ឡូយមែន!បច្ចេកវិទ្យា Bentley Systemអាចមើលឃើញពីគំរូពិតដូចសំណង់សង់ហើយពិតៗ

ក្រុមហ៊ុន Bentley Systems Incorporated គឺជាក្រុមហ៊ុនផ្គង់ផ្គង់ឈានមុខគេនៃកញ្ចប់កម្មវិធីដំណោះស្រាយកំព្យូទ័រសម្រាប់ធ្វើឲ្យជឿនលឿននៃការរចនា​សំណង់ និងប្រតិបត្តិរបស់ហេដ្ឋារចនាសម្ព័ន្ធ បានដាក់បើកកម្មវិធីទូរសព្ទមួយឈ្មោះថា SYNCHRO។

កម្មវិធីនេះគឺសំដៅដល់ការមើលឃើញរូបភាពយ៉ាងច្បាស់នៃបច្ចេកវិទ្យា 4D របស់ផលិតផលឌីជីថលភ្លោះ ជាមួយនឹងកម្មវិធី Microsoft HoloLens 2 ដែលក្រុមហ៊ុន Microsoft បានប្រកាសក្នុងសន្និសីទកាសែតក្នុងកម្មវិធីសន្និបាទទូរស័ព្ទពិភពលោកនៅទីក្រុងបាសេឡូណា។

ជាក់ស្ដែងBentleyបានធ្វើការជាមួយ HoloLensដើម្បីនាំយកម៉ូឌែលថ្មីនិងធ្វើឱ្យអ្នកមើលឃើញរូបភាពពិតៗ ដោយក្រុមហ៊ុន Bentley ត្រូវបានជ្រើរើសជាដៃគូសម្រាប់កម្មវិធីការមើលឃើញទិដ្ឋភាពជាក់់ស្តែង រួមបញ្ចូលគ្នា ដែលតំណាងឲ្យឧស្សាហកម្មស្ថាបត្យកម្ម វិស្វកម្ម និងសំណង់ (AEC)។

ជាមួយនឹងដំណោះស្រាយនៃការមើលឃើញទិដ្ឋភាពជាក់ស្តែងដោយរួមបញ្ចូលគ្នាជាមួយអ្នកគ្រប់គ្រងសំណង់ អ្នកកំណត់កាលបរិច្ចេទរបស់គម្រោង ប្រតិបត្តិកររបស់គម្រោង និងម្ចាស់ហ៊ុនរបស់គម្រោងដទៃទៀត អាចបង្កើនការយល់ដឹងបន្ថែមទៅលើការងារដែលបានគ្រោងទុក ការរីកចម្រើននៃសំណង់ ហានិភ័យនៅការដ្ឋានដែលអាចកើតឡើង និងតម្រូវការសុវត្ថិភាព តាមរយៈការមើលឃើញទិដ្ឋភាពជាក់ស្តែង។

លើសពីនេះទៀត អ្នកប្រើកម្មវិធី អាចប្រាស្រ័យទាក់ទងជាមួយម៉ូដែលរួមគ្នា និងសហការគ្នាពិសោធន៍វត្ថុ 4D ក្នុងលំហ និងពេលវេលា ដែលនេះគឺផ្ទុយពីអន្តរកម្មបែបប្រពៃណីជាមួយអេក្រង់ 2D តំណាងឲ្យវត្ថុ 3D ។

គួរជម្រាបផងដែរថា កម្មវិធី SYNCHRO XR សម្រាប់ HoloLens 2 គឺផ្តល់ជូននូវវិធីថ្មីមួយដើម្បីប្រាស្រ័យទាក់ទងជាមួយនឹងផលិតផលឌីជីថលភ្លោះសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ។ អ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ពីទស្សនវិស័យថ្មីស្តីពីការរចនា និងការយល់ដឹងកាន់តែជ្រៅ អំពីការងារ និងកាលបរិច្ចេទរបស់គម្រោង ដោយជំនួសឲ្យការប្រើអេក្រង់ 2D ជាមួយនឹង mouse និងក្តារចុច អ្នកប្រើកម្មវិធីឥឡូវអាចដើរជុំវិញម៉ូដែល (គម្រោងគំរូ) ជាមួយនឹងរូបរាងកាយរបស់ពួកគេ ហើយឈានទៅដល់ការចាប់យកវត្ថុឌីជីថលដែលលេចឡើងក្នុងទិដ្ឋភាពជាក់ស្តែងដែលបានកើតឡើង។ នេះគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយដើម្បីពិនិត្យមើលឡើងវិញនូវការងារដែលត្រូវបានបញ្ចប់ និងដើម្បីត្រៀមរៀបចំសម្រាប់ការងារនាពេលខាងមុខ»។

បច្ចេកវិទ្យាដ៏ទំនើបមួយនេះអាចនិងធ្វើឱ្យអ្នកមើលឃើញកាន់តែច្បាស់នូវគម្រោងដែលត្រូវលេចឡើងពេលខាងមុខដោយភ្នែករបស់អ្នកហាក់បីដូចសាងសង់រួចហើយពិតៗ។

អត្ថបទ៖ទួន កែវពិសី

RELATED ARTICLES