គម្រោងបុរី អេល ជេ​​ បន្តបោះជំហានជាទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅក្នុងទីក្រុងភ្នំពេញ

ជាមួយចំនួនប្រជាជនសរុបច្រើនជាង ១៦ លាននាក់ និង បន្ដកើនឡើងជាលំដាប់នោះ ប្រទេសកម្ពុជា កំពុងតែជួបប្រទះជាមួយការកើនឡើងនៃការធ្វើចំណាក់ស្រុករបស់ប្រជាជនទៅកាន់ទី ក្រុងធំៗដើម្បីរកការងារធ្វើ។

ជាឧទាហរណ៍ខណៈពេលបច្ចុប្បន្ននេះទីក្រុងភ្នំពេញដែលជារាជធានីរបស់ប្រទេសកម្ពុជាមានចំនួនអ្នក រស់នៅច្រើនជាង ២ លាននាក់ ហើយ កំណើននេះគឺលឿន ហើយលើសពីលទ្ធភាព និងធនធានដែលក្រុង មានសម្រាប់ការកើនឡើងនេះ ជាពិសេសបញ្ហានៃការកង្វះខាតលំនៅដ្ឋាន។

ដោយមើលឃើញពីការកើនឡើងនៃតម្រូវការលំនៅដ្ឋាននេះ មានក្រុមហ៊ុនអភិវឌ្ឍទាំំងក្នុង និងក្រៅ ស្រុកជាច្រើនបានចាប់យកឱកាសនេះ តាមរយៈការអភិវឌ្ឍគម្រោងលំនៅដ្ឋានថ្មីជាច្រើន ដោយមាន ទាំងប្រភេទ ខុនដូ  ផ្ទះវីឡា និង ផ្ធះល្វែង ឬបុរី ខណៈពេលដែលទីក្រុងកំពុងត្រូវបានពង្រីក។

ប្រភេទផ្ទះបុរី ឬពេលខ្លះត្រូវបានហៅថាផ្ទះល្វែងនោះគឺកំពុងទទួលបានប្រជាប្រិយភាពខ្ពស់ក្នុង ចំណោមក្រុមអ្នកអភិវឌ្ឍគម្រោងអចលនទ្រព្យ និងអ្នកស្វែងរកទិញផ្ទះ ដោយសារតែវាមានតម្លៃធូរថ្លៃ ហើយ មាននូវអ្វីៗគ្រប់យ៉ាងដែលអ្នកទិញចង់បាន។

របាយ​ការណ៍ចុងក្រោយរបស់​ V-Trust Appraisal បាន​ព្យា​ករណ៍ថា ចំ​នួន​ផ្ទះ​​​សង់​ថ្មីនៅតាម ​បុរីធំ​ៗនៅ​​​​​ភ្នំពេញ​នឹង​កើន​ដល់​ជិតកន្លះ​លាន​ខ្នង​នៅ​ឆ្នាំ២០៣០។

លោក​ កែវ រា៉ឌី អ្នកគ្រប់គ្រងផ្នែកទីផ្សាររបស់ក្រុមហ៊ុន  LeJu Development Cambodia បានប្រាប់ គេហទំព័រអចលនទ្រព្យ​ Realestate.com.kh ថា ក្រុមហ៊ុនរបស់លោកមានបំណងចង់ក្លាយជាអ្នកអភិវឌ្ឍ គម្រោងអចលនទ្រព្យឈានមុខគេមួយសម្រាប់ទីផ្សារអចលនទ្រព្យក្នុងទីក្រុងភ្នំពេញដែលកំពុងបន្ដ កើនឡើងឥតឈប់ឈរ។

ដើម្បីអាចសម្រេចគោលដៅនេះ ក្រុមហ៊ុនរបស់លោក​បានអភិវឌ្ឍគម្រោងលំដ្ឋាន ដែលមានតម្លៃសមរម្យ និងមានគុណភាពល្អ​ ដែលអាចធានាបានភាពសមរម្យស្របតាមស្តង់ដារការស់នៅរបស់ប្រជាជន សម័យថ្មី។ គម្រោងថ្មីនេះមានឈ្មោះបុរី អេល​ ជេ។

លោករ៉ាឌី បានបញ្ចាក់បន្ថែមថាចំណុចដែលកាន់តែពិសេសរបស់គម្រោងបុរី អេល ជេ នោះគឺទីតាំង របស់វា។ គម្រោង អេល ជេ មានទីតាំំងស្ថិតនៅក្នុងខណ្ឌ​ពោធិ៍សែនជ័យ ដែលជាខណ្ឌមួយកំពុងតែមាន ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលហ៊ុំមព័ទ្ធទៅដោយ សាលារៀងជាតិ និង អន្ដរជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្ម ធំៗ  មន្ទីពេទ្យ និង មជ្ឈមណ្ឌលកំសាន្ដផ្សេងៗទៀត ហើយជាពិសេសគឹវាមានចំងាយត្រឹមតែ​១០​នាទី ប៉ុណ្ណោះពីព្រះលានយន្ដហោះអន្ដរជាតិរាជធានីភ្នំពេញ។

ផ្ទះនៅក្នុងបុរី អេល ជេ គឺត្រូវបានរចនាដោយផ្ចិតផ្ចង់បំផុត ជាមួយផ្លូវរដ្ឋដែលមានទំហំរបស់ទៅដល់ ៣០ ម៉ែត្រ។ ចំណែកឯការសាងសង់វិញគឺត្រូវបាន  “ត្រួតពិនិត្យយ៉ាងម៉់ត់ចត់” ដោយវិស្វករជនជាតិអង់ គ្លេស ដែលមានបទពិសោធន៍ការងារច្រើនឆ្នាំនៅក្នុងវស័យសំណង់។ លោករ៉ាឌី បានបន្ថែមទៀតថា “គម្រោងនេះបានទទួលនូវលិខិតអនុញ្ញាតគ្រប់ទាំងអស់  ហើយក្រុមហ៊ុននឹងផ្ដល់ជូនជាប្លង់រឹងទៅដល់ អ្នកទិញផងដែរ”។  

ផ្ទះនៅក្នុងបុរី អេល ជេ គឺមានទំហំ​សរុបចាប់ពី ៩៤​ ទៅដល់ ១៧៣​ ម៉ែត្រការ៉េ ជាមួយទំហំដី ចាប់ពី ៦៨​ ទៅដល់ ១៨៩​ ម៉ែត្រការ៉េ ជាមួយតម្លៃសមរម្យចាប់ពី ៦,៤៤០០​ ដុល្លារក្នុងមួយយូនីត។ បុរី អេលជេ គឺជាគឺជាគម្រោងដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ក្លាយជាម្ចាស់នៃផ្ទះដំបូងរបស់ពួកគេ។​

លោករ៉ាឌី ជឿថាគម្រោង អេល ជេ ជាលំនៅដ្ឋានមួយដែលផ្តល់ផលចំណេញខ្ពស់ (ឡើងថ្លៃលឿន) ដោយសារវាមានទីតាំងនៅក្នុងក្រុង ហើយគម្រោងស្ថិតនៅលើផ្លូវរដ្ឋ ៣០ ម៉ែត្រ ដែលហ៊ុំព័ទ្ធ ជុំវិញដោយរោងចក្រឧស្សាហ៏កម្មជាច្រើន និងងាយស្រួលក្នុងការប្រកបអាជីវកម្ម៕

ព័ត៌មាន​បន្ថែម​÷ https://www.realestate.com.kh/km/news/affordable-but-high-quality-housing-in-phnompenh

Adtag for Mobile Grow:-
Online

RELATED ARTICLES