ផ្សារទំនើបថៃដ៏ធំមួយហក់ចូលក្រុងប៉ោយប៉ែតផ្អើលមនុស្សសម្រុកទៅទិញច្រើនកុះករ

យោងទៅតាមហ្វេសប៊ុកផ្លូវការរបស់ផ្សារទំនើប ដ៏ធំមួយរបស់ប្រទេសថៃដែលមានឈ្មោះថា Big C បានចែករំលែកនូវពត៌មានអំពីការបើកលក់សាកល្បងដំបូងផ្សារទំនើបរបស់ខ្លួន កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៩​ នៅឯក្រុងប៉ោយប៉ែត ដែលមានមនុស្សច្រើនកុះករសម្រុកមកនាំគ្នាទិញទំនិញផ្សេងៗជាច្រើន។ ព្រឹត្តិការណ៍នេះបានធ្វើឱ្យប្រជាជនដែលរស់នៅទីនោះមានការរំភើបយ៉ាងខ្លាំង ដោយមានប្រជាជនមកពីគ្រប់ស្រទាប់វណ្ណៈដែលប្រមូលផ្តុំគ្នានៅផ្សារទំនើបមួយនេះ។ ការឈានជើងចូលមកទឹកដីក្រុងប៉ោយប៉ែតនេះ បានធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសទីបួនដែលបានបើកសាខា Big C ក្រៅពីប្រទេសថៃ ប្រទេសវៀតណាម និងឡាវ។ ផ្សារទំនើប Big C នេះផ្តោតសំខាន់លើអតិថិជនគរោលដៅរបស់ខ្លួន គឺមនុស្សដែលមានប្រាក់ចំណូលមធ្យម និងទាប ជាមួយនឹងការផ្ដល់ជម្រើសទំនិញយ៉ាងសម្បូរបែបក្នុងតម្លៃសមរម្យ។

ផ្សារទំនើបថ្មីត្រូវបានគេរំពឹងថានឹងជួយនាំមកនូវការងារនិងវឌ្ឍនភាពបន្ថែមទៀតដល់ច្រកព្រំដែនប៉ោយប៉ែតនេះហើយគម្រោងនេះនឹងបង្កើតការងារជាង ១២០០ កន្លែងឯណោះ។

គួរជម្រាបផងដែរថា ក្រុងប៉ោយប៉ែត ជាទីក្រុងមួយមានប្រជាជនរស់នៅជាង ២០ ម៉ឺននាក់នៅតាមព្រំដែនថៃ - កម្ពុជា និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ក្រុមប៉ោយប៉ែតនេះក៏កំពុងទទួលបានការចាប់អារម្មណ៍ពីវិនិយោគិននៅក្នុងប្រទេសថៃ ចិន និងប្រទេសដទៃទៀតផងដែរ។

ទីក្រុងនេះជាកន្លែងដែលមានកាស៊ីណូ សណ្ឋាគារ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការអភិវឌ្ឍលំនៅដ្ឋានកាន់តែច្រើនឡើង ៗ ។ ម៉្យាងទៀតរដ្ឋាភិបាលកម្ពុជានិងដៃគូឯកជនក៏កំពុងធ្វើការដើម្បីសាងសង់ព្រលានយន្តហោះ ដំបូងគេរបស់ទីក្រុងនេះផងដែរ។

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES