តាមពិតអ៊ឹចឹងសោះ ពួកមហាសេដ្ឋីនឹងមិនអាចជោគជ័យបានទេប្រសិនបើគ្មានការជ្រុមជ្រែងពីមនុស្ស ៤ ក្រុមនេះ!

យោងតាមលោក Chris Hogan អ្នកនិពន្ធសៀវភៅ "Everyday Millionairesហើយក៏ជាអ្នកស្រាវជ្រាវពីមហាសេដ្ឋីជាច្រើនរូប។ ក្នុងនោះលោក Chris Hogan ក៏បានសហការជាមួយលោក Dave Ramsey លោក Hogan បន្ទាប់ពីបានសិក្សាទៅលើមហាសេដ្ឋីអាមេរិកចចំនួន ១ ម៉ឺននាក់ ដែលមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ១ លានដុល្លារក្នុងរយៈពេលប្រាំពីរខែ ពួកលកបានឲ្យដឹងថាមហាសេដ្ឋីទាំងនោះមិនអាចបង្កើតទ្រព្យសម្បត្ដិបានទេ ប្រសិនបើគ្មានអ្នកជួយជ្រុមជ្រែងសោះនោះ។ ហើយពួកគាត់ក៏បានរកឃើញថាពួកមហាសេដ្ឋីទាំងនោះបានសម្រេចនូវភាពជោគជ័យរបស់ពួកគេដោយសារមានទំនាក់ទំនងជាមួយក្រុមមនុស្ស ៤ ប្រភេទនេះ៖

១.គ្រូបង្វឹក

លោក Hogan បាននិយាយថា គ្រូបង្វឹកជាមនុស្សម្នាក់ដែលឈរនៅខាងក្រៅ ហើយក៏ជាអ្នកដែលតែងដោះស្រាយបញ្ហាប្រឈមរបស់ពួកមហាសេដ្ឋី ។ នៅពេលដែលបុគ្គលជាមហានោះមានអារម្មណ៏បាក់ទឹកចិត្ដ គ្រូបង្វឹកគឺជាអ្នកលើកទឺកចិត្ដដើម្បីបុគ្គលនោះក្រោកឈរហើយខិតខំសារជាថ្មី។ 

Daniela Corrente នាយកប្រតិបត្តិនិងជាស្ថាបនិកកម្មវិធីហិរញ្ញវត្ថុផ្ទាល់ខ្លួន Reel បានថ្លែងពីសារៈសំខាន់នៃការមានគ្រូបង្វឹក។ នាងបានប្រាប់ក្រុមហ៊ុន Insider ថាការផ្លាស់ប្តូរដ៏ឆ្លាតជាងគេដែលនាងបានធ្វើនៅក្នុងអាជីពរបស់នាងរហូតមកដល់ពេលនេះ គឺជួលគ្រូបង្រៀនអាជីវកម្មម្នាក់ដែលនាងជួបជាមួយម្តងក្នុងមួយសប្តាហ៍ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រផ្សេងៗនិងការបង្កើតតម្លៃរបស់ក្រុមហ៊ុន។

អ្នកស្រីបាននិយាយថា "ខ្ញុំដឹងថាមនុស្សដែលទទួលបានជោគជ័យច្រើនណាស់ដែលប្រើគ្រូបង្វឹកពួកគេគ្រាន់តែមិនសារភាពឬនិយាយខ្លាំង។

២.ទីប្រឹក្សា

នៅក្នុងការសិក្សារបស់លោក Hogan គាត់ឲ្យដឹងថា ៨៦% នៃមហាសេដ្ឋីបាននិយាយថា ទីប្រឹក្សាគឺជាអ្នកដែលតែងតែណែនាំនិងប្រឹក្សាយោគបល់ឲ្យពួកគេមានកំលាំងចិត្ដចង់ធ្វើ។

៣.Cheerleader

លោក Hogan បាននិយាយថា Cheerleader គឺជាម​នុស្សម្នាក់ដែលជឿជាក់លើពួកមហាសេដ្ឋីទាំងនោះ ហើយ Cheerleader គឺមានតួនាទីជាអ្នកលើកទឹកចិត្តអ្នក។ ជាអ្នកគាំទ្រដ៏ល្អបំផុតសម្រាប់មហាសេដ្ឋីដែលមានមហិច្ឆតា ហើយក៏ជាអ្នកដែលបានឆ្លងកាត់សញ្ញា ៧ រូបភាពរួចហើយ។ ការមានប្រព័ន្ធគាំទ្រដ៏រឹងមាំអាចដឹកនាំពយកមហាសេដ្ឋីតាមរយៈការសាកល្បងនិងទុក្ខវេទនាក្នុងដំណើររបស់ពួក ហើយជួយអ្នកដោះស្រាយបញ្ហាប្រឈមនានាផងដែរ។ ក្នុងនៅដែរសហគ្រិន Randi Zuckerberg បានលើកឡើងថា ក្រុមហ៊ុនអាជីវកម្មថាអ្នកត្រូវ មានដៃគូល្អឬប្រព័ន្ធគាំទ្រក្នុងស្ថានភាពណាមួយដើម្បីលូតលាស់។

៤.មិត្តភក្តិ

លោក William D. Danko ជាសហប្រធាននៃអ្នកលក់ដ៏ល្អបំផុត "The Millionaire Next Door" បាននិយាយប្រាប់ វ៉ាស៊ីនតោនប៉ុស្តិ៍ថា "មានទំនាក់ទំនងល្អជាមួយអ្នកដទៃអ្នកនឹងមានទម្លាប់ល្អៗ ផ្ទាល់ខ្លួន។ វាជាផ្នែកមួយនៃដំបូន្មានដ៏សំខាន់របស់គាត់សម្រាប់ការកសាងទ្រព្យសម្បត្តិ។ការស្រាវជ្រាវបានបង្ហាញថាការជំរុញនិងលើកទឹកចិត្ដពីមិត្តភាពរបស់អ្នកគឺជាគន្លឹះនៃការបង្កើនសុភមង្គល។

អត្ថបទដោយ៖ សារ ធូរ៉ា

USNews Logo

RELATED ARTICLES