BMW គ្រោងផលិតឡានសាកម្ដងជិះ ៤០០ គីឡូម៉ែត្រមិនខ្វល់ពីការចាក់សាំង

បច្ចេកវិទ្យា ៖ ក្រុមហ៊ុនផលិតរថយន្ដ BMW គ្រោងផលិតឡានស៊េរីថ្មី ប្រើប្រាស់ដោយថាមពលអគ្គិសនី ដែលអាចជិះបាន ៤០០ គីឡូម៉ែត្រ ដោយមិនបាច់ប្រើប្រាស់សាំង ។

មកដល់បច្ចុប្បន្ន ក្រុមហ៊ុនផលិតរថយន្ដមួយនេះមានអាយុកាលជាង ១០២ ឆ្នាំមកហើយ ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៧ ខែ មីនា ឆ្នាំ ១៩១៦ មានទីស្នាក់ការកណ្ដាលនៅប្រទេស អាល្លឺម៉ង់ នឹង មានស្ថាបនិកឈ្មោះលោក Karl Rapp ។

យោងតាម សម្ដីរបស់វេបផ្សាយ carbuzz.com បាននិយាយថា ក្រុមហ៊ុន BMW នឹងផលិតរថយន្ដម៉ូឌែលថ្មី ​ប្រើដោយថាមពលអគ្គសនី នៅឆ្នាំ ២០២០ នារពេលខាងមុខនេះ ។

បើតាមការលើកឡើងរបស់ BMW បាននិយាយថា នៅឆ្នាំ ២០១៩ រហូតដល់ឆ្នាំ ២០២០ ខ្លួននឹងផលិតរថយន្ដ អគ្គសនីថ្មីៗ ចំនួន ១២ ម៉ូឌែល ហើយគិតទាំង ម៉ូឌែល អគ្គសនីប្រភេទ “ i “ ដែលមាននៅលើទីផ្សារផងដែរ ។

ជាងនេះ BMW នឹងផលិត រថយន្ដស៊េរី ix 3 នៅឆ្នាំ ២០២០ ដោយម៉ូឌែលនេះ មានកម្លាំង ២៧០ សេស ប្រើប្រាស់ថាមពលថ្ម ៧០ គីឡូវ៉ាត់ម៉ោង នឹងសាកថ្មម្ដងប្រើពេលត្រឹម ៣០ នាទីជាមួយការសាក​ថ្ម​ល្បឿន​លឿន (Fast-Charging Station) ហើយអាចបើកបរលើផ្លូវបានចម្ងាយរហូតដល់ ៤០០ គីឡូម៉ែត្រ ដែលជួយឲ្យអ្នកសន្សំសំចៃការចាក់សាំងបានច្រើនលីត្រ ផងដែរ បើគិតចម្ងាយត្រឹម ៤០០ គីឡូម៉ែត្រ ប្រភេទរថយន្ដមួយចំនួន ស៊ីសាំងចន្លោះពី ១០ ទៅ ១៣ លីត្រ ហើយស៊េរី Hybrid ខ្លះក៏អាចស៊ីចន្លោះពី ៤ ទៅ ៥ លីត្រផងដែរ ។

បើតាមការបញ្ជាក់ ក្រុមហ៊ុនរថយន្ដមួយនេះក៏បានបន្ថែមដែរថា ខ្លួនគ្រោងនិងផលិតរថយន្ដកាន់តែច្រើនដើម្បីវាយលុកទីផ្សារទ្រុងទ្រាយធំផងដែរ ដែលត្រៀមប្រគួតប្រជែងជាមួយ ម៉ាក់រថយន្ដ Jaguar I-Pace,Mercedes EQC នឹងបណ្ដាប្រភេទផ្សេងៗមួយចំនួនទៀត ។

គួរបញ្ជាក់ផងដែរថា BMW និងផលិតម៉ូឌែលថ្មីៗ ដែលអាចបើកបរបានរហូតដល់ ៦០០ គីឡូម៉ែត្រឡើងទៅដែរ ដូចជា i4 ជាដើម ជាពិសេស វាក៏ជារថយន្ដមួយដែលគ្រោងផលិត ក្នុងឆ្នាំ ២០២០ ដល់ ២០២៥ ទៀតដែរ ។

ជាពិសេស សម្រាប់ក្រុមហ៊ុន BMW ក៏ធ្លាប់បាននាំយករថយន្ដប្រភេទទំនើបៗ ពីប្រទេសអាល្លឺម៉ង់មកលក់នៅក្នុងស្រុកយើងច្រើនដែរ ហើយតម្លៃវិញក៏មិនសូវជាធូរថ្លៃប៉ុន្មានដែរ ៕

អត្ថបទដោយ ៖ ឆាំ មករា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES