លុយចូលគ្រប់ច្រក! អ្នកមានគម្រោងចង់ចិញ្ចឹមឃ្មុំ គួរប្រើវិធីមួយនេះ ទើបចំណេញបានច្រើន

ឃ្មុំជាសត្វមួយប្រភេទដែលផ្ដល់ផលប្រយោជន៍ច្រើនខ្លាំណាស់ ទាំងក្នុងវិស័យកសិកម្ម និងការផ្ដល់ជាទឹកឃ្មុំដ៏មានរសជាតិឆ្ញាញ់ សូម្បីតែក្រមួនសំបុកឃ្មុំ ក៏បាននាំអោយមានរោងចក្រផលិតទៀនក្រអូបអប់ផ្ទះ ថ្នាំព្យាបាលផ្សេងៗ ផលិតគ្រឿងឧបភោគបរិភោគ ឬ គ្រឿងប្រើប្រាស់នានា។ លោកអ្នកច្ប្ាស់ជាឆ្ងល់ហើយថា តើគួរចិញ្ចឹមឃ្មុំតាមវិធីណាទើបអាចចំណេញច្រើន?

ជាការពិតណាស់ នៅតាមបណ្ដាលប្រទេសអភិវិឌ្ឃន៍មួយចំនួនដូចជា អាមេរិក ជប៉ុន កូរ៉េ កាណាដា និងចិនជាដើម បានប្រើប្រាស់វិធីចិញ្ចឹមឃ្មុំក្នុងចំការធំៗពីព្រោះឃ្មុំបានផ្ដល់អត្ថប្រយោជន៏ជាច្រើនដល់ដំណាំ ផ្លែឈើ ហើយថែមទាំងផ្ដល់ចំណូលដល់ច្រើនសន្ធឹកសន្ធាប់ទៀតផង។ 

ទន្ទឹមនឹងនោះ បច្ចុប្បន្នក្នុងប្រទេសកម្ពុជាយើងក៏មានកសិករមួួយចំនួនបានកំពុងតែអនុវត្ដន៍ការចិញ្ចឹមឃ្មុំតាមវិធីនេះ ដោយពួកគាត់បានចិញ្ចឹមឃ្មុំនៅក្នុងចំការមានជាដើម។ ដួច្នេះគឺពួកគាត់បានទទួលប្រាក់ចំណូលគ្រប់ច្រកគឺបានពីចំការមានផង និងបានពីការលក់ទឹកឃ្មុំឬឃ្មុំសាច់ផង។

លោកអ្នកច្បាស់ជាឆ្ងល់ទៀតថាក្រៅតែរកចំណូលបានពីផ្លូវតាមរយៈការចិញ្ចឹមឃ្មុំក្នុងចំការ តើឃ្មុំផ្ដល់ផលប្រយោជន៍អ្វីខ្លះដល់ដំណាំក្នុងចំការ? ការចិញ្ចឹមឃ្មុំក្នុងចំការវាមិនត្រឹមតែធ្វើឲ្យលោកអ្នកចំណេញដី និងបង្កើនចំណូលប៉ុណ្ណោះទេ ប៉ុន្ដែវាបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនទៅដំណាំនៅក្នុងចំការ។

  • ឃ្មុំជាសត្វដែលចូលចិត្តក្រេបផ្កា ដំណើរក្រេបរសផ្ការបស់សត្វឃ្ញុំ បានជួយនាំលំអង ពីផ្កាមួយទៅផ្កាមួយ ធ្វើអោយផ្កាមានការបន្តពូជ បង្កើតជាផ្លែបានច្រើន។
  • នៅពេលថ្ងៃ ឃ្មុំហើរទៅក្រេបផ្ការួចហើយ ត្រឡប់វិលវៃ នាំរសផ្អែមរបស់ផ្កា មកស្តុកទុក នៅក្នុងសំបុក ដែលខ្លួនរស់នៅជាប្រចាំ។ យូរៗទៅ សំបុកឃ្មុំនឹងបរិបូណ៌ដោយទឹកឃ្មុំយ៉ាងខាប់ល្អ។
  • ម្ចាស់កសិដ្ឋានឃ្មុំ បានទទួលកម្រៃពេលគេជួលយកកងឃ្មុំ ទៅដាក់ក្នុងចំការដំណាំរបស់គេ រួចហើយ មួយរយៈក្រោយមក គេក៏បាន ទទួលផលទឹកឃ្មុំ និងសំបុកឃ្មុំថ្មីៗ បន្ថែមពីលើ សំបុកឃ្មុំ ដែលមានមកហើយ។
  • នៅពេល សត្វឃ្មុំបានសំបុកកាន់តែធំ និង ទឹកឃ្មុំកាន់តែច្រើន ហើយលោកអ្នកអាចប្រមូលផលបានហើយ៕

 

Image result for bee farm
Image result for bee farm
Image result for bee farm
Related image
Related image
Image result for bee farm

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES