត តាមដងទន្លេគយគន់មើលទេសភាពពេលល្ងាច និងពេលរាត្រី សូមទំនាក់ទំនងអ្នកស្រីតាមលេខ 010 34 99 38 ឬ 012 53 59 21

អត្ថបទដោយ នេន សុធា (Leadership Writer )

Adtag for Mobile Grow:-
Online

RELATED ARTICLES