នៅពីក្រោយពីភាពជោគជ័យរបស់ពួកសេដ្ឋី គឺមានទម្លាប់សាមញ្ញ ៤ នេះដែលមនុស្សធម្មតាតែងមើលរំលង

សហគ្រិននិងអ្នកជំនួញដែលជោគជ័យ យើងអាចសង្កេតឃើញថាពួកគេគឺមាននៅគ្រប់ទីកន្លែង និងគ្របដណ្តប់ស្ទើរគ្រប់វិស័យ។ប៉ុន្តែបើសិនជាអ្នកដកយកភាពខុសប្លែកពីគ្នាទាំងអស់នោះចេញ អ្នកនិងអាចស្វែងរកឃើញថា អ្នកទាំងអស់នោះមានចរិកពីរទៅបីចំនុច គឺដូចគ្នា ហើយនេះក៏ជាផ្នែកមួយដែលអាចជួយឲ្យពួកគេទទួលបានជោគជ័យផងដែរ។ហើយខាងក្រោមនេះគឺជាវិធីសាស្រ្តដែលពួកគាត់តែងតែយកទៅអនុវត្ត៖

១.រៀនសូត្រអ្វីដែលថ្មី

ពួកគេផ្តោតទៅលើការរៀនសូត្រអ្វីដែលថ្មី ជាជាងការស្វែងរកផលចំណេញ ជាការពិតហើយផលចំនេញគឺជាអ្វីដែលអ្នកជំនួញតែងតែចង់បាន តែវាមិនបានក្លាយជាគោលដៅតែមួយមុខនោះទេ នៅក្នុងការបើកដំណើរការអាជីកម្មណាមួយ។ការយកចិត្តទុកដាក់លើផលចំណេញវាជារឿងល្អម៉្យាងដែរ ប៉ុន្តែប្រសិនបើអ្នកផ្តោតទៅលើវាតែមុខពេក តែបែរជាមិនអាចស្វែងរកនៅផលចំនិញបាននោះទេ នោះអ្នកនិងមានភាពនឿយណាយ ហើយអ្នកប្រកដជាអាចបោះបង់ចោលពាក់កណ្តាលទី។អ្វីដែលអ្នកចំបាច់ជាទីបំផុតក្នុងការចាប់ផ្តើមអាជីវកម្មណាមួយនោះគួរតែជាការរៀនសូត្រពីអ្វីដែលអ្នកធ្លាប់បានដឹងកាលពីមុនមក ដែលអ្នកអាចប្រើវាជាឧបករណ៍ នាំអ្នកឆ្ពោះទៅកាន់គោលដៅរបស់អ្នកបាន។

២.ពួកគេជាមនុស្សពូកែសន្សំសំចៃ

បញ្ហាលំហូរសាច់ប្រាក់គឺជាមូលហេតុដែលធ្វើឲ្យមុខជំនួញដួលរលំ អ្វីដែលសហគ្រិនថ្មីថ្មោងគួរតែយល់នោះគឺ ពួកគេគួរតែធ្វើការកសាងគ្រិះហិរញ្ញវត្ថុមួយឲ្យរឹងមាំ ដើម្បីទ្រទ្រង់ក្នុងមុខជំនួញរបស់អ្នក ហើយត្រូវតែស្វែងរកវិធីសាស្រ្តដែលជួយឲ្យគ្រិះហិរញ្ញវត្ថុនៅតែរឹងមាំ។

៣.ពួកគេគឺជាអ្នកស្តាប់ដ៏ល្អ

ជាធម្មតាអ្នកណាក៏ដោយនៅពេលដែលបាននិយាយនិងជជែកវែកញែកពីបញ្ហាអ្វីមួយនោះហើយ គឺតែងតែពិបាកនៅក្នុងការបញ្ឈប់ខ្លួនឯង ប្រសិនជាអ្នកមិនព្រមស្តាប់យោបល់ឬគំនិតពីដៃគូ ឬមនុស្សនៅក្រោមឳវាត់នោះទេ នោះអ្នកនិងបាត់បង់មនុស្សជំនិតនៅក្បែរខ្លួនជាក់ជាមិនខាន។ទំលាប់មួយផ្សេងទៀតដែលមនុស្សជោគជ័យតែងតែធ្វើនោះគឺស្វែងរកនៅគ្រូបង្វឹក ដៃគូរ ឬក៏សេពគប់បុគ្គលដែលជោគជ័យផ្សេងទៀត ដែលមានចំណេះដឹងដែលអាចបង្រៀនដល់ខ្លួនបាន។

៤.បង្កើតទំនាក់ទំនងដែលមានប្រយោជន៍

វិធីតែមួយគត់ដែលធ្វើឲ្យអ្នកទទួលបានភាពជោគជ័យនៅក្នុងមុខជំនួញនោះគឺ ការស្គាល់ឬសេពគប់មនុស្សដែលត្រឹមត្រូវ។គឺចង់សំដៅទៅលើមនុស្សដែលអាចណែនាំនៅអតិថិជនថ្មីៗដល់មុខជំនួញរបស់អ្នក។និងមនុស្សដែលអាចក្លាយជាដៃគូរក្នុងការផ្គត់ផ្គង់ផលិតផលឲ្យអតិថិជនអ្នកជាដើម នៅលើលោកនេះគ្មានសហគ្រិនទទួលបានជោគជ័យ ដោយគ្មានជំនួយពីអ្នកដទៃនោះទេ៕

អត្ថបទដោយ៖ ថេង លាង

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES